Khanara Ellers ស្ត្រី​ខ្មែរ​អាចសម្រេច​ក្ដី​សុបិន​ពី​កុមារភាព​ ក្លាយ​ជា​វិស្វករ​នៅ​អង្គការ​ NASA

“នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​គ្រប់​គ្រង​កម្ពុជា​ ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​វិស្វករ​របស់​ខ្ញុំ​ត្រូវ​បាន​រលាយ“​ នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​ Khanara បាន​និយាយ។ អ្នក​ស្រី​ Khanara Ellers ជា​ស្ត្រី​ខ្មែរ​មួយ​រូប​​​ នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​លើ​ទឹក​ដី​​អាមេរិក។ ​ជា​កូន​អ្នក​បាត់​ដំបង កើត​នៅ​អំឡុង​ឆ្នាំ​ ១៩៦០ អ្នក​ស្រី​​បាន​​ឆ្លង​កាត់​សង្គ្រាម​ប្រល័យពូជសាសន៍ ជា​ជន​ភៀសខ្លួន​រស់​នៅ​ក្នុង​ប្រទេស​គេ​ ប្រើ​ភាសា​ដែល​ខ្លួន​មិន​ចេះ​សោះ​ តែ​អ្នក​ស្រី​នៅ​តែ​​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ខ្លួន​ជា​វិស្វករ​នៅ​ក្នុង​អង្គការ​ NASA។

មុន​ពេល​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់​ អ្នក​ស្រី​ Khanara ដែលជា​កូនស្រី​ក្នុង​គ្រួសារ​​មាន​ការ​អប់រំ​ខ្ពស់​មួយ​ក្នុង​ខេត្ត​បាត់ដំបង។​ មាន​ឪពុក​ជា​សាស្ត្រាចារ្យ និង​ម្ដាយ​ជា​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ Khanara មាន​ឱកាស​ទស្សនា​ព្រឹត្តិការណ៍​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​អវកាសយានិក​ឈាន​ជើង​ជាន់​លើ​ព្រះចន្ទ​ដំបូង​តាម​រយៈ​ទូរទស្សន៍​ស​ខ្មៅ​ដែល​ក្រុម​គ្រួសារ​អ្នក​ស្រី​ និង​បងប្អូន​ចូល​ប្រាក់​គ្នា​ទិញ​នា​សម័យ​នោះ។ សម្រាប់​អ្នក​ស្រី​ បើ​ទោះ​ស្ថិត​នៅ​វ័យ​កុមារ​នៅ​ឡើយ​ក្ដី​ តែ​វា​ជា​កត្តា​ជំរុញ​ចិត្ត​ និង​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ក្ដី​សុបិន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​វិស្វករ និង​ធ្វើ​ការ​ក្នុង​កម្មវិធី​អវកាស​ណា​មួយ​នៅ​ថ្ងៃ​មុខ។

មិន​យូរ​ប៉ុន្មាន​ក្ដី​ស្រមៃ​ក៏​ត្រូវ​រសាត់​បាត់​ទៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​មក​ដល់​។ ឪពុក​ដែល​ជា​អ្នក​ចេះដឹង​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ ចំណែក​ខ្លួន​ និង​ម្ដាយ​សំណាង​ល្អ​អាច​រត់​ភៀសខ្លួន​ទៅ​ដល់​ជំរំ​ភៀស​ខ្លួន​​ព្រំដែន​ថៃ​ ហើយ​បានសិទ្ធិទៅ​រស់​នៅ​សហរដ្ឋអាមេរិក​នាឆ្នាំ​បន្ទាប់។ ឈាន​ជើង​ចូល​ដល់​ទឹក​ដី​សហរដ្ឋអាមេរិក​ អ្នក​ស្រី​ជួប​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការ​សម្រេច​សុបិន​របស់​ខ្លួន​គឺ​កត្តា​ភាសា ដោយ​ក្នុង​​ឆ្នាំ​ ១៩៨១ ទើប​អ្នក​ស្រី​ទទួល​បាន​ឱកាស​ចូល​រៀន​ភាសា​អង់គ្លេស។ ដោយ​សារ​ឆន្ទៈខ្ពស់​ក្នុង​ការ​សម្រេច​ក្ដី​សុបិន ​ស្ត្រី​ភៀសខ្លួន​ពី​សង្គ្រាម​រូប​នេះ​តស៊ូ​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ពេល​ថ្ងៃ និង​ចូល​រៀន​ថ្នាក់​អប់រំ​សម្រាប់​មនុស្ស​ពេញ​វ័យ​នៅ​ពេល​ល្ងាច។

ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​ ១៩៨៤ អ្នក​ស្រី​បាន​ចូល​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ Cal Poly Pomona ដែល​ជា​សកលវិទ្យាល័យ​រដ្ឋ​ ក្នុង​រដ្ឋ​កាលីហ្វញ្ញា។ ក្រោយ​បញ្ចប់​ឆ្នាំ​ទី២​ នៅ​សកលវិទ្យាល័យ​ អ្នក​ស្រី​បាន​ឃើញ​ពន្លឺ​ក្ដី​សុបិន​របស់​ខ្លួន​ ដោយ​មាន​ឱកាស​ចូល​ធ្វើ​ការ​ជា​បុគ្គលិក​ហាត់​ការ​ក្នុង​អង្គការ​ណាសា (NASA’s Jet Propulsion Laboratory)។ ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​បុគ្គលិក​ Part-Time និង​ចុង​ក្រោយ​បាន​ក្លាយ​ជា​វិស្វករ​ពេញ​សិទ្ធ​ក្នុង​ឆ្នាំ​ ១៩៨៨ ពេល​ដែល​លោក​ស្រី​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ។

បច្ចុប្បន្ន​នេះ​អ្នក​ស្រី​ ជា​អ្នក​គ្រប់គ្រង​សម្រាប់​ក្រុម​វិស្វកម្ម​វេច​ខ្ចប់​អេឡិចត្រូនិក​នៅ​ក្នុង​អង្គការ​ណាសា។ មុន​ពេល​សម្រេច​ក្ដី​សុបិន​ពី​កុមារភាព​​ដ៏​ត្រចះត្រចង់ អ្នក​ស្រី​បាន​ឆ្លង​កាត់​បទពិសោធន៍​ជូរចត់​​ជា​ច្រើន ហើយ​អ្នក​ស្រី​បាន​ផ្ដល់​ដំបូន្មាន​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ថា “កុំ​បោះបង់​ឲ្យ​សោះ! ផ្ដោត​អារម្មណ៍​ឲ្យ​បាន​ល្អ និង​ធ្វើ​ការ​ឲ្យ​ខ្លាំង​ទៅ​លើ​ក្ដី​សុបិន​របស់​ខ្លួន។ កុំ​បណ្ដោយ​ឲ្យ​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​ធ្វើ​ឲ្យ​អ្នក​​ស្រពិចស្រពិល“៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត