កុំ​ភ្លេច​ចូលរួម​ឲ្យបានកុះករ! ទស្សនីយភាព ៣ រាត្រី​ពី​សិល្បៈ​សម្ដែង​កម្ពុជា​ នៅ​វិទ្យាស្ថាន​បារាំង

វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បន្ត​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក ៣០ ឆ្នាំ​របស់​ខ្លួន​នៅ​កម្ពុជា ជា​មួយ​នឹង​កម្មវិធី​ ៣ រាត្រី​អំពី​សិល្បៈ​សម្ដែង​កម្ពុជា។ ទស្សនីយភាព​ដ៏​វិសេស​មួយនេះ​ វិទ្យាស្ថាន​បារាំង​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែ​វិច្ឆិកា ម៉ោង ៦ កន្លះល្ងាច ដល់​ថ្ងៃ​សៅរ៍​ទី ២៦ ខែ​វិច្ឆិកា ម៉ោង ៦ កន្លះល្ងាច ។

សម្រាប់​កម្មវិធី​សម្ដែង​សិល្បៈ​រយៈពេល​ ៣​ថ្ងៃ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រភេទ​សិល្បៈ​ខុស​ៗ ដោយ​ថ្ងៃ​ទី១ ជា​ការ​សម្ដែង​ល្ខោន​ពាក់​របាំង​មុខ៖ ល្ខោនខោល ដែល​សម្ដែង​ដោយ​អ្នក​រាំ និង​តន្ត្រី​ករ​ មក​ពី​ សមាគម​យុវជន​ល្ខោនខោល​កម្ពុជា។ ថ្ងៃ​ទី​១ ជា​ការ​ស្វែង​យល់​ពី​ប្រភេទ​រឿង​ល្ខោន​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះថា ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ ហើយ​ការ​​សម្ដែង​នេះ​ដក​ស្រង់​ចេញ​ពី​រឿង​រាមាយណ ឬ​រាមកេរ្តិ៍។ ចូល​មក​ថ្ងៃ​សុក្រ ទី ២៥ ខែ​វិច្ឆិកា ម៉ោង ៦កន្លះល្ងាច​ជា​រាត្រី​ទី២ ជា​ល្ខោន​តន្ត្រី៖ ល្ខោន​យីកេ​ដើម្បី​ឧទ្ទិស​ដល់​សិល្បៈ​ខ្មែរ ដែល​មាន​អ្នក​រាំ និង​តន្ត្រីករ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

ឈាន​ដល់​រាត្រី​ទី៣ ថ្ងៃ​សៅរ៍​ដែល​ជា​រាត្រី​ចុង​ក្រោយ​គឺ​ជា​ការ​សម្ដែង​សៀក​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ។ សិល្បករ​សៀក វិចិត្រករ មក​ពី​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ នឹង​ប្រើ​ល្ខោន តន្ត្រី របាំ និង​សិល្បៈ​សៀក ដើម្បី​ប្រាប់​រឿង​ខ្មែរ​ប្លែកៗ ពី ប្រវត្តិសាស្ត្រ ប្រជាជន និង​សម័យ​ទំនើប។ គួរ​បញ្ជាក់​ផង​ដែរ​ថា​។ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ទើប​នឹង​បាន​ឈ្នះ​កំណត់​ត្រា​ពិភព​លោក Guinness World Records កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២២ នេះ​ទៅ​លើ​កម្មវិធី​សម្ដែង​សៀក​វែង​ជាង​គេ​លើ​ពិភព​លោក ដែល​មាន​រយៈ​ពេល​២៤​ម៉ោង ១០នាទី និង​៣០វិនាទី។

កុំ​ភ្លេច​ណាត់​មនុស្ស​ជា​ទី​ស្រលាញ់ និង​គ្រួសារ​ទៅ​ទស្សនា​ដោយ​ទស្សនីយភាព​នេះ​នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​ស៊េរី​នៅ​វិទ្យាស្ថាន​បារាំង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម