ធុញទ្រាន់ហើយគិតច្រើនមែនទេ? ៤ វិធីជួយបំបាត់គំនិតអវិជ្ជមានបានយ៉ាងងាយ

ក្នុងជីវិតរបស់មនុស្សយើងគ្មានអ្នកណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់​​អារម្មណ៍ធុញទ្រាន់ ហើយអស់កម្លាំងដែរ ជាពិសេសមនុស្សស្រី។ មិនតែប៉ុណ្ណោះ នៅពេលមានអារម្មណ៍ធុញទ្រាន់បែបនេះ មនុស្សយើងក៏ចាប់គិតពីរឿងជាច្រើនមិនឈប់។ ពេលខ្លះយើងបានព្យាយាមបញ្ឈប់ខ្លួនឯងដែរ ប៉ុន្តែមិនអាចទៅរួចឡើយ។ ដូច្នេះហើយ​ថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវសកម្មភាព ៤ យ៉ាងជួយបំបាត់ការគិតអវិជ្ជមានបានយ៉ាងស្រស់ស្រាយ៖

១. ហាត់ប្រាណ

នៅពេលដែលយើងធ្វើលំហាតប្រាណ យើងនឹងផ្ដោតលើការធ្វើចលនាសាច់ដុំជាជាងការប្រមូលផ្ដុំគំនិតជាច្រើននៅខួរក្បាល។ យោងតាមការស្រាវជ្រាវជាច្រើនការធ្វើលំហាត់ប្រាណនឹងជួយកាត់បន្ថយអរម៉ូនស្រ្តេសបានល្អ និងមិនបណ្ដោយឱ្យបញ្ហាអវិជ្ជមានវាយប្រហារបានងាយឡើយ។ ដូច្នេះហើយជំនួសឱ្យការយកពេលវេលាទៅអង្គុយគិតរឿងមិនល្អ យើងគួរតែឆ្លៀតពេលដើម្បីហាត់ប្រាណ។

២. រៀបចំផ្ទះ

ការរៀបចំផ្ទះមិនត្រឹមតែធ្វើឱ្យរាងកាយមានចលនាបណ្ដេញញើស និងជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយជំរុញឱ្យខួរក្បាលរបស់យើងច្រានចោលនូវការគិតអវិជ្ជមានដ៏សែនវិលវល់ចេញ។ លើសពីនេះការរៀបចំសម្អាតផ្ទះក៏ជួយឱ្យកន្លែងរស់នៅរបស់យើងមានសណ្ដាប់ធ្នាប់ អនាម័យ ស្រស់ស្រាយ និងជំរុញឱ្យមានអារម្មណ៍ល្អៗឡើងមកវិញផងដែរ។

៣. ទិញទំនិញ

ការដើរទិញទំនិញអាចជួយឱ្យមនុស្សបន្ថយអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព។ វាហាក់ដូចជាការសម្រួលអារម្មណ៍មួយពេលដែលយើងមានឱកាសទិញអ្វីដែលខ្លួនស្រឡាញ់ដើម្បីលើកទឹកចិត្តខ្លួនឯង។ ប៉ុន្តែជម្រើសមួយនេះមិនមែនជាវិធីល្អទាំងស្រុងនោះដែរ ដោយវាអាចធ្វើឱ្យយើងចំណាយលើសខ្ទង់តែម្ដង។ ដូច្នេះប្រសិនបើជ្រើសរើសជម្រើសមួយនេះ យើងគួរតែមើល និងកំណត់ពីផែនការចំណាយឱ្យបានត្រឹមត្រូវ។

៤. យំហើយគេង

ការគេងគឺជាវិធីដ៏ល្អមួយដើម្បីបំបាត់ទុក្ខព្រួយ ហើយជួយឱ្យរាងកាយមានថាមពលឡើងវិញ មានសុខភាព កាត់បន្ថយស្រ្តេស និងខួរក្បាលដំណើរការបានកាន់តែល្អផងដែរ។ ជាទូទៅសម្រាប់អ្នកដែលកំពុងជួបបញ្ហាពិបាកចិត្តច្បាស់ជាមិនងាយស្រួលក្នុងការគេងឡើយ។​ ដូច្នេះហើយយើងអាចយំបន្តិចដើម្បីសម្រាលភាពតានតឹង និងសម្រួលការគេងបានផងដែរ។ ជាងនេះទៅទៀត ក្រោយយំហើយត្រូវព្យាយាមប្រាប់ខួរក្បាលខ្លួនឯងឱ្យឈប់គិតរឿងមិនល្អ និងត្រូវចាប់ផ្ដើមរឿងល្អៗឡើងមកវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ