World Tour ខេប៉ុបទាំង ១០​ កើបចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២៥ ក្រុមខ្លះហក់ដល់រាប់រយលានដុល្លារ

ថ្មីៗនេះ Billboard ទើបតែបានបញ្ចេញតារាង Boxscore​ ដោយបានរៀបរៀងចំណាត់ថ្នាក់កម្មវិធីប្រគំតន្ត្រីទេសចរណ៍ខេប៉ុបទាំង ១០ ដែលអាចរកចំណូលបានច្រើនបំផុតនៅក្នុងឆ្នាំ ២០២៥នេះ។ ជាក់ស្ដែង ឆ្នាំនេះអាចចាត់ទុកថា ជាឆ្នាំមួយដ៏ជោគជ័យមិនធម្មតាសម្រាប់ឧស្សាហកម្មនេះ ខណៈប្រាក់ចំណូលបានហក់ឡើងគួរឱ្យកត់សម្គាល់។

បើប្រៀបធៀបជាមួយឆ្នាំទៅ ចំណាត់ថ្នាក់លេខ ១០ ដែលធ្លាក់ទៅលើក្រុម iTZY អាចរកចំណូលបានត្រឹម ៦លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ ២០២៤ តែនៅក្នុងឆ្នាំនេះ ចំណាត់ថ្នាក់ដដែល អាចស្វែងរកប្រាក់ចំណូលដល់ទៅ ១៨លានដុល្លារអាមេរិក។

ខាងក្រោមនេះ គឺជាកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពីសិល្បករខេប៉ុប ១០នាក់ និងក្រុមដែលអាចរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ២០២៥ បើផ្អែកតាមទិន្នន័យរបស់ Billboard៖

១០. aespa

កម្មវិធីប្រគំតន្ត្រីទេសចរណ៍ Synk: Aexis Line របស់ក្រុមចម្រៀងនារី aespa ទទួលបានតំណែងលេខ ១០ ជាមួយនឹងចំណូលសរុប ១៨លានដុល្លារអាមេរិក សម្រាប់ការសម្ដែងចំនួន ១៥លើក នៅលើទឹកដីអាមេរិកខាងជើង និងអឺរ៉ុប ជាមួយនឹងសន្ទុះអ្នកគាំទ្រប្រមាណ ១៣៨ ០០០នាក់បានចូលរួម។

៩. G-Dragon

ទោះបីជាបានសម្ដែងត្រឹម ៩លើកក្ដី តែកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Übermensch របស់ស្ដេចខេប៉ុប G-Dragon​ បានប្រមែប្រមូលអ្នកគាំទ្រចំនួន ១១៧ ០០០នាក់ ពីសហរដ្ឋអាមេរិក ទីក្រុងស៊ីដនី និងទីក្រុងប៉ារីស កើបចំណូលដល់ ២៧.១ លានដុល្លារអាមេរិក។  

៨. LE SSERAFIM

កម្មវិធីប្រគំតន្ត្រីទេសចរណ៍ Easy Crazy Hot របស់ LE SSERAFIM បានលាតសន្ធឹងលើទ្វីបអាស៊ី និងអាមេរិកខាងជើង ទាក់ទាញអ្នកគាំទ្រចំនួន ២៣៧​ ០០០នាក់ឱ្យចូលរួមទស្សនាការប្រគំតន្ត្រីចំនួន ២៧លើក ទទួលបានប្រាក់ចំណូល ៣៤.១លានដុល្លារអាមេរិក។

៧. Jin

ចេញ Concert ទោលលើកដំបូងបងធំ BTS អាចប្រមូលប្រាក់ចំណូលបាន ៤៦.១ លានដុល្លារអាមេរិកពីកម្មវិធីប្រគំតន្ត្រីទេសចរណ៍ #RUNSEOKJIN_EP.TOUR​ ដែលបានធ្វើឡើងនៅឯទ្វីបអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ជាមួយនឹងការសម្ដែង ១៨លើក មានអ្នកចូលរួម ២៨៧ ០០០នាក់។

៦. TOMORROW X TOGETHER

សមឈ្មោះជាកម្មវិធីប្រគំតន្ត្រីទេសចរណ៍មួយដែលមានការសម្ដែងច្រើនលើកបំផុតប្រចាំឆ្នាំ សរុប ៣៩លើក ACT: TOMORROW អាចកើបចំណូលបាន ៦៤.៣លានដុល្លារអាមេរិក ខណៈ TXT បានទៅជួបអ្នកគាំទ្រជិតកន្លះលាននាក់ ពោលគឺ ៤៨៥ ០០០នាក់ នៅតាមបណ្ដាទីក្រុងនាទ្វីបអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។

៥. ATEEZ

ក្នុងឆ្នាំនេះ ATEEZ បានឈរក្នុងតំណែងកំពូលទាំង ៥ ជាក្រុមដែលមានកម្មវិធីប្រគំតន្ត្រីទេសចរណ៍រកចំណូលបានខ្ពស់បំផុតក្នុងទំហំ ៧០លានដុល្លារអាមេរិក ពី ATEEZ [In Your Fantasy] ដែលប្រមូលផ្ដុំអ្នកគាំទ្រចំនួន ៤សែននាក់ពីទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ឱ្យទិញសំបុត្រទស្សនាការសម្ដែងទាំង ២៨លើករបស់តារាប្រុសក្នុងដួងចិត្តទាំង ៨នាក់។

៤. ENHYPEN

សម្ដែងសរុប ២៥ លើកលើទឹកដីអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក កម្មវិធីប្រគំតន្ត្រីទេសចរណ៍ Walk the Line របស់ ENHYPEN មានអ្នកចូលរួមសរុបចំនួន ៥៥៦​ ០០០នាក់ ដែលអាចរកចំណូលសរុបដល់ទៅ ៧៦.១លានដុល្លារអាមេរិក។

 ៣. J-Hope

នៅក្នុងឆ្នាំនេះ J-Hope គឺជាសមាជិកម្នាក់ទៀតពីក្រុម BTS ដែលបានធ្វើកម្មវិធីប្រគំតន្ត្រីទោល Hope on the Stage ដែលបានធ្វើដំណើរទេសចរណ៍ទៅជួបអ្នកគាំទ្រចំនួន ៥០៤ ០០០នាក់ នៅក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើង ខណៈអាចរកចំណូលបានដល់ទៅ ៧៩.៩លានដុល្លារអាមេរិក។

២. SEVENTEEN

ជាកម្មវិធីប្រគំតន្រ្តីខេប៉ុបត្រឹមតែ ២ ប៉ុណ្ណោះដែលអាចរកចំណូលបានលើសពី​ ១០០លាន ពោលគឺ ១៤២.៤លានដុល្លារអាមេរិក កម្មវិធីប្រគំតន្ត្រីទេសចរណ៍ Right Here របស់ SEVENTEEN បានធ្វើឡើង ៣៤លើក ក្រោមការចូលរួមរបស់អ្នកគាំទ្រនៅទ្វីបអាស៊ី និងសហរដ្ឋអាមេរិកចំនួន ៩៦៤ ០០០នាក់។

១. Stray Kids

នៅឆ្នាំ ២០២៥ នេះ​ ក្រុម Stray Kids បានយកឈ្នះតារារួមឧស្សាហកម្ម ដោយអាចរកចំណូលពីកម្មវិធីប្រគំតន្ត្រីទេសចរណ៍ Dominate ដល់ទៅ ១៨៥.៧លានដុល្លារអាមេរិក ខណៈបានឡើងសម្ដែង ៣១ដង ជាមួយនឹងអ្នកគាំទ្រ ១លាន ៣សែននាក់ នៅលើទឹកដីអាស៊ី អឺរ៉ុប រួមទាំងអាមេរិកខាងជើង និងអាមេរិកខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *