ENHYPEN ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោកក្នុងយុទ្ធនាការបំផុសការបរិច្ចាគឈាមជាសកល

ក្រុមចម្រៀងបុរស ENHYPEN ថ្មីៗនេះបានចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) សម្រាប់យុទ្ធនាការបរិច្ចាគឈាមជាសកល ដោយបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យអ្នកគាំទ្ររួមគ្នាបរិច្ចាគដើម្បីបុព្វហេតុមួយនេះ។

ក្រុមចម្រៀងបុរសរូបនេះ បានដើរតួជាអ្នកដឹកនាំក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃឈាមដែលមានសុវត្ថិភាព និងជំរុញឱ្យមានការបរិច្ចាគឈាម ដើម្បីអបអរសាទរ «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម» (World Blood Donor Day) នៅថ្ងៃទី ១៤ ខែមិថុនា។ តាមរយៈផលិតកម្ម Belift Lab (ដែលជាស្លាកសញ្ញាក្រោមក្រុមហ៊ុន HYBE) ក្រុម ENHYPEN បានសម្តែងចំណាប់អារម្មណ៍ថា៖

«វាពិតជាមានអត្ថន័យ និងជាកិត្តិយសណាស់ដែលបានចូលរួមផ្ទាល់ក្នុងការបរិច្ចាគឈាម និងបានចូលរួមក្នុងយុទ្ធនាការរបស់អង្គការ WHO។ ពួកយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីក្លាយជាសិល្បករដែលអាចជះឥទ្ធិពលវិជ្ជមានទៅកាន់ ENGENE (ឈ្មោះក្រុមអ្នកគាំទ្រផ្លូវការរបស់ពួកគេ)»។

ជាផ្នែកមួយនៃយុទ្ធនាការនេះ ENHYPEN បានបញ្ចេញវីដេអូខ្លីៗដើម្បីលើកទឹកចិត្តដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានរៀបចំ Playlist បទចម្រៀងពិសេសសម្រាប់អ្នកបរិច្ចាគ និងបានចែករំលែកវីដេអូសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus នៅលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ក៏ដូចជាលើបណ្តាញផ្សព្វផ្សាយរបស់ WHO ផងដែរ។

ក្រុមអ្នកគាំទ្រទូទាំងពិភពលោករបស់ពួកគេ បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងឌីជីថលរបស់ WHO មានឈ្មោះថា «Drop your Drop» ដែលជាការសន្យាបរិច្ចាគឈាមតាមប្រព័ន្ធអនឡាញ។ ចំនួនអ្នកចូលរួមនៅក្នុងគម្រោង «Drop your Drop» នេះបានកើនឡើងយ៉ាងគំហុកពីប្រហែល ១២០០ នាក់ កាលពីថ្ងៃទី ១២ ខែមិថុនា រហូតដល់ ៨៣០០ នាក់ នៅត្រឹមថ្ងៃទី ១៤ ខែមិថុនា បន្ទាប់ពីការចេញផ្សាយមាតិកានៃយុទ្ធនាការនេះ។

គំនិតផ្តួចផ្តើមនេះ បានកត់សម្គាល់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ដ៏សំខាន់មួយទៀតសម្រាប់ក្រុមនេះ បន្ទាប់ពីយុទ្ធនាការបរិច្ចាគឈាមពីមុនរបស់ពួកគេជាមួយកាកបាទក្រហមកូរ៉េកាលពីខែមករា ដែលបានប្រើប្រាស់ទម្រង់គំនិតច្នៃប្រឌិតបែបបិសាចជញ្ជក់ឈាម (Vampire concept) ដ៏ប្លែករបស់ពួកគេ។ យុទ្ធនាការមុននោះ ទទួលបានជោគជ័យយ៉ាងខ្លាំងដោយទាក់ទាញអ្នកចូលរួមបានជាង ១ ម៉ឺននាក់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

ទន្ទឹមនឹងនេះដែរ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកឆាកតន្ត្រីវិញជាមួយ អាល់ប៊ុមខ្នាតតូចទី ៨ របស់ពួកគេមានចំណងជើងថា ‘THE SIN : BLISS’ នៅថ្ងៃទី ២១ ខែសីហាខាងមុខនេះ។ ការចេញអាល់ប៊ុមថ្មីនេះ គឺបន្ទាប់ពីអាល់ប៊ុមខ្នាតតូចទី ៧ របស់ពួកគេ ‘THE SIN : VANISH’ អាចសម្រេចបាននូវឋានៈជាអាល់ប៊ុមលក់ដាច់បានលើសពីរលានបន្ទះជាលើកទីបួនរបស់ក្រុម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *