ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងស្វាមី បន្តឧបត្ថម្ភទឹកសុទ្ធរាប់ពាន់កេស

ព្រះ​នាង នរោត្តម ពង្ស់សូរិយា ព្រម​ទាំង​ស្វាមី​លោក អ៊ឹង ស៊ីវឈន់ អគ្គ​នាយក​ក្រុម​ហ៊ុន​ស្រ្ពីង​ប្រូវីដា​បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ ៩ ០០០ កេស ជូន​ដល់​កង​ទ័ព​និង​ជន​ភៀស​សឹក​ដោយ​បាន​ដឹក​ដល់​ទីតាំង​ផ្ទាល់​ក្នុង​ខេត្ត​សៀមរាប។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​ស្វាមី បាន​សម្រេច​បញ្ចេញ​ទឹក​សុទ្ធ​ដប​ធំ​ដែល​មាន​ចំណុះ ១ ៥០០ មីលីលីត្រ ចំនួន ៥ កុងទីន័រ ​បន្ថែមទៀតដោយបានដឹក​ចេញ​ទៅ​ដល់​ទីតាំង​រដ្ឋបាល​នៃ​ខេត្ត​សៀមរាប​ ដើម្បី​ជួយ​ជន​ភៀស​សឹក​និង​កង​ទ័ព​ជួរ​មុខ។ ជាមួយ​គ្នា ទ្រង់ នរោត្តម ពង្ស់សូរិយា និង​ស្វាមី ក៏​បាន​រួម​ដំណើរ​ក្នុង​ការ​ដឹក​យក​ទឹក​សុទ្ធ​ជា​ច្រើន​ពាន់​កេស​ទៅ​កាន់​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់​ផង​ដែរ។ ចំនួន​ទឹក​សុទ្ធ​ដែល​បាន​ដឹក​ចេញ​នា​ពេល​នេះ​មាន​ចំនួន​ដល់ ៩ ០៤០ កេស។

ក្នុង​នាម​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន ស្រ្ពីង​ប្រូវីដា លោក អ៊ឹង ស៊ីវឈន់ បានជម្រាប​ឱ្យ​ដឹង​ថា​លោក​បន្ត​ជួយ​រហូត​ស្ថានការណ៍​ក្នុង​ប្រទេស​បាន​ប្រសើរ​ឡើង​វិញ។ ពិតណាស់ ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​ម្ដងទៀតពី​កង​ទ័ព​សៀម លោក ស៊ីវឈន់ និង​ព្រះ​នាង នរោត្តម ពង្ស់សូរិយា បាន​ធ្វើ​ការ​បរិច្ចាគ​ទឹក​សុទ្ធ​រាប់​ពាន់​កេស​ជា​ហូរហែ​និង​បន្ត​បន្ទាប់​តាមរយៈមូលនិធិជាច្រើនទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តដើម្បីផ្គត់ផ្គង់ដល់​ទាហាន​និង​ជន​ភៀស​សឹក​នៅ​កម្ពុជា៕

រូបភាព ៖ Seav Chhuon Ing 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *