ហ្គីតារបស់ George Harrison សមាជិក The Beatle អាចលក់ដេញថ្លៃក្នុងតម្លៃ ១លានដុល្លារ

ពីហ្គីតាអេឡិកត្រូនិច Futurama ដែលទិញដោយបង់រំលស់របស់ George Harrison ក្លាយជាហ្គីតានៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមតន្ត្រី The Beatles ដែលនឹងដាក់ដេញថ្លៃនៅក្នុងកម្មវិធី Played, Worn & Torn របស់ Julien’s Auctions។​

Martin Nolan នាយកប្រតិបត្តិនៃ Julien’s Auctions បានវាយតម្លៃថាហ្គីតាដែលជា អ្នករួមចំណែកកំណត់ភាពជោគជ័យរបស់ក្រុមតន្រ្តីដែលមានដើមកំណើតនៅក្នុងចក្រភពអង់គ្លេសមួយនេះ អាចនឹងលក់ចេញក្នុងតម្លៃដែលលើសពីអ្វីដែលខ្លួនបានស្ថាន។ លោកលើកឡើងថា៖ «​យើង​បានប៉ាន់​ប្រមាណ​ថាហ្គីតានេះមានតម្លៃចាប់ពី ៦០ ម៉ឺន​ទៅ ៨០ ម៉ឺន​ដុល្លារ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​អាចនឹងលក់ចេញក្នុងតម្លៃ​ជាង​មួយ​លាន​»​។

បើនិយាយពីពង្សាវតារនៃហ្គីតាមួយនេះវិញ យើងត្រូវត្រឡប់ទៅកាន់ទស្សវត្សរ៍ឆ្នាំ ១៩៥០ នៅពេលដែលតន្រ្តី Rock and Roll របស់សហរដ្ឋអាមេរិកបានបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅជុំវិញពិភពលោក។ យុវជន George Harrison ក៏មិនខុសគ្នាពីអ្នកឯទៀតដែរ ដោយលោកបានលង់ស្រឡាញ់តន្រ្តីប្រភេទនេះ និងចង់ក្លាយជាអ្នកតន្រ្តី។ 

ជាក់ស្ដែង លោកមិនមែនចង់បានហ្គីតាអេឡិកត្រូនិច Futurama នោះទេ អ្វីដែលលោកចង់បាននោះ ជាហ្គីតា Fender Stratocaster ។ ក៏ប៉ុន្តែ ដោយហេតុថាគ្រានោះ ជាពេលវេលាដែលទើបតែរួចផុតពីសង្គ្រាមលោកលើកទី២ ការនាំចូលផលិតផលអាមេរិកមកប្រទេសអង់គ្លេសជាអ្វីដែលសឹងតែមិនអាចកើតមានបាន។ ដូច្នេះហើយ បានជាលោកសម្រេចចិត្តសុំម្ដាយឱ្យបង់រំលស់ហ្គីតា Futurama ដែលជាហ្គីតាស្រដៀងនឹងអ្វីដែលលោកចង់បានបំផុតនៅក្នុងឆ្នាំ ១៩៥៩។ 

តាមរយៈសារព័ត៌មាន South China Morning Post ហ្គីតាដែលមានតម្លៃដើម ៥៨ផោន (ប្រមាណ ៧៦ដុល្លារអាមេរិក)នៅគ្រានោះ ឬស្មើនឹង ១៤៥៥ផោន (ប្រមាណ ១៩០០ ដុល្លារអាមេរិក)ក្នុងពេលបច្ចុប្បន្ន ម្ដាយរបស់ដៃហ្គីតាម្នាក់បានបានបង់រំលស់ចំនួន ៤៤ដងនៅឯហាង Frank Hessy ក្នុងទីក្រុង Liverpool ។

ហ្គីតាដែលជាឧបករណ៍ដ៏សំខាន់មួយនៅពីក្រោយបទចម្រៀងដ៏ជោគជ័យរបស់ក្រុមចម្រៀងមួយនេះ ជាហ្គីតាសំណព្វចិត្តរបស់ George Harrison ដោយលោកបានប្រើប្រាស់វាក្នុងការសម្ដែងរបស់ខ្លួនមិនតិចជាង៣០០ដងនោះទេ។ លោក Nolan បានចែករំលែកថា៖ “ពួកយើងបានដឹងថា លោក George Harrison បានលេងហ្គីតានេះជាង ៣២៤ដង នៅឯ The Cavern (ក្លឹបដែល The Beatle ផ្ដើមលេងលើកដំបូង) និងជាច្រើនដងទៀតនៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៦០ និង ១៩៦១”។ 

បច្ចុប្បន្ន ហ្គីតាដែលរួមចំណែកបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យតន្រ្តីមួយនេះ កំពុងតែដាក់តាំងនៅក្នុងសារមន្ទីរ The Beatles Story ក្នុងស្រុកកំណើតរបស់ខ្លួនរហូតដល់ថ្ងៃទី១៧ ខែតុលា មុននឹងនាំយកមកដាក់ចេញថ្លៃនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ នៅ​ឯរដ្ឋ Tennessee សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលគេនាំយកទ្រព្យសម្បត្តិរបស់សមាជិកទាំង ៤មកដាក់ចេញថ្លៃ។ តួយ៉ាង កាលពីដើមឆ្នាំនេះ ហ្គីតា Hootenanny acoustic របស់ John Lennon បានលក់ចេញក្នុងតម្លៃ ៣លានដុល្លារអាមេរិក៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *