ថៅកែ ឡាកាម៉ូ ផ្គាប់ចិត្តមហាជនសំណូមពរ ដកផ្ទាំង billboard រូប Engfa បវរកញ្ញាថៃចេញ

​បញ្ហា​រកាំរកូស​រវាង​ស្ថាប័ន MGI និង​ក្រុមហ៊ុន​អ្នកស្រី អ៊ឹម សុគន្ធា មិន​បាន​ថមថយ ហើយ​ក៏​រីករាលដាល​ទៅ​ជា​ជម្លោះ​មើល​ងាយ​ជាតិ​សាសន៍​។ ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ និង​ជា​ម្ចាស់​ផលិតផល​ដែល​មាន​តារា​ថៃ​ធ្វើការ​ឲ្យ​ដែរ​នោះ អ្នកស្រី មាស ច័ន្ទដាលីន អគ្គ​នាយិកា​ក្រុមហ៊ុន ឡាកាម៉ូ ត្រូវ​បាន​មហាជន​សំណូមពរ​ឲ្យ​ដក​រូប Engfa ចេញ​ពី​ផ្ទាំង billboard ផ្សព្វផ្សាយ​ផលិតផល។

កាលពី​យប់មិញ ថៅកែ ឡាកាម៉ូ ពិតជា​បាន​ធ្វើ​តាម​ចិត្ត​មហាជន​ខ្មែរ ដែល​សូម​ឲ្យ​អ្នកស្រី​ទម្លាក់​ផ្ទាំង​រូបភាព​មាន​រូប Miss Grand Thailand 2022 កញ្ញា Engfa Waraha នោះ​ចេញ ហើយ​ដំឡើង​រូប​ក្រុម​គ្រួសារ​ ព្រម​ជាមួយ​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​អ្នក​ស្រី​វិញ។ ថៅកែ ឡាកាម៉ូ ដែល​ជា​ម្ចាស់​ប្រេន​ថែរក្សា​សម្រស់ និង​តែងតែ​ផ្ដល់​ទីផ្សារ​ការងារ​ដល់​តារា និង influencer ក្នុង​ស្រុក ព្រម​ទាំង​ក្រៅ​ស្រុក​ផង​ដែរ​នោះ។

ក្នុង​វីដេអូ​ដែល​ស្ត្រី​ដ៏​រឹងមាំ​រូប​នេះ បាន​និយាយ​ថា អ្នកស្រី​ពិតជា​ឈឺចាប់​ដូច​ប្រជាជន​ខ្មែរ​ទូទៅ​ដែល​មាន​បញ្ហា​ប៉ះពាល់​ពាក្យ​សម្ដី​ដែល​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​យើង។ ក្នុង​ទឹកមុខ​សោកសៅ​ទៅ​មើល​ការ​រុះរើ​ផ្ទាំង​រូបភាព billboard នៅ​ម្ដុំ​ស្ពាន​ជ្រោយចង្វា​នោះ ថៅកែ​ស្រី​ដែល​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន​ពី​សំណាក់​មហាជន បាន​ទៅ​មើល​ជាមួយ​ក្រុម​ការងារ​តែ​ប៉ុណ្ណោះ មិន​បាន​យក​កូន​ប្រុស​ស្រី​ទាំង ៣ ទៅ​ជាមួយ​ទេ។

អ្នកស្រី​និយាយ​ក្នុង​វីដេអូ​ថា បើ​ទោះ​ជា​អ្នក​ស្រី​ដក​ផ្ទាំង​រូបភាព​ចាស់​ដែល​មាន​ទាំង​រូប Engfa និង វត្តី ហើយ​ជំនួស​ដោយ​រូបភាព​ក្រុម​គ្រួសារ​ខ្លួន​ក៏​ពិត​មែន តែ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​គាំទ្រ និង​លើក​ទឹកចិត្ត​ខ្មែរ​គ្នា​ឯង (សំដៅ​ដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី)។

ងាក​ទៅ​មើល​អ្នក​បញ្ចេញ​មតិ​ក្រោម​វីដេអូ​​អ្នកស្រី មាស ច័ន្ទដាលីន ដក​រូប Engfa ចេញ ឃើញ​ថា​អ្នក​គាំទ្រ ក៏​ដូចជា​អតិថិជន​សប្បាយ​ចិត្ត​ខ្លាំង អរគុណ​ដែល​យក​ខ្មែរ​ជា​ធំ និង​សាទរ​ចំពោះ​ទង្វើ​មួយ​នេះ​តែម្ដង។ មួយ​វិញ​ទៀត​អ្នក​បញ្ចេញ​មតិ​បាន​សូម​ឲ្យ​អ្នកស្រី​ផ្ដល់​ការងារ ក៏​ដូចជា​ឲ្យ​តារា​ល្បី​ៗ​ខ្មែរ​ដទៃ កាន់​តំណែង BA របស់​ក្រុមហ៊ុន​អ្នកស្រី​វិញ។

ស្ដាប់​មូលហេតុ​ដែលថៅកែ ឡាកាម៉ូ ជ្រើសរើស​តារា​ស្រី​ថៃ​រូប​នោះ ព្រោះ​ក្រុមហ៊ុន​របស់​អ្នកស្រី​​ពង្រីក​ទីផ្សារ​ទៅ​ដល់​ប្រទេស​ជិត​ខាង​នេះ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​បវរកញ្ញា​ខ្មែរ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ ហើយ​ទាំង វត្តី និង Engfa សុទ្ធតែ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា មាន​សម្រស់​ស្រស់​ស្អាត និង​សមត្ថភាព ទើប​ម្ចាស់​ក្រុមហ៊ុន​ជ្រើសរើស​ពួកគេ​ទាំង ២ មក​ប្រម៉ូត​ឡេ​លាប​ស្បែក​របស់​ក្រុមហ៊ុន។

គួរ​បញ្ជាក់​ថាក្រុមហ៊ុន​របស់​អ្នកស្រី មាស ច័ន្ទដាលីន ទើប​តែចុះកុងត្រា​យកបវរកញ្ញាថៃ​រូប​នោះ ជា BA កាលពី​ខែ​កុម្ភៈ ដើម​ឆ្នាំ ២០២៤ នេះ​ប៉ុណ្ណោះ ដែល​តម្លៃ​ខ្លួន​ពិតជា​ខ្ពស់​ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *