សារព័ត៌មានវៀតណាម៖ របៀបដឹកនាំរបស់លោក Nawat ធ្វើឱ្យ Miss Grand ក្លាយជាវេទិកាផ្សាយជម្លោះ ជាជាងវេទិកាផ្សាយសន្តិភាព

សារព័ត៌មានល្បីវៀតណាម Kenh14 បានចាត់ទុកកម្មវិធី Miss Grand International 2024 ជាការប្រលងសម្រស់ដ៏ចម្រូងចម្រាស ខណៈមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនទាក់ទងនឹងជម្លោះរវាងម្ចាស់ស្ថាប័ន MGI និងភាគីអ្នករៀបចំរបស់កម្ពុជាដែលជាម្ចាស់ផ្ទះ។

កម្មវិធី Miss Grand International 2024 មានបញ្ហាក្នុងការរៀបចំតាំងពីពេលចាប់ផ្ដើមដំបូងដោយដើមឡើយ ការប្រកួតនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែផែនការនេះត្រូវបានលុបចោលដោយសារតែអស្ថិរភាពផ្នែកសន្តិសុខនៅក្នុងប្រទេសនេះ។

នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា គណៈកម្មាធិការ​រៀបចំ​បាន​ប្រកាស​ថា ប្រទេស​ទាំង​ពីរ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ គឺ​កម្ពុជា និង​ថៃ ដោយសកម្មភាព​ពាក់កណ្ដាល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា បន្ទាប់​មក​បេក្ខនារី​នឹង​ទៅ​ប្រទេស​ថៃ​សម្រាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ទី​៦ ខែ​តុលា លោក ណាវ៉ាត់ អ៊ីតសារៈក្រៃស៊ីន (Nawat Itsaragrisil) បាន​សម្រេចនាំបេក្ខភាព​ចេញ​ទៅប្រកួតនៅ​ប្រទេស​ថៃវិញទាំងកំហឹងមុនការកំណត់ ដោយលើកហេតុផលថាស្ថាប័ន Miss Grand Cambodia អសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចតាមការសន្យាក្នុងនាមជាម្ចាស់ផ្ទះ និងមិនអាចផ្ដល់សេវាកម្មតាមស្តង់ដាររបស់ Miss Grand International បាន ខណៈស្ថាប័ន Miss Grand Cambodia បាន​ប្រកាសបោះបង់សិទ្ធិរៀបចំ ហើយ​បវរកញ្ញាតំណាង​របស់​ប្រទេស​កម្ពុជា ប៊ី សុធារី ក៏​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត​ដែរ។

ពាក់ព័ន្ធបញ្ហានេះ អ្នករៀបចំកម្មវិធី Miss Grand Cambodia បាននិយាយថា លោក ណាវ៉ាត់ និងបក្សពួកមិនគោរពកាលវិភាគកម្មវិធី តែងផ្លាស់ប្តូរកម្មវិធីដោយមិនជូនដំណឹង និងប្រើប្រាស់ភាសាមិនសមរម្យក្នុងក្រុមជាដើម ដោយបញ្ជាក់ថា លោកតែង​តែ​ផ្លាស់​ប្តូរ និងដាក់​សំណើ​ដែលគ្រប់គ្នា​មិន​នឹក​ស្មាន​ដល់ ហើយ​បង្ខំ​ឲ្យ​អនុវត្ត​ភ្លាមៗ។ ផែនការ​មួយ​ចំនួនក៏​ត្រូវ​បាន​លុប​ចោល បើ​ទោះ​បី​ជា​ភាគី​កម្ពុជា​បាន​រៀបចំ​យ៉ាង​ល្អ​ក៏​ដោយ។

យ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេដែលម្ចាស់ស្ថាប័ន MGI លោក ណាវ៉ាត់មានរឿងរកាំរកូសជាមួយដៃគូរបស់ខ្លួនក្នុងប្រទេសផ្សេងៗ។ សារព័ត៌មាន Kenh14 បានធ្វើការកត់សម្គាល់ថា ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតបវរកញ្ញា Miss Grand ដែលមានពាក្យស្លោក “Stop the War and Violence” ឬ “បញ្ចប់សង្គ្រាម និងហិង្សា” នោះហាក់មិនសូវមានប្រជាប្រិយភាពល្អដូចមុនឡើយ ដោយសារបញ្ហាចម្រូងចម្រាសរបស់លោក ណាវ៉ាត់ ដែលជាអ្នកដឹកនាំ។

ប្រភពព័ត៌មានបន្តថា លោក ​Nawat Itsaragrisil ត្រូវ​បាន​គេ​ស្គាល់​ច្រើនមកហើយចំពោះ​របៀប​ធ្វើ​ការ​បែប​ផ្តាច់ការ។ ជាច្រើនឆ្នាំមកនេះ លោកបានជាប់ពាក់ព័ន្ធជាមួយរឿងចម្រូងចម្រាសបន្តបន្ទាប់ ដូចជានៅពេលដែលលោករិះគន់ជាសាធារណៈចំពោះកម្មវិធីប្រកួតសម្រស់ផ្សេងទៀត ការឲ្យបេក្ខភាពបវរកញ្ញា Live លក់អីវ៉ាន់ ការិះគន់លើរូបរាងបវរកញ្ញាប្រទេសផ្សេងៗ និងការហាមបេក្ខភាពបវរកញ្ញាដែលធ្លាប់ប្រកួតកម្មវិធីខ្លួន មិនឱ្យចូលរួមកម្មវិធីប្រកួតផ្សេងៗជាដើម។

របៀបគ្រប់គ្រងរបស់លោក ណាវ៉ាត់ ធ្វើឲ្យកម្មវិធីប្រកួត Miss Grand International ត្រូវបានគេស្គាល់ថាជាវេទិកាបង្កជម្លោះចម្រូងចម្រាស ច្រើនជាងវេទិកាផ្សព្វផ្សាយសន្តិភាព និងបញ្ឈប់សង្គ្រាម ដែលជា Concept ដើមរបស់កម្មវិធី និងជាអ្វីដែលកម្មវិធីអះអាងផ្សព្វផ្សាយចំពោះមហាជន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *