មិនមើលនឹងភ្នែក! Taylor Swift បរិច្ចាគ ៥ លានដុល្លារជួយដល់អ្នករងគ្រោះដោយសារព្យុះកំណាចនៅ Florida

កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីអាមេរិក Taylor Swift នេះបានបរិច្ចាគប្រាក់ចំនួន ៥ លានដុល្លារ ដើម្បីជួយសម្រួលការលំបាកដល់ជនរងគ្រោះដោយសារខ្យល់ព្យុះកំបុត្រត្បូងដ៏ខ្លាំងក្លានៅរដ្ឋ Florida។

តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះបានទទួលការសរសើរខ្លាំងចំពោះការបរិច្ចាគប្រាក់ដើម្បីជួយអ្នករងផលប៉ះពាល់ដោយព្យុះកំបុតត្បូងនៅរដ្ឋ Florida ខណៈដែលនាងកំពុង​ត្រៀមវិល​ទៅ​ប្រគំ​តន្ត្រី​ទេសចរណ៍ Eras ក្នុងរដ្ឋមួយនេះនៅសប្តាហ៍ក្រោយ។

អង្គការមិនរកប្រាក់ចំណេញ Feeding America បានបង្ហោះនៅលើគណនី Instagram ដើម្បីថ្លែងអំណរគុណដល់ Taylor Swift ដោយបញ្ជាក់ថាការបរិច្ចាគនេះនឹងជួយដល់សហគមន៍ តាមរយៈការផ្តល់ស្បៀងអាហារ ទឹកស្អាត និងការផ្គត់ផ្គង់សំខាន់ៗដល់អ្នកដែលរងផលប៉ះពាល់ដោយព្យុះដ៏កាចសាហាវទាំងនេះ។

គួរបញ្ជាក់ថា ថ្មីៗនេះខ្យល់ព្យុះកំបុតត្បូងឈ្មោះ Helene បានឆក់យកជីវិតមនុស្សប្រមាណ ២៣០ នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋមួយចំនួន ខណៈពេលដែលព្យុះឈ្មោះ Milton កម្រិតទី ៣ បានបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋ Florida ជាមួយនឹងល្បឿនខ្យល់ប្រហែល ១៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ។

កាលពីខែធ្នូឆ្នាំមុន Taylor Swift ក៏បានបរិច្ចាគ ១ លានដុល្លារដែរ ទៅកាន់មូលនិធិសង្គ្រោះបន្ទាន់របស់រដ្ឋ Tennessee ដើម្បី​ជួយ​ប្រជាជន​ដែល​ផ្ទះ​សម្បែង និង​ជីវភាព​រស់នៅត្រូវបានបំផ្លាញ​ដោយ​ខ្យល់ព្យុះ ហើយនៅក្នុងខែមីនា ឆ្នាំ ២០២០ នាងក៏បានបរិច្ចាគ ១ លានដុល្លារសម្រាប់ជួយដល់អ្នករងគ្រោះដោយសារខ្យល់ព្យុះក្នុងរដ្ឋនេះដូចគ្នា។

លើសពីនេះ នាងក៏​ធ្លាប់បាន​បរិច្ចាគ​ប្រាក់​ដល់​អង្គការ​សប្បុរសធម៌កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្នែក​ស្បៀង​អាហារ​ក្នុង​ទីក្រុង​នានាជាច្រើនដែរ​ក្នុង​ពេលដែលនាងចេញទៅប្រគំតន្ត្រីទេសចរណ៍។

កាលពីពេលថ្មីៗនេះដែរ Taylor Swift ត្រូវបានទស្សនាវដ្ដី Forbes ចុះផ្សាយថាជាតារាចម្រៀងស្រីមានទ្រព្យច្រើនជាងគេលើពិភពលោក ពោលគឺរហូតដល់ ១៦០០ លានដុល្លារអាមេរិក ខណៈទ្រព្យសម្បត្តិរបស់នាងត្រូវបានគេប៉ាន់ប្រមាណថាកើនឡើងខ្ទង់ ៥០០ លានដុល្លារក្នុងរយៈពេល ១ឆ្នាំកន្លងមក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *