អាជីពដូចគ្នាវាសនាខុសគ្នា! ជីវិតពិតតារាស្រីតៃវ៉ាន់ Ariel Lin និងBarbie Hsu ប្រែជាអភ័ព្វក្រោយរៀបការ មិនដូចតារាស្រី ២ រូបនេះ

ជឿជាក់ថាចិត្តរបស់មនុស្សស្រីទាំងអស់តែងតែប្រាថ្នាចង់បានសុភមង្គល និងក្ដីសុខបន្ទាប់ពីសម្រេចចិត្តដើរចូលរោងការជាមួយមនុស្សជាទីស្រឡាញ់។ ប៉ុន្តែក្ដីប្រាថ្នាទាំងអស់នោះក៏មិនមែនសុទ្ធតែអាចកើតឡើងចំពោះមនុស្សស្រីគ្រប់គ្នាដែរ។ ជាក់ស្ដែងមិនត្រឹមតែមនុស្សសាមញ្ញនោះទេ សូម្បីតែតារាស្រីតៃវ៉ាន់ល្បីឈ្មោះ Ariel Lin និង Barbie Hsu ក៏ជួបនឹងជីវិតអភ័ព្វក្រោយអាពាហ៍ពិពាហ៍ ផ្ទុយដាច់ស្រឡះពីតារាស្រី Rainie Yang និង Ella តែម្ដង។

សម្រាប់តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំ Ariel Lin ត្រូវបានទស្សនិកជនជាច្រើនស្គាល់តាមរយៈរូបរាងតូចច្រឡឹង និងទឹកមុខស្លូតបូតនៅក្នុងខ្សែភាពយន្ដដែលនាងបានសម្ដែង។ នាងទទួលបានភាពល្បីល្បាញកាន់ខ្លាំងបន្ទាប់ពីសម្ដែងខ្សែភាពយន្ដភាគល្បីៗដូចជា “It Started with a Kiss”, “Love or Bread” និង “In Time with You”។ រហូតដល់ឆ្នាំ ២០១៤ តារាសម្ដែងស្រីរូបនេះក៏បានសម្រេចចិត្តរៀបការជាមួយស្វាមីរបស់នាង Charles Lin ដែលជាអ្នកជំនួញ និងទទួលបានកូនស្រីម្នាក់ជាចំណងដៃសម្រាប់អ្នកទាំងពីរមានឈ្មោះថា Little Lin។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ត្រូវរស់នៅបែកគ្នាដោយសារវិបត្តិកូវីដ ១៩ និងភារកិច្ចការងារមួយចំនួនដែរ។ មិនមែនមានហេតុផលប៉ុណ្ណេះនោះទេ ស្វាមីរបស់នាងក៏ធ្វើឱ្យមានពាក្យចចាមអារ៉ាមច្រើនមិនធម្មតាដោយគេរកឃើញថាលោកតែងតែលួចលាក់មានអ្នកថ្មីជាញឹកញាប់។ ជាក់ស្ដែងថ្មីៗនេះ តារាស្រី Ariel Lin ថែមទាំងត្រូវបានគេប្រទះឃើញជាញឹកញាប់នៅពេលនាងតែងតែទៅទទួលកូនស្រីអាយុ ៣ ឆ្នាំតែម្នាក់ឯងពីសាលាមតេ្តយ្យដោយមិនមានវត្ដមានរបស់ Charles Lin ឡើយ។

ងាកមក Barbie Hsu ដែលជាតារាស្រីឈានមុខគេក្រោយនាងបានសម្ដែងរឿង F4 ឬ Meteor Garden ក្នុងឆ្នាំ ២០០១ ដោយភាគច្រើនទស្សនិជកស្គាល់នាងថា សាន់ ឆាយ។ លើសពីនេះនាងក៏រកឃើញភាពជោគជ័យបន្ថែមទៀតក្នុងវិស័យសិល្បៈច្រើនផ្នែកដូចជាតន្ដ្រី ការសម្ដែង ការបង្ហាញម៉ូដ និងភាពស្រស់ស្អាតផងដែរ។ នៅក្នុងឆ្នាំ ២០១១ នាងបានរៀបការជាមួយស្វាមីជាអ្នកជំនួញ Wang Xiaofei និងចូលនិវត្តន៍ពីអាជីពសិល្បៈដោយសារចង់ផ្ដោតសំខាន់ទៅលើគ្រួសារឱ្យបានច្រើន។ យ៉ាងណាមិញអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមរបស់អ្នកមានមានរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ។ ក្រោយមកតារាស្រី Barbie Hsu បានឈ្នះលើរឿងក្ដីលែងលះ និងបានសិទ្ធិចិញ្ចឹមកូនទាំងពីររបស់នាងទៀតផង។

លុះដល់ឆ្នាំ ២០២២ នាងក៏បានរៀបការម្ដងទៀតជាមួយនឹងតារាចម្រៀងកូរ៉េខាងត្បូង DJ ​​Koo Jun Yup។ ទន្ទឹមនឹងនេះអាពាហ៍ពិពាហ៍លើកទី ២ របស់នាងនៅតែមានភាពច្របូកច្របល់ ខណៈនាងបានដាក់ពាក្យបណ្ដឹងអតីតស្វាមីដល់ទៅ ១៧ ករណីពីបទបង្កការរំខាន និងការខកខានមិនបានផ្ដល់អាហារកិច្ចដល់កូនៗទាំងពីរ។ ជាមួយគ្នានេះដែរ បច្ចុប្បន្នស្វាមីថ្មីរបស់តារាស្រី Barbie Hsu កំពុងតែព្យាយាមស្វែងរកផ្លូវវិលចូលសិល្បៈក្នុងប្រទេសកូរ៉េក្រោយតស៊ូស្វែងរកការងារនៅតៃវ៉ាន់អស់ពេលជាយូរ។

ផ្ទុយទៅវិញសម្រាប់តារាចម្រៀង និងសម្ដែង Rainie Yang វិញ ក្រោយពីសម្ដែងក្នុងរឿង Meteor Garden ឆ្នាំ ២០០១ ជាមួយ សាន់ ឆាយ ហើយនាងក៏ទទួលបានភាពជោគជ័យខ្លាំងមិនធម្មតាដែរ។ រហូតមកដល់បច្ចុប្បន្ននាងនៅតែរក្សាបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈជារឿយៗ។ នៅខែកញ្ញា ឆ្នាំ២០១៩ Rainie Yang បានប្រកាសពីដំណឹងអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងប្រុស Li Ronghao។ បើទោះបីជារៀបការជាមួយគ្នាអស់រយៈពេល​ ៥ ឆ្នាំដោយមិនទាន់មានក៏ដោយ ក៏គូស្នេហ៍ទាំងពីរតែងតែបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាជាញឹកញាប់មិនថាបែបឯកជន ឬនៅសាធារណៈនោះទេ។

ក្នុងនោះមិនភ្លេច Ella Chen ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រីតៃវ៉ាន់ល្បីឈ្មោះ S.H.E និងជាតារាសម្ដែងឡើយ។ នាងបានរៀបការជាមួយនឹងអ្នកជំនួញជនជាតិម៉ាឡេស៊ីក្នុងឆ្នាំ ២០១២ និងទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ផងដែរ។ ដំបូងឡើយអ្នកទាំងពីរបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលចាប់ផ្ដើមមានស្នេហាជាមួយគ្នាជាផ្លូវការ។​ ជាងនេះទៅទៀត Ella ត្រូវបានគេទទួលស្គាល់ថាជាមនុស្សមានបុគ្គលិកលក្ខណៈរឹងមាំ ដែលជាញឹកញាប់នាងត្រូវបានគេមើលឃើញថាជាមនុស្សលេចធ្លោជាងគេនៅក្នុងគ្រួសារ។ មិនត្រឹមប៉ុណ្ណេះតារាស្រីរូបនេះក៏បានប្រឈមមុខនឹងការរិះគន់ចំពោះរបៀបចិញ្ចឹមកូនតាមរបៀបប្លែកពីគេ ប៉ុន្តែនេះមិនមែនជាបញ្ហាដែលគួរឱ្យឈឺក្បាលឡើយ ហើយនាងនៅតែបន្ដចែករំលែករូបថត និងភាពរីករាយនៃជីវិតរបស់នាងតាមបណ្ដាញសង្គមដដែល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *