អ្នកស្រី អ៊ឹម សុគន្ធា សម្រេចមិនប្ដឹងផ្ដល់ម្ចាស់ស្ថាប័ន Miss Grand

ក្នុង​សន្និសីទកាសែតព្រឹកថ្ងៃ ៩ ខែតុលា ឆ្នាំ ២០២៤ នេះ អ្នកស្រី អ៊ឹម សុគន្ធា ម្ចាស់​ក្រុមហ៊ុន KH7 បាន​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ការ​ជំរុញ​ឲ្យ​ប្ដឹងផ្ដល់​ជាមួយ​ស្ថាប័ន MGI គឺ​លោក Nawat ដោយអ្នកស្រី​បញ្ជាក់​ហើយ​ថា​មិន​ចង់​ប្ដឹងផ្ដល់​រឿង​ខុស​កុងត្រា ឬកិច្ច​សន្យា រហូត​ដក​ហូត​កម្ពុជា​ពី​សហ​ម្ចាស់​ផ្ទះ​​រៀបចំ​កម្មវិធី Miss Grand International 2024។

លោក​ស្រី​ថា សុំ​បញ្ចប់​ត្រឹម​ការ​​ធ្វើ​សន្និសីទកាសែត​ថ្ងៃ​នេះ​តែម្ដង​ទៅ។ អ៊ឹម សុគ្ធនា បាន​បញ្ជាក់​ថា ការ​ធ្វើ​​សន្និសីទកាសែត​នេះ គឺ​គ្រាន់តែ​ចង់​បកស្រាយ​ពាក្យ​ចោទប្រកាន់​ពី​ខាង​លោក Nawat និង Miss Grand Thailand នាង Malin ដែល​បំផ្លើស​ការពិត​ពី​កម្ពុជា និង​ក្រុមការងារ MGC តែ​ប៉ុណ្ណោះ ​ព្រម​ទាំង​បង្ហាញ​ការពិត​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក។

ការ​បើក​សន្និសីទកាសែត​ថ្ងៃ​នេះអ្នកស្រី​បញ្ជាក់​ថា ​មាន​ការ​ជំរុញ​ពី​ថ្នាក់ដឹកនាំ​ធំ​ៗ ឲ្យបកស្រាយ ស្រោចស្រង់​មុខមាត់​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ណា​មួយ​ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង​ថា តើ​ការ​ដែល Miss Grand International 2024 មក​ពិតជា​មិន​ល្អ​ដូច​ខាង​ភាគី​ថៃ​និយាយ​មែន ឬ​យ៉ាង​ណា។




អ្នក​ស្រី​ក៏​បាន​និយាយ​ពី​បញ្ហា​ដែល​មហាជន​ជំរុញ​ឲ្យ​ប្ដឹង តែ​មិន​ចង់​ប្ដឹងផ្ដល់​ឡើយ ដោយ​លើក​ឡើង​ថាបើ​ជ្រុល​ជា​ធ្វើ​ហើយ ឲ្យ​ការ​ចំណាយ​មួយ​នេះ​រួម​ចំណែក​មួយ​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​ខ្មែរ​ ទោះ​មាន​រយៈពេល​ខ្លី​​ក៏​ដោយ។ មួយ​វិញ​ទៀត​ការ​មិន​ប្ដឹង​ទៅ​ខាង​លោក Nawat ព្រោះ​អ្នកនាង បាន​ចងចាំ​ពីស្នាម​ញញឹម ដែល​​អនុស្សាវរីយ​ល្អ​ៗ​ពី​បេក្ខជន Miss Grand International 2024 សប្បាយរីករាយ ​ពេល​មក​ដល់​កម្ពុជា​នេះ។ ប៉ុន្តែ​អ្នកស្រី​នៅ​ខូច​ចិត្ត​ខ្លាំង​ត្រង់​​មិន​បាន​នាំ Miss Grand International 2024 បាន​ទៅ​មើល​ដួង​ព្រលឹង​ខ្មែរ​នៅ​ខេត្ត​សៀមរាប គឺ​ប្រាសាទ​អង្គរវត្ត។


សម្រាប់​សន្និសីទកាសែត​ថ្ងៃនេះ​អ្នកស្រី​ក៏​ចង់​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ខ្លួន​ឯង មុខ​មាត់​កម្ពុជា និង​ចង់​និយាយ​ទៅ​បងប្អូន​ជន​រួម​ជាតិ​គ្រប់គ្នា ព្រម​ទាំង​ពិភពលោក​ឲ្យ​ដឹង​ពី​ទឹកចិត្ត​ដែល​ខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​ក្នុង​ការ​រៀបចំ​ទទួល​បេក្ខភាព​បេក្ខជន​ប្រកួត​ជាង ៧០ នាក់។


​អ្នកស្រី អ៊ឹម សុគន្ធា ដែល​ជា​អ្នក​រៀបចំ​ធ្វើ​សហ​ម្ចាស់ផ្ទះ​ទទួល Miss Grand International 2024 ត្រឹម​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុមហ៊ុន​ HK7 បាន​ចំណាយ​អស់ ១០ ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *