៣០ឆ្នាំក្រោយចេញបទ “All I Want for Christmas is You” Mariah Carey នៅតែរកលុយបានរាប់លានដុល្លារពីបទនេះ

បើទោះជាបទចម្រៀង “All I Want for Christmas is You” បានចេញផ្សាយអស់រយៈពេល ៣០ឆ្នាំហើយក៏ដោយ ប៉ុន្តែម្ចាស់បទនេះ គឺតារាចម្រៀងអាមេរិក Mariah Carey នៅតែអាចរកចំណូលបានខ្ទង់លានដុល្លារ​ពីបទមួយនេះជារៀងរាល់ឆ្នាំ។

ចេញក្នុងឆ្នាំ១៩៩៤ “All I Want for Christmas Is You” គឺជាបទចម្រៀងមួយពីអាល់ប៊ុមទី ៤របស់ Mariah Carey មានចំណងជើងថា Merry Christmas ដែលទទួលជោគជ័យជាសកលភ្លាមៗដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ១ លើតារាងចម្រៀងចំនួន ២៦ ប្រទេសនៅឆ្នាំនៅ ។ បីទសវត្សរ៍បន្ទាប់ពីការចេញផ្សាយ បទចម្រៀងនេះនៅតែបន្តឡើងមកដល់កំពូលតារាង Billboard Hot 100 និង Spotify គ្រប់ពេលដែលបុណ្យណូអែលជិត​ឈានចូលមកដល់។

ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែធ្នូនេះ បទ “All I Want for Christmas is You” បានឡើងដល់ចំនាត់ថ្នាក់លេខ១ លើតារាងចម្រៀងពេញនិយមប្រចាំថ្ងៃរបស់ Spotify ដោយទទួលបានការចូលស្ដាប់ជាង ១០,៦ លានដងក្នុងថ្ងៃនោះ។ ​កាលពីសប្ដាហ៍កន្លងទៅ Spotify ក៏ទើប​ប្រកាស ថា​បទ​នេះ​ជា​បទ​ចម្រៀង​បែបបុណ្យណូអែល​ដំបូង​គេ​ដែល​មាន​ការ​ចូលស្ដាប់​លើស​ ២ ពាន់​លាន​ដង​ទូទាំង​ពិភពលោក។

ផ្អែកតាមការផ្សាយរបស់ទស្សនាវដ្ដី Forbes បង្ហាញថា Mariah Carey អាចរកចំណូលបាន ៦០ លានដុល្លារក្នុងឆ្នាំ ១៩៩៤ នៅពេលបទចម្រៀងនេះត្រូវបានចេញផ្សាយលើកដំបូង ហើយមកដល់ពេលនេះ នាងនៅតែអាចរកបានប្រហែល ២,៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីកម្មសិទ្ធិបញ្ញានៃបទចម្រៀងនេះ។

ប៉ុន្តែបើផ្អែកតាមការគណនារបស់ The New York Post តួលេខគឺខ្ពស់ជាងនេះទៅទៀត ពោលរហូតដល់ ៣ លានដុល្លារក្នុងមួយឆ្នាំ ដោយចំណូល​ទាំងនោះគឺទទួលបានរាល់ពេលមានការដោនឡូត និងចូលស្ដាប់លើវេទិកា Streaming នានា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *