ស័ក្ដិសមតំណែងពិតៗ! ឡឺរេន ក្លាយជាម្ចាស់មកុដ Mini Miss Cambodia 2024

កម្មវិធី Mini Miss Cambodia 2024 ដែល​ទើប​តែ​បញ្ចប់​ទៅ​កាលពីថ្ងៃ ២២ ខែ​ធ្នូ ឆ្នាំ ២០២៤ ​កន្លងទៅម្សិលមិញនេះ ​រក​ជើញ​ម្ចាស់​មកុដ​ហើយ គឺ​បាន​ទៅ​លើ ឡឺរេន តារា​បង្ហាញ​ម៉ូដ​វ័យ​ក្មេង និង​ពោរពេញ​ដោយ​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជា។

វ៉ា ជាងវ៉ាលឡឺរេន (Leraine) បាន​ផ្ដួលបេក្ខភាព​ជាច្រើនរូប រហូត​ក្លាយ​ជា​ម្ចាស់​មកុដ​វ័យ​ក្មេង។ ឡឺរេន ដ៏​ស្រស់ស្អាត មានជំនឿចិត្ត មាន​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក ពិតជាស័ក្តិសម​ជា​ម្ចាស់​មកុដ Miss Minis Cambodia 2024។ ឡឺរេន ​​មាន​សញ្ជាតិ​២ ខ្មែរ និង​អាមេរិក នាងគឺជា​មុខ​សញ្ញា​ដែល​​អ្នក​គាំទ្រ​គិត​ថា​ជា​ម្ចាស់​មកុដ ព្រោះ​កុមារី​រូបនេះ បាន​ប្រឡូក​ក្នុង​វិស័យ​ដើរម៉ូដ​បាន​ច្រើន ថែម​ទាំង​ពូកែ​ភាសា​បរទេស​ទៀត​ផង។

លើ​ឆាក​កម្មវិធី Miss Preteen International Cambodia 2024 ឡឺរេន ប្រកួតនៅ Title Mini Miss Cambodia ទទួល​បាន​សំឡេង​គាំទ្រ​ខ្លាំងពី​អ្នក​ទៅ​ទស្សនា​ផ្ទាល់។ នេះ​ចាត់​ទុក​ជា​សមិទ្ធផល​ធំ​សម្រាប់ ឡឺរេន ទើប​មាន​វ័យ ៦ ឆ្នាំ​សោះ តែ​អាច​ឈ្នះ​មកុដ Mini Miss Cambodia 2024 ហើយ​ក៏​តារា​បង្ហាញ​ម៉ូដ​អាជីព ព្រម​ទាំង​មាន​ឱកាស​ដើរ​នៅ​ Runway លំដាប់​អន្តរជាតិ​រួច​ទៅ​ហើយ។

វ៉ា ជាង វ៉ាលឡឺរេន (ឡឺរេន) ជាសិស្សរៀនថ្នាក់ទី១ នៅ​សាលា កាណាដាអន្តរជាតិភ្នំពេញ CIS ហើយ​បវរកញ្ញា​តូច​របស់​កម្ពុជា​រូប​នេះ​ចេះ​រាំ​របាំ​បាឡេ និង​ធ្លាប់​បាន​ប្រឡូក​ក្នុង​ការងារ​សប្បុរសធម៌​ជាច្រើន​រួច​មក​ហើយ​ដែរ៕

រូបភាព៖ FB Leraine ឡឺរេន 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *