៣០ ឆ្នាំមិនសាបសូន្យ! “All I Want for Christmas is You” ត្រឡប់មកឈរជើងនៅលើ  Billboard សាជាថ្មី

ស្នាដៃចម្រៀង All I Want for Christmas is You របស់ Mariah Carey ត្រឡប់​មកបន្លឺសំឡេងជាថ្មី ត្រៀមសម្រាប់បុណ្យណូអែលដែលនឹងឈានមកដល់នៅថ្ងៃទី២៥ ខែធ្នូនេះ។

«All I Want for Christmas is You» បានក្លាយទៅជាចម្រៀងប្រចាំថ្ងៃបុណ្យ Christmas ដែលស្ថិតនៅក្នុងដួងចិត្តរបស់អ្នកស្ដាប់ រហូតបាន​នាំយកកិត្តិនាម “មហាក្សត្រីនៃបុណ្យណូអែល” ដល់ម្ចាស់សំនៀង គឺ​តារា​ចម្រៀង​ស្រី​ដ៏​ល្បាញល្បី Mariah Carey។

មិនខុសពីរាល់ឆ្នាំនោះទេ «All I Want for Christmas is You» ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពម្ដងទៀតនៅចុងខែវិច្ឆិកានេះ រហូតដល់មានអ្នកចូលស្ដាប់ប្លូកទឹកប្លូកដី ជាមួយនឹងចំណាត់ថ្នាក់លេខ១៦​ នៅលើតារាង Billboard Hot 100 និងចំណាត់លំដាប់ទី ៩ នៅលើតារាង Billboard Global 200។

ចម្រៀងមួយក្នុងចំណោមអាល់ប៊ុម Merry Christmas ដែលបានចេញលក់កាលពីឆ្នាំ ១៩៩៤ ទទួលបានការពេញនិយមជារឿយៗពីមួយឆ្នាំទៅមួយឆ្នាំរហូតបានជាប់ឈានជើងចូលតារាង Billboard Hot 100 ក្នុងនាមជាចម្រៀងលំដាប់លេខ ១ នៅក្នុងឆ្នាំ ២០១៩។ បន្ទាប់​ពី​នេះ ចម្រៀងដែលពេញដោយក្ដីសុខក្នុងពិធីបុណ្យចុងឆ្នាំ ​បានត្រឡប់មកគ្រងតំណាងដដែលរហូតដល់ទៅ ៥ ឆ្នាំជាប់គ្នារហូតដល់ឆ្នាំ ២០២៣។

ក្រៅពីស្នាដៃចម្រៀងរបស់ Mariah Carey នៅមានបទចម្រៀងសម្រាប់បុណ្យណូអែលជាច្រើនទៀត ដែលត្រឡប់មកពេញនិយមសាជាថ្មីនៅក្នុងគ្រាចុងឆ្នាំនេះ។ ជាក់ស្ដែងបទ «Last Christmas» របស់ Wham! ចេញឆ្នាំ ១៩៨៤ បានជាប់ចំណាត់ថ្នាក់លេខ ២៤ នៅលើតារាង Billboard Hot 100 បន្ដដោយបទ «Rockin’ Around the Christmas Tree» របស់ Brenda Lee ចេញឆ្នាំ ១៨៥៨ ក្នុងចំណាត់ថ្នាក់លេខ ២៣។ ទន្ទឹមគ្នានេះ បទ «It’s The Most Wonderful Time Of The Year» របស់ Andy Williams ចេញឆ្នាំ ១៩៦៣ ជាប់ចំណាត់ថ្នាក់លេខ ៤៧ ប្រកិតគ្នានឹងបទ «A Holly Jolly Christmas» របស់ Burl Ives ចេញឆ្នាំ ១៩៦៥  ក្នុងលំដាប់ទី ៤៨៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *