ពូកែពិតៗ Jang Na Ra ក្លាយជាតារាស្រីដំបូងគេឈ្នះពានរង្វាន់ Daesang ទាំងជាតារាចម្រៀង និងតារាសម្ដែង

ថ្មីៗនេះតារាស្រី Jang Na Ra បានបង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ Daesang ជាលើកដំបូងក្នុងនាមជាតារាចម្រៀង និងជាតារាសម្ដែងរបស់កូរ៉េខាងត្បូង។

កាលពីថ្ងៃទី២១ ខែធ្នូ តារាសម្ដែងស្រីរូបនេះបានទទួលពានរង្វាន់ Daesang ក្នុងកម្មវិធី 2024 SBS Drama Awards ជាតារាសម្ដែងឆ្នើមបំផុតសម្រាប់ខ្សែភាពយន្ដ “Good Partner”។ ទោះជាយ៉ាងណា នេះមិនមែនជា Daesang ដំបូងរបស់តារាស្រី Jang Na Ra ឡើយដោយក្នុងឆ្នាំ ២០០២ នាងឈ្នះពានរង្វាន់ធំនៅក្នុងកម្មវិធីពានរង្វាន់តន្រ្ដីចុងឆ្នាំចំនួនពីរដែលរៀបចំដោយ KBS និង MBC។ ការទទួលបានសមិទ្ធផលតន្ដ្រីំបែបនេះដោយសារតែបទចម្រៀងល្បីរបស់នាងមានចំណងជើងថា “Sweet Dreams” ដែលអាចគ្រប់គ្រងតារាងត​ន្ដ្រី និងឈ្នះពានរង្វាន់ក្នុងកម្មវិធីតន្រ្ដីនានានៅពេលចេញផ្សាយផងដែរ។ ហេតុនេះហើយទើបឆ្នាំ ២០០២ គឺជាឆ្នាំជោគជ័យសម្រាប់តារាស្រី Jang Na Ra។

ទន្ទឹមនឹងភាពជោគជ័យខាងតន្រ្ដី នាងក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងក្នុងនាមជាតារាសម្ដែងដោយបានសម្ដែងក្នុងរឿងខ្លី “New Nonstop” និងរឿងភាគពេញនិយម “Cheerful Girl” ផងដែរ។ ជាមួយនឹងការរីកចម្រើនទាំងការច្រៀង និងការសម្ដែងពេលនេះ Jang Na Ra បង្កើតកេរ្ដិ៍ឈ្មោះរបស់នាងក្នុងប្រវត្តិសាស្រ្តក្នុងនាមជាតារាស្រីដំបូងគេដែលឈ្នះពានរង្វាន់ Daesang លើវិស័យទាំងពីរនៅបណ្តាញផ្សព្វផ្សាយសាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង។

ក្រៅពីតារាស្រី Jang Na Ra ក៏មានតារា ២ រូបត្រូវបានគេទទួលស្គាល់ជាតារាពហុជំនាញដែលទទួលបានពានរង្វាន់ Daesang ពីរនៅក្នុងប្រភេទផ្សេងគ្នាគឺតារាស្រីជួរមុខ Lee Hyori បានឈ្នះផ្នែកតារាចម្រៀងឆ្នើម និងផ្នែកម្មវិធីកម្សាន្ដ ស្របពេលតារាប្រុស Lee Seung Gi បានឈ្នះផ្នែកតារាសម្ដែងឆ្នើម និងកម្មវិធីកម្សាន្ដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *