ចំណុចពិសេស ៥ ដែលមហាជនគួរដឹងពី មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១១

មហោស្រពភាពយន្តខ្លីចតុមុខ  (Chaktomuk Short Film Festival/CSFF)  ឆ្នាំ២០២២ លើកទី១១ បានកំពុងត្រៀមបង្ហាញខ្លួនជូនសាធារណជនហើយ នៅចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សរុបរយៈពេល៤ថ្ងៃជាប់ៗគ្នា។ ប្លែកខុសពីបណ្តាឆ្នាំកន្លងទៅ មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំនេះ នឹងចាក់បញ្ចាំងនៅ៣ទីតាំងផ្សេងៗគ្នា រួមមាន៖ សាលសន្និសីទចតុមុខ, រោងភាពយន្ត Legend Cinema – Noro Mall, និង Major Cineplex by Smart – Sorya។

មុនព្រឹត្តិការណ៍មហោស្រពមកដល់ CSFF បានរៀបចំពិធីកម្មវិធីសន្និសីទសារព័ត៌មានមួយបង្ហាញពីសក្កានុពលថ្មីប្លែករបស់មហោស្រពឆ្នាំនេះ ដើម្បីឱ្យសាធារណជនបានដឹង។ ក្នុងនោះលោក លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២២ បានលើកឡើងឱ្យដឹងចំណុចពិសេស ៥ ដែលក្នុងនោះរួមមាន៖

១. កំណើននៃការដាក់រឿងក្នុងស្រុក

ឆ្នាំនេះ មហោស្រពទទួលបានភាពយន្តខ្លីដល់ទៅ ១៨៥រឿងសរុប តែសម្រាំងតែ៥៥ចំណងជើងដើម្បីប្រកួត និងចាក់បង្ហាញ។ ជាក់ស្តែងកាលពីឆ្នាំទៅ ភាពយន្តខ្លីប្រឌិតកម្ពុជាមានតែ២៧រឿងទេ ឆ្នាំនេះទទួលបាន៣៦រឿង គឺកើនបាន ៩រឿង។ នេះសបញ្ជាក់ថា បន្ទាប់ពីវិបត្តិកូវីដ សមិទ្ធករយើងចាប់ផ្តើមសកម្មភាពថតដូចកាលពីមុនវិបត្តិនេះវិញ។  

២. កម្រិតគុណភាពមានការកើនឡើង

CSFF ហ៊ានសម្អាងលើទិដ្ឋភាពនេះ ត្រង់ថាមានរឿង២ដែល ទទួលបានពានរង្វាន់អន្តរជាតិរួចហើយ តែក៏មានវត្តមាន ក្នុងមហោស្រពឆ្នាំនេះដែរ។ ម្យ៉ាងទៀត សូម្បីតែជយលាភីឆ្នាំ២០២១ ក៏បានដាក់រឿងថ្មីរបស់ខ្លួន ក្នុងឆ្នាំនេះដែរ។ ទាំងនេះជា តឹកតាងដែលបញ្ជាក់ពីមួយឆ្នាំទៅមួយឆ្នាំ យុវសមិទ្ធករប្រឹងប្រែងដុសខាត់ស្នាដៃដើម្បីដាក់ប្រកួតមហោស្រពនានា ជាពិសេស CSFF នេះឯង។ 

៣. រង្វាន់ច្រើនជាងឆ្នាំមុនៗ សរុបចំនូន ៧

ជយលាភី ភាពយន្តខ្លីកម្ពុជាល្អបំផុត ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ និងពាន១

ជយលាភី ភាពយន្តខ្លីកម្ពុជាល្អបន្ទាប់ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ និងពាន១

ជយលាភី ភាពយន្តខ្លីអន្តរជាតិល្អបំផុត ទទួលបានប្រាក់រង្វាន់ ៣០០ដុល្លារ និងពាន១

ជយលាភី រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ទទួលបានប្រាក់រង្វាន់ ៣០០​ ដុល្លារ និងលិខិតសសើរ

ជយលាភី រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ ទទួលបានប្រាក់រង្វាន់ លិខិតសសើរ

ចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (Cambodian Special Jury Mention) – លិខិតសសើរ

ចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (International Special Jury Mention) – លិខិតសសើរ

៤. ភាពយន្តខ្លីពិសេស សម្រាប់ពិធីបើក និងបិទ 

ពិធីបើកជំនាន់ទី១១នេះ នឹងរំលេចស្នាដៃរបស់យុវសមិទ្ធករឯករាជ្យ១រូបគឺអ្នកនាង មាស ស្រីលីន តាមរយៈភាពយន្តខ្លី របស់គាត់រឿង «សុបិនកាលីហ្វ័រញ៉ា» (California Dreaming)។ រឿងនេះមានការកោតសសើរពីឆាកអន្តរជាតិ ដោយ និយាយពីទំនាក់ទំនងលាក់បាំងរវាងនារី២នាក់ដែលមកពីសាវតារផ្សេងគ្នា។ រីឯពិធីបិទវិញ នឹងមានបញ្ចាំងភាពយន្តខ្លីរឿង «ភាសាម្តាយខ្ញុំ» ដែលដឹកនាំលោក ភូ ហ្សង់បាបទីស្ត ដែលវីដេអូលាយជីវចល សម្លេង និងគំនូរបែបសហសម័យ។ រឿងនេះ ផ្តោតលើ ភាពអាលោះអាល័យរបស់សមិទ្ធករទៅដល់ម្តាយខ្លួនដែលជាខ្មែរកាត់ចិន ដែលជន្លៀសទៅរស់នៅប្រទេសបារាំង។  

៥. ដំណើរត្រឡប់មករោងភាពយន្តទំនើបវិញ 

ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងទីតាំងនៅតាមរោងភាពយន្តដែលជាដៃគូសហការរបស់យើង​ដូចជា​សាលសន្និសីទចតុមុខ រោងភាពយន្ត Legend Premium Noro Mall និងរោងភាពយន្ត Major Cineplex by Smart Sorya។ នេះជាការបើកសករាជថ្មីនៃ CSFF បន្ទាប់ពីខកខានពាំនាំភាពយន្តខ្លីទៅរោងភាពយន្តទំនើបអស់រយៈពេល៣ឆ្នាំ មកហើយ ដោយកត្តាព័ស្តុភារផង និងជំងឺរាតត្បាតសកលផង។ 

សូមជម្រាបថា មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១១ គ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ដោយមានរយៈពេលសរុប៤ថ្ងៃជាប់ៗគ្នា។ ទស្សនិកជន ដែលចង់លើកទឹកចិត្តយុវសមិទ្ធករយើង អាចទៅទស្សនា រាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះ ក៏ដូចជាបោះឆ្នោតគាំទ្រដោយផ្ទាល់ដល់រឿងដែលខ្លួនពេញចិត្ត នៅសាលសន្និសីទចតុម្មុខ រោងភាពយន្តLegend Cinema – Noro Mall,និង Major Cineplex by Smart – Sorya។ 

CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកនិងក្រៅស្រុក រួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការ Cambodian Children’s Fund, Purin Pictures Foundation, រោងភាពយន្ត Legend Cinema, Major Cineplex, Sabay News, EAC, ផលិតកម្ម KongChak, ក្រុមផលិត ស្នែង (Snaeng), Frutati។ 

ទោះយ៉ាងណា មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលជំនាន់ទី១១ ប្រកបដោយ ភាពរលូន តាមរយៈ ABA – SUNFLOWER FILM ORGANIZATION – 000 804 814៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក