ការ​ពិត​ចម្លែក ៥យ៉ាង​គួរ​ដឹង​ពី​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ World Cup 2022 ប្រទេស​កាតា

នៅ​ក្នុង​ខែ​នេះ​ ទោះបី​ចង់​ឬ​មិន​ចង់​ រាល់​ពេល​ដែល​ចូល​​បណ្ដាញ​សង្គម​ ទូរទស្សន៍ ឬ​កាសែត​ក្ដី ប្រាកដ​ជា​ឮ​តែ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​ World Cup Qatar 2022។ អ្នក​គាំទ្រ​ជាង​ ១លាន​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ ក្រសែ​ភ្នែក​ជាង​១ពាន់​លាន​នាក់​ពី​ជុំវិញ​ពិភព​លោក​កំពុង​តាម​ដាន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោកដ៏​​ធំ​បំផុត​ដែល​កំពុង​មាន​វត្តមាន​​នៅ​ក្នុង​ប្រទេស​តូច​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា​គឺ​ប្រទេស​កាតា​ ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ដែល​ឭ​សូម្បី​ឈ្មោះ និង​ស្គាល់​ប្រទេស​មួយ​នេះ​ផង​។ យ៉ាង​ណា ​នេះ​គឺ​ជា​ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ៥យ៉ាង​ដែល​គួរ​ដឹង​ពី​ប្រទេស​កាតា។

១ ​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ណាស់

ប្រទេស​កាតា​ស្ថិត​ក្នុង​​តំបន់​ដែល​ក្ដៅ​បំផុត​មួយ​លើ​ផែន​ដី​ ដែល​ក្នុង​រដូវ​ក្ដៅ​មាន​សីតុណ្ហភាព​ជា​មធ្យម​ចន្លោះ​ពី​ ៣៥អង្សាសេ​ ដល់ ៥០អង្សាសេ ​ជា​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ស្ទើរ​រលាក។ ដោយ​សារ​តែ​កត្តា​អាកាសធាតុ​នេះ​ហើយ​ ទើប​កាតា​ត្រូវ​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ក្នុង​រដូវ​ត្រជាក់​ដែល​ខុស​ពី​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក​នៅ​ក្នុង​ប្រទេស​ដទៃ​ដែល​រៀប​ចំ​ក្នុង​រដូវ​ក្តៅ​ ហើយ​លើស​ពី​នេះ​រាល់​កីឡដ្ឋាន​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​តម្រូវ​ឲ្យ​បំពាក់​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ថែម​ទៀត (cooling system)។

២ កាតា​តូច​ខ្លាំង​ណាស់

ប្រទេស​កាតា​មាន​ទំហំ​ត្រឹម​តែ​ ១១ ៥៨៦ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ បើ​ប្រៀប​ធៀប​កម្ពុជា​មាន​ទំហំ​ធំ​ជាង​រហូត​ដល់​ ១៦​ដង​​​។ ប្រទេស​កាតា​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សមុទ្រពែរ្ស និង​ឈូងសមុទ្រ​បារ៉ែន ហើយ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​តែ​មួយ​គត់​។ ព្រឹត្តិការណ៍​ World Cup បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កាតា​មាន​ទំហំ​តូច​មែន​ទែន ដោយ​សារ​តែ​កីឡដ្ឋាន​ទាំង​អស់​មាន​ចម្ងាយ​ឆ្ងាយ​បំផុត​ត្រឹម​តែ ៣៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ដូហា ហើយ​អ្នក​គាំទ្រ​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​​ពី​លើ​ដល់​ក្រោម​ប្រទេស​កាតា​ក្នុង​រយៈ​ពេល​ ២ម៉ោង​ប៉ុណ្ណោះ។

៣ ដែន​ដី​ចម្រុះ​ជាតិ​សាសន៍​

ទោះបី​ជា​ទំហំ​តូច​តែ​ដែនដី​កាតា​មាន​ជាតិ​សាសន៍​ច្រើន​រស់​នៅ បូក​រួម​ជា​មួយ​នឹង​ភាសា​ និង​សាសនា​ច្រើន​គួរសម​ផង​ដែរ។ ប្រទេស​កាតា​បច្ចុប្បន្ន​មាន​ប្រជាជន​សរុប​ជិត​ ៣​លាន​នាក់​ តែ​មែន​ទែន​ទៅ​ជនជាតិ​កាតា​ពិត​មាន​ចំនួន​ត្រឹម​តែ​ ៣៨មុឺន​នាក់​ប៉ុណ្ណោះ​ ដែល​ក្រៅ​ពី​នេះ​ជា​ប្រជាជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ដទៃ​មក​រស់​នៅ​ និង​ធ្វើ​ការ។ ជុំ​វិញ​កត្តា​ចម្រុះ​ជាតិ​សាសន៍​នេះ​ ចាប់តាំង​ពី​ឈ្នះ​ការ​ដេញ​ថ្លៃ​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​មក​ ប្រទេស​កាតា​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តជាតិ​រិះគន់​មិន​សំចៃ​មាត់​ឡើយ​ពាក់​ព័ន្ធ​នឹង​កត្តា​សិទ្ធិមនុស្ស​ សិទ្ធិកម្មករ រើសអើង​ពូជសាសន៍​ LGBT និង​ការ​ស្លាប់​កម្មករ​អំឡុង​ពេល​សាងសង់​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ។

៤ ជា​ពិភព​បុរស

កាតា មាន​សមាមាត្រ​បុរស​និង​ស្ត្រី​ច្រើន​ជាង​គេ​លើ​ពិភពលោក ដោយ​ក្នុង​ចំណោម​បុរស៣នាក់​ មាន​ស្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ។ តួ​លេខ​នេះ​កើន​ឡើង​តាំង​ពី​ឆ្នាំ ១៩៧០ ដោយ​សារ​តែ​កំណើន​ប្រជាជន​ចំណាក​ស្រុក​មក​រស់​នៅ​លើ​ប្រទេស​នេះ​ជា​បុរស​ដែល​មក​ធ្វើ​ការ។ ម្យ៉ាង​សមភាព​យេនឌ័រ ច្បាប់​ប្រទេស​ និង​ទំនៀមទម្លាប់​ផ្ដល់​អាទិភាព​ទៅ​បុរស​ជាង​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​សម្រាប់​ស្ត្រី​កាតា​ដែល​មាន​ការ​អប់រំ​ខ្ពស់​ក៏​មាន​សិទ្ធិជំរុញ​កត្តា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ខ្លួន ហើយ​ World Cup 2022 Qatar ក៏​ជា​ឆ្នាំ​ដែល​មាន​វត្តមាន​អាជ្ញាកណ្ដាល​ស្ត្រី​ដំបូង​ផង​ដែរ។

៥ ជា​ប្រទេស​អ្នក​មាន

កាតា​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​លុយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មាន​បំផុត​មួយ​ក្នុង​លោក​ ជា​មួយ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​ ១៧៩.៦ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ហើយ​ប្រជាជន​កាតា ក្នុង​ម្នាក់​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ជាង​ ៦មុឺន​ដុល្លារ​សហរដ្ឋអាមេរិក។ កាតា​ជា​ប្រទេស​ដែល​មាន​ប្រេង​ និង​ឧស្ម័ន​ច្រើន​បំផុត​មួយ​ក្នុង​លោក​ ម្យ៉ាង​ទីតាំង​នៃ​ប្រទេស​មួយ​នេះ​ក៏​ស្ថិត​លើ​ផ្លូវ​ពាណិជ្ជកម្ម​តំបន់​ទៅ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កាតា​មាន​ទំហំ​ធំ​ខ្លាំង​ណាស់។ ​ជុំ​វិញ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ ប្រទេស​កាតា​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​មែន​ទែន​រហូត​ទៅ​ដល់​ ២២០ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ FIFA World Cup Qatar 2022 ជា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា