តោះបរិច្ចាគម្នាក់១ដុល្លារ ដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី កម្ពុជាធ្វើជាម្ចាស់ផ្ទះ

កម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ឆ្នាំ ២០២២ លើកទី៦ ត្រៀមស្វាគមន៍យុវជនមកពី ១៣ ប្រទេសក្នុងតំបន់អាស៊ី។ មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី លើកទី៦ នឹងរៀបចំឡើងលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។

តាមការឱ្យដឹងរបស់លោក សួង សុភ័ក្ដ្រ ប្រធានអង្គការសកម្មភាពសិល្បៈខ្មែរ និងជាអ្នករៀបចំមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី លើកទី៦ ថា ការដែល​សម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពនេះ ព្រោះលោកយល់ឃើញថា នេះជាឱកាសល្អសម្រាប់កម្ពុជា ដោយយើងអាចបង្ហាញឱ្យពិភពលោកឃើញពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង តាមរយៈសិល្បករដែលមកសម្តែងនៅកម្ពុជា។ តួយ៉ាង គោលបំណងធំរបស់មហោស្រពនេះ គឺដើម្បីចែក​រំលែក​ផ្លាស់ប្ដូរគ្នានូវ​ទម្រង់​សិល្បៈ វប្បធម៌ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីទៅកាន់យុវជនជំនាន់ក្រោយ ធ្វើយ៉ាងណាឱ្យ​បន្ត​ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​វិស័យល្ខោន​ក្នុង​តំបន់​។ ដូច្នេះ លោកចាត់ទុកថា នេះជាផ្នែកមួយនៃមោទកភាពជាតិខ្មែរយើង។

លោកឱ្យដឹងបន្តថា មានប្រទេស ១៣ ក្នុងតំបន់អាស៊ី នឹងមកចូលរួមសម្តែងមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ២០២២ ក្នុងនោះ ១១ ប្រទេសមកសម្តែង​ផ្ទាល់ ឯ ២ ទៀត នឹងចូលរួមតាមរយៈកម្មវិធី Zoom។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាយើងនឹងសម្តែងជូនផ្ទាំងទស្សនីយភាពសិល្បៈ ៦ ក្នុងចំណោម ១៩ ទម្រង់សិល្បៈផ្សេងទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យនៃទម្រង់សិល្បៈបុរាណខ្មែរ។ 

ដើម្បីបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក្រុមការងាររៀបចំបានបំបែកទីតាំងសម្តែងជាច្រើនកន្លែង ក្នុងបំណងឱ្យក្រុមយុវជនសិល្ប​ករ-សិល្បការិនីមកពី ១៣ ប្រទេសក្នុងតំបន់អាស៊ី បានធ្វើដំណើរទៅច្រើនកន្លែងក្នុងប្រទេសកម្ពុជា ពោលគឺពួកគេនឹងបានឃើញពីទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនកម្ពុជាតាមភូមិស្រុកនីមួយៗ។ តួយ៉ាងដូចជា បទពិសោធន៍ដ៏អស្ចារ្យពីទំនៀមទំលាប់រស់របស់ប្រជាជនខ្មែរនៅក្នុងភូមិព្រះដាក់ ជាភូមិគំរូក្នុងខេត្តសៀមរាប កម្មវិធីវិប្សនានៅលើភ្នំគូលែន ដើម្បីស្វែងរកសន្តិភាពផ្លូវចិត្ត ជាមួយលោកគ្រូ គូ សុភាព ដែលនេះជាកម្មវិធីប្លែកមិនធ្លាប់មានពីមុនឡើយ។ បន្ថែមពីនោះគ្រប់គ្នាក៏នឹងបានទទួលទានអាហារដ៏មានឱជារសរបស់ប្រជាជនអ្នករស់នៅតាមតំបន់នោះផងដែរ។

ទន្ទឹមនឹងការលើកឡើងខាងលើ ទំព័រហ្វេសប៊ុកផ្លូវការ អង្គការសកម្មភាពសិល្បៈខ្មែរ (Khmer Art Action) ដែលជាអ្នកទទួលបន្ទុករៀបចំកម្មវិធី ក៏បានបង្ហោះស្វែងរកជំនួយបន្ថែមពីសាធារណជនផងដែរ ដោយក្នុងនោះលោកអ្នកអាចចូលរួមបរិច្ចាគថវិកាតិច ឬច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ឬលោកអ្នកអាចចូលរួមបរិច្ចាគម្នាក់ ១ដុល្លារ ដើម្បីដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាចដំណើរការទៅបានយ៉ាងរលូន។

លោកអ្នកអាចទំនាក់ទំនងទៅទំព័រហ្វេសប៊ុកផ្លូវការ អង្គការសកម្មភាពសិល្បៈខ្មែរ ដើម្បីបានដឹងលម្អិតព័ត៌មាននៃការចូលរួមបរិច្ចាគ ឬអាចបរិច្ចាគបានតាមរយៈកុងធនាគារ ABA – Khmer art action – 002390910។

គួររំលឹកផងដែរថា មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ឆ្នាំ ២០២២ លើកទី៦ នឹងត្រូវរៀបចំឡើងលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមហាជនចូលរួមទស្សនាដោយសេរីនៅលើទឹកដីអង្គរ ក្នុងទីតាំងវប្បធម៌សំខាន់ៗ ៤កន្លែងដូចជា សាលាហ្វាពន្លឺសិល្បៈ, ផ្សារទំនើប Heritage Walk, ភូមិព្រះដាក់ និងភ្នំគូលែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ