សាមញ្ញៗតែមានក្ដីសុខ! បើស្ត្រេសខ្លាំង កន្លែងលំហែមួយនេះអាចជួយបាន

សាក​ស្រម៉ៃ​មើល​ថា​បើសិន​ជា​អ្នក​បាន​អង្គុយ​ផឹក Cocktail បណ្ដើរ ស្ដាប់​សំឡេង​ទឹក​រលក​បណ្ដើរ និង​មើល​ថ្ងៃ​លិច​បណ្ដើរ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? ច្បាស់​ណាស់​ថា​អ្នក​ច្បាស់​ជារំ​ភើប ស្រស់ស្រាយ សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ ដូច្នេះ​ហើយ​ទោះជា​អ្នក​រវល់​យ៉ាងណា​ក៏​អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ឲ្យ​ខ្លួនឯង​បា​ន​សម្រាក​លំហែ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​ស្ត្រេស​ដុន​ដាប។

បើសិន​ជា​លោក​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែបសា​មញ្ញៗ​ដូច​ជា​ បោះតង់​នៅ​មាត់​សមុទ្រ​ ស្នាក់​នៅ​ក្នុង​រីសត​ធម្មជាតិ​សាមញ្ញ​ៗ​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ «ចងចាំលំហែ» គឺ​ជា​កន្លែង​សម្រាក​លំហែ​ដ៏​សាមញ្ញ​បំផុត​ដែល​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ បើ​រាប់ប​ញ្ចូល​ទាំង​បរិយាកាស​ក្បែរ​មាត់​ទឹក​ផង​នោះ​។

ស្ថិត​នៅ​ខេត្ត​កំពត «ចងចាំលំហែ» គឺ​ជារី​សត​មួយ​ដែល​មាន​លក្ខណៈ​ស​មញ្ញ​ ប៉ុន្តែ​បើ​និយាយ​ពី​ភាព​ស្រស់​ស្អាត​វិញ​ក៏​មិន​ចាញ់​រីសត​ផ្សេង​ៗ​ប៉ុន្មាន​ដែរ​ ដោយសារ​តែ​វា​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ដង​ព្រែក​ អាច​ឲ្យ​អ្នក​ទេសចរ​មើល​ឃើ​ញ​ទេសភាព​ដ៏​ស្រស់​ស្អាត​និង​ភ្នែក​ទទេ និង​ជា​រីសត​មួយ​ដែល​មាន​ការ​គិតគូរ​ពី​បរិស្ថាន​ជា​ចម្បង។

នា​ពេល​ព្រឹក​អ្នក​ទេសចរ​អាច​អង្គុយ​មើល​ថ្ងៃ​រះ ថត​រូប​លេង ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ជិះ​ទូក​កម្សាន្ត និង​សកម្មភាព​ក​ម្សាន្ត​ជាច្រើន​ទៀត។ នៅពេល​រសៀល​អ្នក​ទេសចរ​អាច​ថត​រូប​លេង ផឹក​កាហ្វេ ដើរ​លេង​ជុំវិញ​បរិវេណ​រីសត ​ហើយ​ពេល​ល្ងាច​គឺជា​ឱកាស​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​មើល​ថ្ងៃ​លិច ​ផឹកCocktial អាំងBBQ ជជែក​គ្នា​លេង និង​ពេល​យប់​យប់​គេង​នៅ​ក្នុង​តង់​មាត់​ឆ្នេរ​យ៉ាង​ស្ងប់ស្ងាត់។

គួរ​បញ្ជាក់​ថា «ចងចាំលំហែ» មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​កំពត​តែ​ម្ដង និង​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ចំណាយ​ពេល​ទំនេរ​របស់​ខ្លួន​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ដើម្បី​បង្កើត​ការ​ចងចាំ​ល្អ​ៗ​ជាមួយ​គ្នា៕

ទំនាក់ទំនង៖ 076 661 1711

ទីតាំង៖ https://goo.gl/maps/5j8J7ReRcuAEhXhx9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ