HYBE និង BLACKPINK ជួយវិស័យខេប៉ុបស្រូបលុយចូលប្រទេសមិនតិចរយលានដុល្លារក្នុងឆ្នាំ២០២៣

យោងតាមការវិភាគរបស់វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ បានបង្ហាញថាប្រាក់ចំណូលពីក្រៅប្រទេសរបស់វិស័យ K-Pop ក្នុងឆ្នាំ 2023 ត្រូវបានប៉ាន់ប្រមាណថាមានចំនួន 895,60 លានដុល្លារអាមេរិក ដែលកើនឡើង 34.3% ធៀបនឹងឆ្នាំមុន។ តួលេខនេះបានមកពីការបញ្ចូលគ្នានៃប្រាក់ចំណូលពីការនាំចេញទំនិញអាល់ប៊ុម ទិន្នន័យ Streaming នៅក្រៅប្រទេស និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក។

ក្នុងនោះចំណូលមួយផ្នែកធំមែនទែនគឺ​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​ក្រៅ​ប្រទេស​ដែល​មាន​ចំនួន 426 លាន​ដុល្លារ ស្មើនឹង 47.5% នៃចំណូលសរុប និងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងចំនួន 160 លានដុល្លារកាលពីឆ្នាំកន្លងទៅ។ ចំណែកឯការនាំចេញអាល់ប៊ុមបានរួមចំណែក 281 លានដុល្លារអាមេរិក ស្មើនឹង 31.4% (កើនឡើង 13.2% ធៀបនឹងឆ្នាំមុន) ខណៈពេលដែលសេវាកម្ម Streaming ទទួលបាន 188 លានដុល្លារ ស្មើនឹង 21.0% (កើនឡើង 24.1% ធៀបនឹងឆ្នាំមុន) ។

គួរបញ្ជាក់ថា ចំណូលពីការប្រគំតន្ត្រីសម្រាប់ក្រុមហ៊ុនធំៗទាំងប្រាំមួយ រួមមាន SM, JYP, YG, និង HYBE បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ 35.0% ពីឆ្នាំ 2018 ដល់ឆ្នាំ 2023។ នៅពេលដែលដំណើរប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោកបានបន្តឡើងវិញក្រោយ COVID-19 ប្រាក់ចំណូលការប្រគំតន្ត្រីក្នុងឆ្នាំ2023 បានមើលឃើញការកើនឡើង 65.6% ធៀបនឹងមួយឆ្នាំមុន។

យោងតាម ​​Billboard សិល្បករ HYBE បានសម្តែងការប្រគំតន្ត្រីចំនួន 60 ដងក្នុងឆ្នាំ 2022 ដោយទាក់ទាញអ្នកចូលរួមចំនួន 865,625 នាក់។ នៅឆ្នាំ 2023 ពួកគេបានធ្វើការប្រគំតន្ត្រីចំនួន 93 ដង ដោយបានទាក់ទាញអ្នកចូលរួមចំនួន 1,006,000 នាក់។ ទន្ទឹមនឹងនេះ BLACKPINK បានពង្រីកវត្តមានអន្តរជាតិរបស់ពួកគេ ដោយបង្កើនការប្រគំតន្ត្រីក្រៅប្រទេសរបស់ពួកគេពី 24 ដងក្នុងឆ្នាំ 2022 ទៅ 38 ដងនៅឆ្នាំ 2023 ។

ការនាំចេញអាល់ប៊ុមចម្រៀងនិងទំនិញពាក់ព័ន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលរហូតដល់ 7.6 ដងធៀបនឹងឆ្នាំ 2017 និង 4.5 ដងធៀបនឹងឆ្នាំ 2018 ។ របាយការណ៍បានកត់សម្គាល់ថា “ចាប់ពីឆ្នាំ 2018 ដល់ឆ្នាំ 2023 មានអត្រាកំណើនប្រចាំឆ្នាំជាប់លាប់ប្រហែល 35%”។ ការប៉ាន់ប្រមាណប្រាក់ចំណូលពីសេវាកម្ម Streaming ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយឈានដល់ 3.4 ដងនៃតួលេខឆ្នាំ 2017 និង 2.7 ដងនៃតួលេខឆ្នាំ 2018 ។

ខណៈដែលកាលពីមុនអាស៊ីជាទីផ្សារចម្បងសម្រាប់ K-Pop ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ វិស័យតន្ត្រីមួយនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅអឺរ៉ុប និងអាមេរិក។ ចំណែកទីផ្សារសម្រាប់វិស័យខេប៉ុបឥឡូវគឺ 48.4% នៅអឺរ៉ុប 42.7% នៅអាមេរិក 33.6% នៅអូសេអានី និង 14.7% នៅអាស៊ី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *