ម៉ា ច័ន្ទបញ្ញា លើកឡើងប៉ុន្មានចំណុចនេះ មហាជនគាំទ្រព្រាត

មួយ​រយៈ​ធំមក​នេះ​ បញ្ហា​ទាក់ទិន​នឹងការ​ថត​ផ្សេង​ៗ​នៅ​ប្រាសាទ​អង្គរវត្ត គឺ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ត្រូវ​បាន​លើក​មក​ពិភាក្សា​មិន​ចេះ​ចប់​ចេះ​ហើយ លើ​បណ្ដាញ​សង្គម។ មិន​មើល​នឹង​ភ្នែក តា​រា​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​​​ ម៉ា ​ច័ន្ទ​បញ្ញា​​ បាន​​លើក​ប៉ុន្មាន​ចំណុច​នេះ​ឡើង​ធ្វើ​ឱ្យ​មហាជន​គាំទ្រ​ព្រោង​ព្រាត​។​​

​ម៉ា​ ច័ន្ទ​បញ្ញា ម្ចាស់បទ​ ​«សង្សារ​ចាស់​»​ ដែល​ល្បី​ខ្លាំង​កាល​ឆ្នាំ ​២០២០​ បាន​ចេញ​មុខ​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​ប្រកាស​ ដើម្បី​​ប៉ះ​ប៉ូវ​បញ្ហា​​ដែល​កើត​មាន​ឡើង​កន្លង​មក​​ និង​ដើម្បី​ស្ដារ​ក៏​ដូច​ជា​លើក​មុខ​មាត់​ឡើង​វិញ​ផង​ដែរ​។​ បន្ថែមពីលើនេះដែរ លោក​ក៏បាន​លើក​ឡើង​ចំណុច​ល្អ​ និង​សំខាន់​ៗ​ចំនួន​៦​ ​មាន​ប្រយោជន៍​សម្រាប់​មហាជន៖​

ចំណុច​ទី​១​៖ អនុញ្ញាត​អោយ​អ្នក​ផលិត​មាតិកា​ទាំង​ឡាយ​​ ផលិត​មាតិកា​ ​ផ្សព្វផ្សាយ​ដោយ​ភ្ជាប់​ពាក្យ​ថា​ «​ខ្ញុំ​បាន​ផលិត​រួច​ហើយ​ មិន​មាន​បញ្ហា​អ្វីឡើយ​ អាជ្ញាធរ​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ​ណាស់​»​។ ក្នុង​ករណី​ ដែល​មាន​មាតិកា​ណា​និយាយ​មិនល្អ​ គួរ​អញ្ជើញ​ ពិភាក្សា​ រួច​លើក​ទឹកចិត្ត​ ហើយ​សំណូមពរ​អោយ​កែ​សម្រួល​ ជៀសវាង​ ម្នាក់​ខំ​ធ្វើ​ម្នាក់​ខំ​បង្អាប់​។ បង្កើត​ចលនា​មុន​ប្រកូក​ប្រកាស​។

ចំណុច​ទី​២​៖ អនុញ្ញាត​ឱ្យ​អ្នក​ឧបត្ថម្ភ​ផ្ដល់​ នូវ​ការ​វិនិយោគ​ ផ្នែកសម្ភារៈ​ ឬថវិការ​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​មាតិកា​ ឬ​អ្វី​ដែល​ឆ្លើយ​តប​និង​ការ​ផ្សព្វ​ផ្សាយ​ ក្រោម​ពាក្យ​ស្លោក​ណាមួយ​ ដែល​អាច​ឱ្យ​ដឹងថា​ អាជ្ញាធរ​បាន​បើក​ជើង​មេឃ​ទេសចរណ៍​នេះ​ហើយ​។​ប្រវាស់​ឯកជន​ បង្កើន​កេរ្តិ៍ឈ្មោះ​រួម​ ឬ​ឈ្នះ​ៗ​។

ចំណុច​ទី​៣​៖ ថ្នាក់​លើ​គួរ​ចាប់​ផ្ដើម​ចុះ​ត្រួតពិនិត្យ​ ឬ​ជំរុញ​ការ​ចុះ​អនុវត្ត​ផ្ទាល់​ ដល់​អាជ្ញាធរ​មូលដ្ឋាន​។ បើ​អាច​គួរ​ បង្កើត​វគ្គ​ បណ្ដុះបណ្ដាល​ ដល់​មន្ត្រី​ឬ​អាជ្ញាធរ​ទាំង​នោះ​ មិន​ត្រឹម​យល់​ដឹង​តែ​ពី​ការ​គោរព​ថ្នាក់​លើ​តែ​យល់ដឹង​ពី​របៀប​ជួយ​សម្រួល​ដល់​អ្នក​ផ្សព្វផ្សាយ​ ទំនាក់​ទំនង​ថែម​ទៀត​។ ឧ. វគ្គ​បណ្ដុះបណ្ដាល​កាន់​កាមេរ៉ា​ កាត់ត​ ថតរូប។ល។

ធ្វើ​ខុស​ដាក់​ទោស​ ធ្វើ​ល្អ​ជូន​រង្វាន់​ (​វេទិកា​លើក​ទឹកចិត្ត​អាជ្ញាធរ​)

(​បន្ធូរ​យោគយល់​រួច​ រឹត​បន្តឹង​ ដោយ​ដាក់​វិន័យ​ច្បាស់លាស់​) ធ្វើ​ខុស​មួយ​ដក​បញ្ឈរ​ជើង​ឬ​ផ្លាស់​ប្ដូរ​ទៅ​គោលដៅ​​ផ្សេង​មួយ​ដើម្បី​ពង្រឹង​ច្បាប់​)​ទន់ភ្លន់​តែ​មិន​ទន់​ជ្រាយ​។

ចំណុច​ទី​៤​៖ ​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ធ្វើ​ទីផ្សារ​រួម​ដោយ​រដ្ឋ​អាច​យក​គំរូ​តាម​ Black​ Friday បែប​បរទេស​មក​ជា​របៀប​យើង​វិញ​ ដើម្បី​ឱ្យ​មាន​ការ​លក់​បញ្ចុះ​តម្លៃ​ ឬ​មាន​ការ​ថែម​ជូន​ណាមួយ​ ឆ្លើយ​តប​ទៅ​គោលដៅ​ទេសចរណ៍​។

ឧ. ចូល​ញាំ​អាហារ​នៅ​ហាង​នេះ​ នឹង​ទទួល​បាន​សំបុត្រ​ចូល​ ប្រាសាទ​អង្គរវត្ត​Free ឬ​ចូល​លេង​Aquarium​ បញ្ចុះ ​50%​ ។ល។​ បង្កើត​គំរូ​ទេសចរណ៍​ ផ្ដើម​ពី​ឪពុកម្ដាយ

ចំណុច​ទី​៥​៖ រៀប​ចំ​ការ​ធ្វើ​ដំណើរ​ឱ្យ​ល្អ​ប្រសើរ​ ដោយ​ផ្ដោត​លើ​គោលដៅ​ទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ដូច​ជា​ វីរៈ​បុន​ថាំ​ Grab, Passapp, GoNow ។ល។ ឱ្យ​តែ​បម្រើ​ផល​ចំណេញ​ដល់​ ទី​តាំង​ភូមិសាស្ត្រ​ ក្រោម​ស្លាក​ឈ្មោះ​ «Cambodia Green Season» (​គួរ​កុំ​ប្រើ​Low season ឬ​ពាក្យ​ណា​ដែល​ក្លាយ​ជា​ចំណុចខ្សោយ​)​ ផ្ដោត​មក​គោលដៅ

ចំណុច​ទី​៦​៖ រៀប​ចំ​ប្រអប់​សំបុត្រ​ ស្រង់​ស្ថិតិ​និង​ប្រព័ន្ធ​Call center ក្នុង​ករណី​មាន​បញ្ហា​កើត​ឡើង​អាសន្ន​ ឬ​ការ​មិន​គោរព​ច្បាប់​របស់​អាជ្ញាធរ​។ត្រួត​ពិនិត្យ​លទ្ធផល​កែ​សម្រួល។

នេះបើពិចារណា និងគិតឱ្យបានល្អិតល្អន់ប៉ុន្មាន​ចំណុច​ដែលតារា​ចម្រៀង Original ​បាន​​ចែក​រំលែក​ សុទ្ធ​តែ​ជា​ប្រយោជន៍​​ដល់​វិស័យ​ទេសចរណ៍​ ជា​ពិសេស​មុខមាត់​នៃ​ខេត្ត​សៀម​រាប​ផ្ទាល់​តែ​ម្ដង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *