ក្រោយបញ្ចប់ជម្លោះដោយសន្តិភាព តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា និងរាជិនីសំឡេងផ្អែម ម៉េង កែវពេជ្ជតា ទទួលបានលាភព្រមគ្នាតែម្ដង។ តារាស្រីទាំងពីរបានក្លាយជា BA ប្រូម៉ូតផលិតផលមួយ ថែមទាំងត្រូវធ្វើការរួមគ្នាទៀតផង។

ចូលរួមត្រេកអរសម្រាប់តារាស្រីទាំងពីរដែលទទួលបានឱកាសការងារល្អក្លាយជា BA របស់ផលិតផលសុខភាពមួយនៅក្នុងស្រុក។ នាថ្ងៃម្សិលមិញនេះ មហាជនជាច្រើនបានចូលរួមសាទរ ក៏ដូចជាអបអរសាទរអ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកស្រី ម៉េង កែវពេជ្ជតា ដែលទទួលបានការងារព្រមគ្នា ដែលនេះជាការងារដំបូងរបស់តារាស្រីល្បីឈ្មោះទាំងទ្វេ បន្ទាប់ពីស្រុះស្រួលគ្នាព្រមបញ្ចប់បញ្ហារកាំរកូសអូសបន្លាយមកជាច្រើនឆ្នាំ។ យ៉ាងណាមិញអ្នកទាំងពីរក៏បានបង្ហាញទឹកមុខរីករាយនៅក្នុងការចាប់ដៃរួមសហការក្នុងកិច្ចការងារមួយនេះផងដែរ។




មហាជនប្រាកដជាបានជ្រាបហើយថា កន្លងទៅប៉ុន្មានថ្ងៃមុននេះក្រោមកិច្ចសម្របសម្រួលរបស់អ្នកឧកញ៉ាជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងជម្លោះរវាងតារាសម្ដែងស្រី ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ចប់ដោយរលូនដោយភាគីទាំងសងខាងបានព្រមព្រៀងយល់ព្រមបញ្ចប់រឿងដោយសន្តិភាព៕























































Account
Security
Favourite Content