រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​​ធ្វើ​ម្នាក់​ឯង​​ឲ្យ​បាន​យ៉ាង​ហោច​​ម្ដង​ក្នុង​ជីវិត

បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាព​ឯកា​អាច​បង្ក​ជំងឺ​ជា​ច្រើន​ដូចជា​៖ ជំងឺ​បេះដូង ជំងឺ​ផ្លូវ​ចិត្ត​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាដើម។ ក៏​ប៉ុន្តែ​ភាព​ឯកា ភាព​ឯកា​ក៏​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​អ្នក​ផង​ដែរ​ប្រសិន​បើ​អ្នក​រក្សា​តុល្យភាព​នៃ​ទំនាក់​ទំនង​សង្គម​បាន​ល្អ។

មនុស្ស​មួយ​ចំនួន​ទោះ​បី​ជា​កំពុង​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ក៏​នៅ​តែ​មាន​អារម្មណ៍​ឯកា​ដែរ​ ឯ​មនុស្ស​មួយ​ចំនួន​ទៀត​ទោះ​ធ្វើ​រឿង​អ្វីៗ​តែ​ម្នាក់​ឯង​តែ​មិន​មាន​អារម្មណ៍​ថា​ឯកា​ឡើយ។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ជីវិត​មាន​រឿង​ខ្លះ​អ្នក​មិន​អាច​ពឹង​ពាក់​គេ​បាន​រហូត​នោះ​ទេ​មិន​ថា​មិត្តភ័ក្ដិ គ្រួសារ​ ឬ​នរណា​ឡើយ។ ​ដោយ​ហេតុ​ថា​មនុស្ស​ម្នាក់​ៗ​មាន​រឿង​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ធ្វើ​ឬ ដោះស្រាយ​ដូច​គ្នា។

ដូច្នេះ​ហើយ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​ធ្វើ​វា​តែ​ម្នាក់​ឯង​ដើម្បី​អាច​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន​ ​ស្រលាញ់​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន និង​មិន​ចាំ​រំពឹង​ទៅ​លើ​នរណា​ម្នាក់​មក​ធ្វើ​រឿង​ណា​មួយ​ជា​មួយ​ខ្លួន។

ទៅ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង

សម្រង់​សម្ដី​មួយ​របស់​តារាសម្ដែង​ Leonardo Dicaprioបាន​លើក​ឡើង​ថា​ “ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​ទៅ​ញ៉ាំ​អាហារ​ម្នាក់​ឯង​ក្នុង​ភោជនីយដ្ឋាន ឬ​មើល​កុន​ម្នាក់​ឯង​មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង”។ ការ​ញ៉ាំ​អាហារ​ម្នាក់​ឯង​នៅ​ក្នុង​ហាង​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចម្លែក​បន្តិច​ពេល​ដំបូង​ប៉ុន្តែ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​ដោយ​ការ​ញ៉ាំ​អាហារ​ម្នាក់​ឯង​ផ្ដល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​ល្អ និង​ទទួល​បាន​បទពិសោធន៍​គួរ​ឲ្យ​ចង​ចាំ។

ការ​ធ្វើ​ដំណើរ​កម្សាន្ត​តែ​ម្នាក់​ឯង ​

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​អាច​មើល​ទៅ​គួរ​ឱ្យ​ខ្លាច​ជា​ ប៉ុន្តែ​វា​ក៏​អាច​ជា​ដំណើរ​កម្សាន្ត​ដ៏​រំភើប និង​ជា​ការ​ផ្ដល់​រង្វាន់​ឲ្យ​ខ្លួន​ឯង ដើម្បី​យក​ឈ្នះ​ខ្លួន​ឯង និង​រៀន​អ្វី​ថ្មីៗ។ ការ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​កសាង​ភាព​គ្រប់គ្រាន់​ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ។

រៀន​អ្វី​ដែល​ថ្មី​តែ​ម្នាក់​ឯង

ចុះ​ឈ្មោះ​​រៀន​ជំនាញ​ថ្មី មិន​ថា​វា​ជា​ជំនាញ​អ្វី​មួយ​ដូច​ជា ធ្វើម្ហូប កីឡា សិល្បៈ រាំ ឬ​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ទៀត​ដែលអ្នក​តែងតែ​ចាប់​អារម្មណ៍​។ ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​ការ​ធ្វើអ្វី​ដែល​អ្នក​ដទៃ​ចង់​ធ្វើ ឬ​ក៏​ចាំ​មិត្តភ័ក្ដិ​ដើម្បី​មក​រៀន​អ្វី​មួយ​ដែល​ខ្លួន​ចង់​រៀន អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​វា​ម្នាក់​ឯង​ដើម្បី​បំពេញ​ក្ដី​សុខ​ផ្ទាល់​ខ្លួន​របស់​អ្នក។​

ទៅ​មើល​កុន​ម្នាក់​ឯង

ជាទូទៅ​បើ​យើង​និយាយ​ពី​ការ​ទៅ​មើល​កុន យើង​តែងតែ​ឃើញ​មនុស្ស​ភាគ​ច្រើន​ទៅ​មើល​ជាមួយ​គូស្នេហ៍ ឬ​មិត្តភ័ក្ដិ​។ តែ​ការ​មើល​កុន​តែ​ម្នាក់​ឯង​អាច​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​បាន​ពេញ​លេញ​ដោយ​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ។ យ៉ាង​ណា​រោង​កុង​គឺ​ជា​កន្លែង​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ចំណាយ​ពេល​ម្នាក់​ឯង​ដែល​គ្មាន​អ្នកណា​មើល​ឃើញ​អ្នក អ្នក​អាច​សើច​ អ្នក​អាច​យប់​ទៅ​តាម​អារម្មណ៍​របស់​អ្នក។

ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​អ្នក​ចាប់​អារម្មណ៍

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ចូល​រួម​សកម្មភាព​សង្គម​ដូចជា​ការ​ស្ម័គ្រចិត្ត​អាច​មាន​អត្ថប្រយោជន៍​វិជ្ជមាន​ជា​ច្រើន​ដល់​អ្នក។ ស្វែងរក​ឱកាស​នៅ​ក្នុង​សហគមន៍​ ឬ​តាម​អ៊ីនធឺណិត​ដែល​អ្នក​អាច​ចំណាយ​ពេល​វេលា​តិចតួច​ដើម្បី​អ្វី​ដែល​អ្នក​ស្រលាញ់។

សរុប​សេចក្ដី​មក​មិន​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​សង្គម​ល្អ ឬ​មិន​ល្អ​នោះ​ទេ។ ការ​ចំណាយ​សម្រាប់​ខ្លះ​សម្រាប់​ខ្លួន​ឯង​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​អ្នក​។ អ្នក​អាច​នឹង​រក​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន ស្វែង​រក​ពី​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​របស់​ខ្លួន​ ស្វែង​រក​កម្លាំង​ជំរុញ​ចិត្ត​ថ្មី​សម្រាប់​ខ្លួន​ឯង និង​ចំណាយ​ពេល​សម្រាក​សម្រាប់​តាម​រយៈ​ពេល​ដែល​ខ្លួន​ចង់​បាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ