ហាត់ប្រដាល់គុនខ្មែរបានទាំងសុខភាព និងអាចការពារខ្លួនបាន

គុន​ខ្មែរ​គឺ​ជា​កេរ្តិ៍​ដំណែល​ដែល​មាន​​មក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ដូន​តា​ខ្មែរ​យើង​បាន​ហ្វឹក​ហាត់​កុន​ខ្មែរ​ទុក​សម្រាប់​ការងារ​ខ្លួន​និង​មាតុភូមិ​ពី​ការ​ឈ្លាន​ពាន​របស់​សត្រូវ។

បច្ចុប្បន្ន​គុន​ខ្មែរ​ត្រូវ​បាន​លើក​តម្កើង​ និង​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។​ ជាក់​ស្តែងដូចជាក្លឹបហាត់ប្រាណមួយកន្លែងនេះដែលបាននាំយកក្បាច់ប្រដាល់គុនខ្មែរមកដាក់បញ្ចូលក្នុងថ្នាក់រៀនរបស់ខ្លួន។

Pantera Sport Club ជា​ក្លិប​ហាត់​ប្រដាល់​គុន​ខ្មែរ​ដែល​គ្រប់​គ្រង​ដោយ​លោក​ Davis Loui ជា​ជន​ជាតិ​កាណាដា។ លោក​បាន​ឲ្យ​ដឹង​ថា​ការ​បើក​ថ្នាក់​ប្រដាល់​គុន​ខ្មែរ​នេះ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​។ តាម​សម្ដី​របស់​លោក​បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​ជឿ​ថា​គុន​ខ្មែរ​គឺ​ជា​ទម្រង់​ដើម​នៃ​ប្រដាល់​ដែល​មាន​ឥទ្ធិ​ពល​ជាង​គេ​ទាំង​អស់​។ បើ​ធៀប​និង​វប្បធម៌​ប្រដាល់​ផ្សេង​ទៀត​នៅ​អាស៊ីអាគ្នេយ៍​ (ដូចជា​ Muay Thai និង Lethwei)។

គុន​ខ្មែរ​មាន​ក្បាច់​ពិសេស​រៀង​ខ្លួន​បើ​ប្រៀប​ធៀប​នឹង​ក្បាច់​គុន​ថៃ​ឬ​ប្រដាល់​លោក​ខាង​លិច។ ខ្ញុំ​ចង់ ជួយ​លើក​កម្ពស់​ប្រជាប្រិយភាព​គុន​ខ្មែរ​ដល់​ពិភពលោក” ។ ​​​

Pantera Sport Club មាន​ទីតាំង​ស្ថិត​នៅ​ ផ្លូវ ៣៦៨​បឹង​កេង​កង​3 រាជ​ធានី​ភ្នំពេញ។ គឺ​នៅជិត​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង។

នៅ​ទី​នេះ​មាន​សេវា​កម្ម​ជា​ច្រើន​ដូច​ជា៖​

● ថ្នាក់​ក្រុម​ប្រដាល់​គុន​ខ្មែរ

● Kun​ Khmer​ kickboxing ហ្វឹកហាត់​ឯកជន​

● ថ្នាក់​គុន​ខ្មែរ​សម្រាប់​ក្មេងៗ​ (សម្រាប់​អាយុ​ 5 ដល់ 16 ឆ្នាំ) និង​មានថ្នាក់ប្រដាល់សេរីសម្រាប់ស្ត្រីទៀតផង។

នៅ​ទី​នេះ​មាន​គ្រូ​បង្វឹក​សំខាន់​គឺ​លោក​គ្រូ​ ឌីណា មក​ពី​ខេត្ត​សៀមរាប។ គាត់​មាន​ជាង ៨៥ នៃ​ក្បាច់ប្រយុទ្ធ​ និង​ ជា​គ្រូ​បង្ហាត់​យ៉ាង​អត់​ធ្មត់​ហើយ​​ដែល​អាច​ទំនាក់​ទំនង​បាន​ទាំង​ភាសា​ខ្មែរ​និងភាសាអង់គ្លេស។ ក្រៅ​ពី​នេះ​ក៏​មាន​ជំនួយ​ការ​គ្រូ​បង្វឹក​ចំនួន​២​នាក់​ទៀត​ផង​ដែរ​ដើម្បី​ជួយ​ដល់​ថ្នាក់​រៀន។

ការ​ហាត់ប្រដាល់​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​មនុស្ស​គ្រប់​ភេទ​និង​គ្រប់​អាយុ​ ដូចជា​ជួយ​អ្នក សម្រក​ទម្ងន់ បង្កើត​ទំនុក​ចិត្ត​ ជួប​មិត្ត​ថ្មី និង​រៀន​ការពារ​ខ្លួន។ បន្ទាប់​ពី ១​ម៉ោង​នៃ​ការ​ហាត់​​ប្រដាល់​ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​សប្បាយ​ចិត្ត​ខ្លាំង​។

អ្នក​មិន​ចាំ​បាច់​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព​ដើម្បី​រីករាយ​នឹង​កីឡា​ប្រដាល់​នោះ​ទេ។ ត្រឹមតែ ១% ក្នុង​ចំណោម​អ្នកហាត់​ប្រដាល់​ទាំង​អស់​ប៉ុណ្ណោះ​ដែល​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ ចំណែក​ឯ ៩៩% ទៀត​គឺ​សប្បាយ​ចិត្ត​នឹង​ហាត់​ប្រដាល់​ដើម្បី​អត្ថប្រយោជន៍​ចំពោះ​សុខភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ