ស្អាតប៉ុណ្ណាក៏ដោយ បើមានចរិត ៣ នេះ បុរសល្អៗមិនសូវហ៊ានក្បែរទេ

មនុស្សស្រីមួយចំនួនអាចនិយាយបានថាស្អាតតែរូបខាងក្រៅតែបើមើលពីអត្ដចរិតវិញពេលខ្លះឃើញហើយសឹងតែមិនហ៊ានក្បែរតែម្ដងព្រោះថា fake និងគួរឲ្យធុញទ្រាន់ពេក។ ហើយមានតែបុរសព្រាននារីទេអាចទ្រាំជាមួយមនុស្សស្រីប្រភេទនេះដោយហេតុថាមិនចាំបាច់គិតគូរច្បាស់លាស់ជាមួយយកគ្រាន់ ចង់កេងចំណេញប៉ុណ្ណោះ។ តោះទៅអានបន្ដិចមើលថាមានអត្ដចរិតបែបណាខ្លះទៅណ៎៖

១.ញ៉ិកញ៉ក់ជ្រុលនិងជោរពេក

ព្យាយាមសម្ដែងទាមទារចង់បានចំណាប់អារម្មណ៍និងធ្វើចរិតគួរឲ្យស្រឡាញ់ខុសរឿងថែមទាំងចង់ឲ្យមនុស្សជុំវិញទុកខ្លួនសំខាន់ទៀត។ នៅម្នាក់ឯងឬនៅមុខមិត្តភ័ក្ដិស្រីៗចរិតមិនសូវអីទេប៉ុន្ដែចាប់ផ្ដើមមានមនុស្សប្រុសមកក្បែរចរិតក៏ប្រែ ១៨០ ដឺក្រេ ចាប់ផ្ដើមបញ្ចេញចរិតខុសពីទម្រង់ដើមធ្វើយ៉ាងណាឲ្យមនុស្សជុំវិញងាកមកមើលខ្លួន។

. ចិត្តងាយ

រួសរាយនិងចិត្តងាយខុសគ្នាណាកុំយល់ច្រលំឲ្យសោះ។ មនុស្សស្រីខ្លះគ្រាន់តែឃើញគេស្អាតមើលទៅឡូយឆាយទំនងដែរក៏ព្យាយាមធ្វើចរិតទាក់ទាញគេតែម្ដងដូចជាហ៊ានសូម្បីតែឆាតទៅភាគីម្ខាងមុនលក្ខណៈអូសក្រឡាអ៊ីចឹងទៅ។ មួយវិញទៀតនិយាយស្ដីជាមួយគេរកតែប៉ះដៃប៉ះជើង បញ្ចេញអាកប្បកិរិយាមិនសមទំនងនិងទោរទន់ផ្ដេកផ្ដួលជ្រុលខ្លាំង។ ជាពិសេសទៅដល់ណាព្យាយាមរាយស្នេហ៍ពេញទីនោះចង់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តនិងស្រឡាញ់ខ្លួន។

៣. តោងស្អិតនិងមុខក្រាស់

អាចនិយាយថាភាគីម្ខាងទៀតមិនចាប់អារម្មណ៍ខ្លួននោះទេតែបន្ដព្យាយាមតោងទាមមិនព្រមលែងនិងបញ្ចេញចរិតគួរឲ្យធុញទ្រាន់តែម្ដង។ ព្យាយាមតាមសួរនាំ តាមយកចិត្ត  ឃើញគេនៅត្រង់ណាក៏ទៅត្រង់នោះដែរ។ ពេលខ្លះដើម្បីបំពេញបំណងរបស់ខ្លួនថែមទាំងពឹងឬយកឈ្មោះអ្នកដទៃមកសង្កត់ភាគីម្ខាងនិងចូលចិត្តធ្វើឲ្យគេអាណិតខ្លួន។ លើសពីនេះដឹងហើយលឺហើយថាគេមិនចូលចិត្តខ្លួនទេតែនៅបន្ដធ្វើដូចគ្មានរឿងអ្វីកើតឡើងធ្វើចរិតតួឯកដដែល។

ធ្លាប់ជួបនៅមនុស្សស្រីបែបនេះ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះសហការី

Dahyun ចែកក្ដីស្រឡាញ់ជូនអ្នកគាំទ្រវិញ តាមរយៈការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស

Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

តារា​បង្ហាញ​ម៉ូដ​ដែល​ជា​កូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បាន​ចាប់ដៃ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ហើយ​ទីតាំង​ថត​រូប​ទៀតសោត​គឺ​នៅ​ខេត្ត​សៀមរាប នា​ប្រាសាទ​​អង្គរ​វត្ត។ ទាំង​រូបភាព និង​

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី