ចង់មើលទៅក្មេងជាងវ័យដូច Baifern Pimchanok អត់? អាចសាកគន្លឹះផាត់មុខនេះបាន

ជឿជាក់ថាប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់រួចហើយតួស្រីក្នុងរឿងវង្វេងភ្លើងដែលសម្ដែងដោយកញ្ញា Baifern Pimchanok។​​ ក្រៅពីសមត្ថភាពខ្លាំងពូកែក្នុងវិស័យសិល្បៈហើយ សម្រស់របស់នាងក៏ជាអ្វីដែលអាចទាក់ទាញទឹកចិត្តមហាជនបានផងដែរ ជាពិសេសគឺការផាត់មុខតែម្ដង។ បើទោះបីជានាងមានវ័យ ៣០ ឆ្នាំហើយក៏ដោយ ប៉ុន្តែការតុបតែងមុខរបស់នាងអាចជួយលើកសម្រស់ដូចទើបតែមានអាយុត្រឹមជាងម្ភៃឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយមានគន្លឹះក្នុងការផាត់មុខយ៉ាងខ្លះទើបមើលទៅក្មេងជាងវ័យដូចនាងបែបនេះ?

១. ចិញ្ចើម

ការគូសចិញ្ចើមគឺជាចំណុចមួយដែលយើងមិនអាចធ្វេសប្រហែលបានឡើយ។ មានន័យថាយើងត្រូវពិនិត្យមើលទំហំមិនឱ្យធំពេកនោះទេ មិនឱ្យក្រាសពេក និងចេះលួចឱ្យកោងបន្តិចទៅតាមទម្រង់មុខផងដែរ។ ជាពិសេសការជ្រើសរើសពណ៌ខ្មៅគូសចិញ្ចើមគឺត្រូវឱ្យមានពណ៌ស្រាលជាងពណ៌សក់។ ប្រសិនបើយើងជ្រើសយកពណ៌ដែលក្រមៅជាងពណ៌សក់ វានឹងធ្វើឱ្យមុខយើងស្រអាប់ និងចាស់ជាងវ័យថែមទៀតផង។

២. ភ្នែក

ការជ្រើសរើសពណ៌លាបត្របកភ្នែកក៏ជារឿងសំខាន់ដែលអាចជួយលើកសម្រស់បានដែរ។ ការលាបត្របកភ្នែកជាមួយពណ៌ស្រាលៗដូចជាផ្កាឈូកស្រាល ទឹកក្រូចស្រាល ឬត្នោតស្រាលនឹងកាន់តែលើកមុខថែមទៀត ហើយពណ៌ទាំងនេះក៏កំពុងទទួលបានពេញនិយមពីសំណាក់យុវវ័យផងដែរ។ ចំពោះការប្រើប្រាស់ eyeliner វិញមិនគួរគូរក្រាស់ពេកនោះទេ ហើយក៏គួរតែប្រើពណ៌ស្រាលដែរដូចជាពណ៌ត្នោតជាដើម។ ប្រសិនបើយើងអាចប្រើម៉ាស្ការ៉ាជំនួយឱ្យ eyeliner នឹងធ្វើឱ្យយើងកាន់តែស្រស់ស្អាតបែបធម្មជាតិតែម្ដង។

៣. ថ្ពាល់

ប្រសិនបើភ្នែកប្រើពណ៌ស្រាល ថ្ពាល់ក៏មិនត្រូវឱ្យមានពណ៌ដិតពេកដែរ។ ការផាត់មុខដែលធ្វើឱ្យយើងមើលទៅកាន់តែក្មេងជាងវ័យហើយស្រស់ស្រាយគឺការប្រើពណ៌ស្រាលៗមកផាត់នៅតំបន់ក្រោមភ្នែកជារៀងរង្វង់។ ប្រសិនបើប្រើពណ៌ដិតពេក វាអាចទាញទម្លាក់សម្រស់យើងទៅវិញ។

៤. មាត់

យើងអាចនិយាយបានថាក្រែមគឺជាមិត្តភក្ដិដ៏ល្អបំផុតរបស់មនុស្សស្រី។ ប្រសិនបើចង់លាបក្រែមឱ្យមើលទៅក្មេងជាងវ័យ យើងត្រូវលាបបែបប្រដេញពណ៌ដោយប្រើពណ៌ស្រាលពីក្រៅ និងប្រើពណ៌ដិតពីខាងក្នុងវិញ។ បើអាចបន្ថែមក្រែមរលោងពីលើបន្តិចទៀតនឹងមើលទៅកាន់តែស្រស់ស្រាយមួយកម្រិតទៀតផងដែរ។

យើងអាចប្រើពណ៌តែមួយបាន ប៉ុន្តែត្រូវលាបពីក្រៅឱ្យស្ដើងជាងខាងក្នុង។ ជាក់ស្ដែង តួឯកស្រីយើងកញ្ញា Baifern Pimchanok ភាគច្រើនគឺតុបតែងមុខបែបនេះដែលមើលទៅស្ទើរមិនដឹងថានាងមានអាយុ ៣០ ឆ្នាំហើយនោះទេ។ ដូច្នេះសម្រាប់ប្រិយមិត្ត ឬហ្វេនៗដែលចង់បានការតុបតែងមុខឱ្យក្មេងជាងវ័យបែបនេះអាចសាកបានណា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។