ចំណាយ​ត្រឹម​​ ១០ ដុល្លារម្នាក់ ​ក៏​អាច​សាក​ថ្ម​ជីវិត​​ជាមួយ​បឹង​ហ្កាឡូ​ជាប់​មាត់​ព្រែក​កំពត​​​នេះបានដែរ!​

និយាយ​ដល់​រឿងទៅ​ដើរ​លេង​​នៅកំពត ជឿ​ថា​គ្មាន​នរណា​អាច​ប្រកែក​ ​មិន​ចង់​ទៅ​នោះ​ទេ​ ព្រោះនៅ​ទីនោះ​មាន​កន្លែង​ដើរ​លេង​គួរ​ឲ្យ​ទាក់ទាញជា​ច្រើន​​ស្ទើរ​តែ​ទប់​ចិត្ត​មិន​បាន ប៉ុន្តែ​បើ​និយាយ​ដល់​រឿង​ថវិកា​មនុស្ស​ភាគ​ច្រើន​បែរជា​ស្ទាក់ស្ទើរ ធ្វើ​មុខ​អល់អែក លែង​ចង់​និយាយ ​ព្រោះ​ថា​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ​គ្រាន់​តែ​ចាយ​ឲ្យ​ដល់​ចុង​ខែ​ក៏​ស្ទើរ​តែ​មិន​ដល់​ផង។ តែ​ណ្ហើយ​ចុះ​កុំ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​ខកចិត្ត ស្អិត​ទ្រូង AMS Infotainment សូម​ណែនាំ​កន្លែង​លំហែ​កាយ​មួយ​នៅ​កំពត​មាន​តម្លៃ​សមរម្យ​ ហើយ​អ្វី​ដែល​សំខាន់​ទីតាំង​ស្ថិត​នៅ​ជាប់​មាត់​ព្រែក​អាច​មើល​ឃើញ​ទេសភាព​ស្អាត​ខ្លាំង។

បឹងហ្កាឡូ​មួយ​នេះ​មាន​ឈ្មោះ​ថា « Yellow Sun Kampot» មាន​ទីតាំង ៥ ​គីឡូម៉ែត្រ​ពី​ស្ពាន​ថ្មី​កំពត។ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថត​រូប​ច្រើន បើ​បាន​ទៅ​ដល់​ទី​នេះ​ច្បាស់​ជា​ពេញ​ចិត្ត​តែ​ម្ដង ជា​ឱកាស​ល្អ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​អុំទូក​ខាង​មុខ​នេះ គួរតែ​បបួល​គូសង្សារ មិត្តភ័ក្ដិ ឬ​អ្នក​ជិត​ស្និទ្ធ ជិះ​ម៉ូតូ​ទៅ​លេង​ខេត្ត​កំពត​ឲ្យ​បាន​ម្ដង ហើយ​អ្វី​ដែល​ពិសេស​បើ​ទៅ​ពីរ​នាក់​ គឺ​គ្រាន់តែ​ជួយ​ចេញ​លុយ​គ្នា​ត្រឹមតែ​ម្នាក់ ១០ ​ដុល្លារ​ក៏​អាច​គេង​ក្នុង​បន្ទប់​បឹងហ្កាឡូ​ជាប់​មាត់​ព្រែក​ធម្មជាតិ​បាន​ដែរ។

ក្រៅ​ពី​បន្ទប់​គេង​ស្អាត​នៅ​ទី​នេះ ក៏​មាន​កន្លែង​ថត​រូប​និង​សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា​ ញ៉ាំ​អាហារ​សមុទ្រ​ឆ្ងាញ់​ៗ ថត​រូប​លេង ផឹក​កាហ្វេ ស្រូប​ខ្យល់​បរិសុទ្ធ ជិះ​ទូក​លេង និង​បាន​ដើរលេង​កន្លែង​ផ្សេង​ៗ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ទៀត​ផង។ ចំពោះ​ការ​ស្នាក់នៅ​មាន​តម្លៃ​ចាប់ ៤ដុល្លារ ដល់៣៥ដុល្លារ

អ្នក​ទេសចរ​អាច​ចំណាយ​ពេល​វេលា​លំហែ​បែប​សាមញ្ញ​ៗ​យ៉ាង​មាន​ក្ដី​សុខ៕

ទំនាក់ទំនង៖ 010663001/ 0964902711

ផែនទី៖ https://goo.gl/maps/2aH3UZ41fVFe2gfn7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ