គន្លឹះថែសម្រស់ងាយៗពីតារាសម្ដែងស្រីល្បី ៦ ដួងរបស់ប្រទេសកូរ៉េខាងត្បូង

ជាតារាសម្ដែងបន្ទាប់ពីសមត្ថភាព ទេពកោសល្យហើយ សម្រស់ក៏ជាចំណែកមួយដ៏សំខាន់ដែលមិនអាចមើលរំលងបាននោះទេ។ ដូច្នេះគឺត្រូវទាមទារឱ្យពួកគេចាំបាច់ត្រូវតែថែរក្សាស្បែករបស់ខ្លួនឯងឱ្យស ភ្លឺ ម៉ត់រលោង និងក្មេងជាងវ័យ។ ជាក់ស្ដែងថ្ងៃនេះ AMS នឹងប្រមូលនូវគន្លឹះថែរក្សាស្បែកខ្លះៗពីតារាសម្ដែងស្រីល្បីឈ្មោះ និងកំពុងពេញនិយមនៅប្រទេសកូរ៉េខាងត្បូង ៦ ដួងចែកជូនប្រិយមិត្ត៖

១. Park Gyu Young

ដើម្បីសម្ដែងជាតួស្រីនៅក្នុងខ្សែភាពយន្តកូរ៉េដែលកំពុងល្បីល្បាញមានចំណងជើងថា Celebrity តារាស្រី Park Gyu Young បានសម្រេចកាត់សក់របស់នាងឱ្យខ្លីជាងមុន។ នេះគឺជាគន្លឺះដែលជួយលើកសម្រស់ឱ្យតារាស្រីកើតឆ្នាំ ១៩៩៣ រូបនេះកាន់តែមានភាពទាក់ទាញ គួរឱ្យស្រឡាញ់ និងមើលទៅកាន់តែក្មេងជាងវ័យទៀតផង។ មិនតែប៉ុណ្ណោះ ម៉ូដសក់មួយនេះក៏គំពុងទទួលបានការពេញនិយមពីអ្នកគាំទ្ររបស់នាងជាច្រើន ហើយក៏មានតារាសម្ដែងគ្នាឯងទៀតផង។  

២. Han So Hee

សម្រាប់ Han So Hee វិញបន្ទាប់ពីមានសមត្ថភាពខាងសម្ដែងខ្លាំងពូកែហើយ នាងក៏ត្រូវបានគេចាត់ទុកជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងស្ដង់ដាស្រីស្អាតផងដែរ។ នៅក្នុងកិច្ចសម្ភាសមួយកាលពីឆ្នាំ ២០១៨ តារាស្រីរូបនេះបាននិយាយថាសម្រាប់នាងការគេងគឺមានសារៈសំខាន់ខ្លាំងបំផុតក្នុងការថែរក្សាសម្រស់ឱ្យបានស្អាតដូចនេះ។ នាងបានបន្តថាការគេងគឺជាចំណែកមួយដែលអាចជួយពង្រឹងសុខភាពស្បែកដែរ ដូច្នេះហើយទើបនាងព្យាយាមគេងឱ្យយ៉ាងតិច ៤ ម៉ោងក្នុងមួយថ្ងៃ។ ត្រឹម ៤ ម៉ោងក្នុងមួយថ្ងៃសម្រាប់មនុស្សធម្មតាអាចនឹងតិច ប៉ុន្តែសម្រាប់តារាសម្ដែងដែលមានកាលវិភាគមមាញឹកដូច Han So Hee គឺសមរម្យហើយ។

៣. Go Yoon Jung

ចំណែកឯវិធីថែសម្រស់របស់តួស្រីនៅក្នុងរឿង Alchemy of Souls គឺតារាស្រី Go Yoon Jung វិញក៏មិនមានអ្វីស្មុគស្មាញច្រើនដែរ។ ដោយជំហានដំបូងនាងបានប្រើប្រាស់ម៉ាសភក់ដើម្បីជួយស្រូបយកជាតិខ្លាញ់ ភាពកខ្វក់ និងកាកសំណល់គ្រឿងសម្អាងដែលនៅកកស្ទះក្នុងរន្ធញើស។ បន្ទាប់មកទើបនាងធ្វើការលាងសម្អាតមុខរួចសឹមយក toner មកជូតមុខដោយពេលខ្លះប្រើម្រាមដៃ ហើយពេលខ្លះប្រើសម្លី។ ជំហានបន្ទាប់សេរ៉ូម និងក្រែមលាបក្រោមភ្នែកដើម្បីជួយឱ្យស្បែកភ្លឺថ្លា និងបំបាត់ស្នាមអុជខ្មៅផងដែរ។ នាងមិនបានបញ្ជាក់អំពីម៉ាកផលិតផលច្បាស់លាស់នោះទេ ពោលគឺនាងជ្រើសរើសផលិតផលណាដែលមានសាច់ស្រាលស្រទន់ ហើយត្រូវជាមួយស្បែកមុខប៉ុណ្ណោះ។                  

៤. Bae Suzy

ងាកមកមើលពីតារាស្រី Bae Suzy ឯណេះវិញដោយវិធីនៃការថែរក្សាសុខភាពស្បែករបស់នាងមិនខុសពីតារាស្រី Go Yoon Jung ប៉ុន្មាននោះទេ ថែមទាំងងាយហើយលឿនជាងទៀតផង។ នាងបានប្រើនូវក្បួនលាងសម្អាតស្បែកមុខ ៤-២-៤ ដែលមានន័យ៖

  • ការប្រើប្រាស់ពេល ៤ នាទីសម្រាប់ការម៉ាស្សាលើស្បែកថ្នមៗជាមួយប្រេងលាងសម្អាតមុខ។
  • ការប្រើប្រាស់ពេល ២​ នាទីសម្រាប់ម៉ាស្សាជាមួយហ្វូមលាងសម្អាតមុខ។
  • ជាចុងក្រោយគឺការប្រើប្រាស់ពេល ៤ នាទីដើម្បីលុបលាងមុខជាមួយទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់។

នាងបានអនុវត្តក្បួនលាងសម្អាតមុខមួយនេះដោយប្រើទឹកត្រជាក់ព្រោះទីមួយវាជួយបង្រួមរន្ធញើសហើយបន្តឹងស្បែកមុខ និងទីពីរជួយសម្រួលចលនាចរន្តឈាមលើផ្ទៃមុខ។

៥. Lim Ji Yeon

Lim Ji Yeon ជាតារាស្រីដែលបានសម្ដែងជាតួចិត្តអាក្រក់នៅក្នុងរឿង The Glory ក៏បានចែករំលែកអំពីទម្លាប់នៃការថែសម្រស់របស់នាងងាយៗដោយគ្រាន់តែផ្ដោតលើទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃនាងបានញ៉ាំតែផ្កាដោយសារនាងយ់ថាវាអាចជួយបន្សាបជាតិពុលក្នុងរាងកាយ និងការពារភាពចាស់ផងដែរ។ លើសពីនេះ នាងក៏បានបន្តថាយើងមិនគួរប្រើកន្សែងមកជូតលើផ្ទៃមុខនោះ។ ចំពោះការប្រើប្រាស់ផលិតផលថែរក្សាស្បែកវិញនោះគឺនាងបានផ្ដោតទៅការរក្សា និងបន្ថែមជាតិសំណើមឱ្យបានច្រើន។

៦. Shin Hye Sun

ចំពោះតារាស្រី Shin Hye Sun បានផ្ដល់អាទិភាពខ្លាំងទៅលើផលិតផលថែរក្សាសម្រស់ដោយនាងបានប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែក និងព្យាយាមមិនប្រើប្រាស់ផលិតផលណាដែលណាមានផ្ទុកនូវសារធាតុប៉ារ៉ាបេន និង formaldyh។ ប្រសិនបើមានកាលវិភាគមមាញឹកពេក ភាគច្រើននាងប្រើប្រាស់តែសេរ៉ូម និងឡេលាបមុខពេលយប់ប៉ុណ្ណោះ។ ក្រៅពីការថែរក្សាពីខាងក្រៅហើយ នាងក៏មិនភ្លេចការថែរក្សាស្បែកពីផ្នែកខាងក្នុងដែរ។ នាងតែងតែជ្រើសរើសយកការញ៉ាំផ្លែឈើជាអាហារសម្រន់ដោយវាគឺជាចំណែកមួយដែលអាចជួយឱ្យសុខភាពស្បែកល្អ។ ហើយនាងក៏មិនដែលចោលការផឹកទឹកខូឡាជែនដើម្បីពន្យឺតភាពចាស់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ