មិនធ្លាប់ដឹង នីគីនីគី សំខាន់ចំពោះអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដល់ម្ល៉ឹង!

និយាយដល់តារាចម្រៀងឯករាជ្យ នីគីនីគី យុវវ័យភាគច្រើនប្រហែលនឹកឃើញដល់បទចម្រៀងមនោសញ្ចេតនា លាយឡំភាពឈឺចាប់ បង្កប់អត្ថន័យអប់រំ និងទំនុកភ្លេងពីរោះៗរបស់នាងជាច្រើន។ មិនត្រឹមតែមានទឹកដមសំនៀង​ល្អប៉ុណ្ណោះទេ នីគី ថែមទាំងជាបុគ្គលម្នាក់ដែលមានគោលគំនិតវិជ្ជមាន និងចូលចិត្តចែករំលែកចំណេះដឹងទូទៅផ្សេងៗទៅកាន់មនុស្សជុំវិញខ្លួនទៀតផង។ នាងបានដាក់បញ្ចូលគំនិតច្នៃប្រឌិតថ្មីៗជាច្រើនទៅក្នុងបទចម្រៀង និងវីដេអូខ្លីៗដែលនាងនិងក្រុមការងារបានផលិតឡើង ទោះបីវីដេអូទាំងនោះជាការប្រូម៉ូតពីផលិតផល ឬសេវាកម្មណាមួយក៏ដោយ ក៏នាងមិនភ្លេចបង្កប់អត្ថន័យអប់រំណាមួយ ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនានោះដែរ។

បន្ថែមពីលើនោះ ថ្មីៗនេះ ម្ចាស់បទ «មនុស្សជំនិត» ក៏បានលេចមុខក្នុងវិស័យហ្វេសសិនផងដែរ ដោយនាងបានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដក្នុងកម្មវិធី ​fashion ​show ដ៏​ធំមួយរបស់អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ និងបានចេញទៅដើរម៉ូដលើឆាកអន្តរជាតិប្រទេសវៀតណាមជាលើកដំបូងក្នុងកម្មវិធី Vietnam International Junior Fashion Week កាលពីដើមខែសីហានេះ​ផង​ដែរ។

ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗ នីគីនីគី ថា ខ្លួននាងពិតជាសំណាងដែលក្នុងនាមជាអ្នកចម្រៀងម្នាក់ នាងមានឱកាសបានបែកមែកសាខា ធ្វើនូវរឿង​ថ្មីៗបានច្រើនមុខមែនទែន ដូច្នេះនាងគិតថា ជីវិតជាអ្នកសិល្បៈរបស់​នាង គឺពិតជាមានន័យខ្លាំងណាស់។

តាមដែលដឹងមក មុនពេលមានឱកាសប្រឡូកវិស័យបង្ហាញម៉ូដ តារាចម្រៀង នីគីនីគី ជាម៉ូយប្រចាំរបស់អ្នកច្នៃម៉ូដ អូលីវ៉ា ដោយនាងតែងតែគាំទ្រស្នាដៃច្នៃម៉ូដរបស់ ​designer ម្នាក់នេះតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ និយាយដល់រឿងនេះ ម្ចាស់ប្រេន KALKIN ក៏បានរំលឹកឱ្យដឹងថា នីគី គឺជាបុគ្គលដ៏សំខាន់សម្រាប់ជីវិតលោក ព្រោះនាង​ជាមនុស្សតែម្នាក់គត់ ​ទទួលពាក់ឈុតសម្លៀកបំពាក់របស់លោកដំបូងគេបង្អស់ តាំងពីលោកនៅបាតដៃទទេ។ ជំនាន់នោះ តារាស្រីរូបនេះឱ្យតម្លៃលើឈុតសម្លៀកបំពាក់លោកខ្លាំងណាស់ ទាំងដែលមនុស្សជាច្រើនទៀតគេមិនទទួលស្លៀកឈុតលោកឡើយ។ 

អូលីវ៉ា រំភើបចិត្តខ្លាំងណាស់ពេលដែល នីគី ព្រមទទួលស្លៀកឈុតនោះ ហើយលោកគិតថា នឹងមិនយកលុយឈុតនោះទេ គឺចង់ sponsor ឱ្យនាងតែម្តង ដើម្បីបានរូបមកបង្ហោះជា credit ឱ្យស្នាដៃខ្លួនឯង ប៉ុន្តែ នីគី មិនព្រម ដោយនាងបានបកយកលុយមកឱ្យលោកទាល់តែបាន។ ទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះ ធ្វើឱ្យអ្នកច្នៃម៉ូដ អូលីវ៉ា រំភើបរហូតស្រក់ទឹកភ្នែក ដោយមិននឹកស្មានថា នាងឱ្យតម្លៃឈុតសម្លៀកបំពាក់លោកដល់ថ្នាក់នេះឡើយ។ ម៉្យាង ពេលនោះលោកគ្មានសូម្បីលុយទិញបាយហូប ដល់ពេលឃើញបែបនេះ ធ្វើឱ្យលោករឹតតែរំភើបចិត្តខ្លាំងឡើង។

អូលីវ៉ា ចាត់ទុក នីគី ជាបុគ្គលម្នាក់ដែលតែងតែជួយគាំទ្រ និងជំរុញទឹកចិត្តលោក។ លោកមានគ្រប់យ៉ាងដូចសព្វថ្ងៃ មួយចំណែកក៏ដោយសារ នីគី ដែរ ដូច្នេះទើបលោកចង់ឱ្យម្ចាស់បទ «Set My Soul On Fire» មានវត្តមានគ្រប់កម្មវិធីរបស់លោក ទោះបីកម្មវិធីនោះតូចឬធំ បើមិនបានដើរបង្ហាញម៉ូដ ក៏សូមឱ្យនាងមានវត្តមានជាភ្ញៀវកិត្តិយសដែរ។

ជាក់ស្តែង ក្រោយចប់ការដើរបង្ហាញម៉ូដលើឆាកអន្តរជាតិប្រទេសវៀតណាមរួចមក អូលីវ៉ា ក៏បានហៅ នីគីនីគី ឱ្យចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិបន្ទាប់ទៀតដែរ តែ នីគី នៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ដោយសារនាងក៏មានការណែនដៃដូចគ្នានៅអំឡុងចុងឆ្នាំ ២០២៣ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ