ចង់ងើបពីគេងបានទាំងស្បែកស្អាត និងស្រស់ស្រាយអត់? សាក ៥ វិធីនេះបាន

ការគេងគឺជាចំណែកមួយក្នុងការថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការគេងឱ្យបានស្កប់ស្កល់អាចធ្វើឱ្យយើងកាត់បន្ថយភាពតានតឹង មានអារម្មណ៍ធូរស្រាល និងស្រស់ស្រាយផងដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើយើងសម្រាកបានគ្រប់គ្រាន់ ពេលក្រោកឡើងក៏អាចធ្វើឱ្យស្បែកភ្លឺថ្លាដែរ។ ដូច្នេះប្រសិនបើប្រិយមិត្តចង់បានស្បែកភ្លឺថ្លារួមទាំងអារម្មណ៍ស្រស់ស្រាយផងនោះ អាចសាក ៥ វិធីដូចខាងក្រោមនេះបានណា៖

១. ងូតទឹកក្ដៅឧណ្ហៗ

បន្ទាប់ពីធ្វើការពេញមួយថ្ងៃច្បាស់ជាធ្វើឱ្យមានអារម្មណ៍នឿយហត់ជាមិនខាន។ ដូច្នេះយើងគួរតែងូតទឹកជាមួយទឹកក្ដៅឧណ្ហៗព្រោះវាអាចជួយបំបាត់ការនឿយហត់ ឬឈឺសាច់ដុំ កាត់បន្ថយការឡើងហើម និងជួយឱ្យរាងកាយចាប់ផ្ដើមធូរស្រាលផងដែរ។ ប្រសិនបើអាច យើងគួរតែត្រាំខ្លួនក្នុងទឹកក្ដៅឧណ្ហៗប្រហែល​ ១៥ នាទីដោយសារវាអាចជួយសម្រួលដល់ការគេងឱ្យបានស្កប់  និងជួយសម្រួលសាច់ដុំជើងសម្រាប់អ្នកពាក់ស្បែកកែងពេញមួយថ្ងៃផងដែរ។

២.ថែសម្រស់

ការលាងសម្អាតស្បែក និងសក់គឺជាចាំបាច់ហើយសំខាន់បំផុតដែលយើងគួរធ្វើមុនចូលគេងជាពិសេសសម្រាប់មនុស្សស្រី។ ជាការពិតការថែរក្សាសម្រស់មុនពេលគេងនឹងធ្វើឱ្យយើងកាន់តែស្រស់ស្អាត ប៉ុន្តែវាក៏បានចូលរួមជាចំណែកមួយដែលអាចធ្វើឱ្យខួរក្បាលយើងមានអារម្មណ៍ធូរស្រាលបានផងដែរ។ ដូច្នេះក្រោយងើបពីគេងយើងនឹងទទួលបានទាំងអារម្មណ៍ស្រស់ស្រាយ និងភាពស្រស់ស្អាតថែមទៀតផង។

៣. ផឹកតែរុក្ខជាតិ

ការផឹកតែរុក្ខជាតិមុនពេលចូលគេងគឺជាគន្លឹះសម្ងាត់មួយដែលអាចជួយសម្រួលដល់ការគេងបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ ការទទួលតែក្ដៅមុនពេលចូលគេងក៏អាចជួយដោះស្រាយបញ្ហាគេងមិនលក់បានផងដែរ។ ចំពោះប្រភេទដែលត្រូវអ្នកជំនាញជាច្រើនណែនាំឱ្យជ្រើសរើសគឺ តែ chamomile ដោយសារវាអាចជួយកាត់បន្ថយការរលាក និងថប់បារម្ភបានយ៉ាងមានប្រសិទ្ធភាព។

៤. ជ្រើសរើសកម្រាលពូក

បើនិយាយដល់ការគេងវិញ ការជ្រើសរើសគ្រែពូក និងខ្នើយគឺជាសំខាន់បំផុតហើយ។ ប្រសិនបើយើងជ្រើសរើសពូកខ្នើយមិនបានត្រឹមត្រូវ វានឹងរំខានដល់ការគេងក៏ដូចជាឆ្អឹងខ្នង និងឆ្អឹងកផងដែរ។ ស្របពេលនេះដែរ ការជ្រើសរើសកម្រាលពូក និងស្រោមខ្នើយក៏ជាសំខាន់មិនអាចមិនខ្វល់បានឡើយ។ សម្រាប់ស្រោមខ្នើយដែលភាគច្រើនត្រូវបានគេណែនាំគឺធ្វើឡើយពីសរសៃសូត្រដោយសារវានឹងមិនធ្វើឱ្យមុនយើងមានស្នាមក្រោយងើបពីគេងទេ។ ប៉ុន្តែយើងក៏អាចជ្រើសរើសជាប្រភេទសាច់ក្រណាត់ទន់ៗក៏បានដែរ។

៥. ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់

ពេលគេងយើងមិនអាចញ៉ាំទឹកបានច្រើននោះទេដោយសារវានឹងធ្វឱ្យប៉ះពាល់ដល់ដំណើរការនៃសរីរាង្គខាងក្នុង និងរាងកាយទាំងមូលរបស់យើងបាន។ ដូច្នេះទើបគេណែនាំឱ្យប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ជំនួសវិញដោយសារវាអាចជួយផ្ដល់សំណើមដល់ស្បែក ដោះស្រាយបញ្ហាបាត់បង់ជាតិ និងកាត់បន្ថយការឆ្លងមេរោគថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត