ទម្លាប់ទាំង ៦ ជួយពន្យឺតភាពចាស់ និងបង្ការស្បែកស្ងួត

ជាធម្មតាស្ថានភាពស្បែកនឹងវិវត្តបន្តិចម្ដងៗទៅតាមអាយុកាលរបស់មនុស្សយើង។ ប៉ុន្តែជឿជាក់ថាមិនមានមនុស្សណាម្នាក់ដែលចង់បានខ្បែករលោងស្អាត គ្មានស្នាមជ្រីវជ្រួញ ឬស្នាមអុជខ្មៅនោះទេ។ ដូច្នេះដើម្បីឱ្យបានស្បែកស្អាត ទន់ភ្លឺ និងរលោងអាចសាកនូវទម្លាប់ទាំង ៦ ដូចខាងក្រោម៖

១. លាបក្រែមការពារកម្ដៅថ្ងៃ៖ នៅពេលស្បែកប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ នោះស្បែកនឹងត្រូវបានបំផ្លាញភ្លាមៗដោយកាំរស្មីយូវីដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ និងយារធ្លាក់ផងដែរ។ ដូច្នេះយើងត្រូវតែជ្រើសរើសមើលក្រែមការពារកម្ដៅណាមួយដែលមានយ៉ាងតិច SPF ៣០ ហើយប្រើប្រាស់ជារៀងរាល់ថ្ងៃទាំងមុខ និងដងខ្លួន។

២. ខាត់ស្បែក៖  យើងគួរតែខាត់ស្បែក ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ដើម្បីជម្រុះកោសិកាងាប់ និងកខ្វក់ចេញ ស្បែក និងបង្កើតកោសិកាថ្មីដើម្បីជួយឱ្យស្បែកថ្លា ហើយភ្លឺរលោង។ ប្រសិនបើយើងមិនបានជម្រុះកោសិកាងាប់ចេញនោះទេ វានឹងធ្វើឱ្យស្បែកឡើងស្រអាប់ បាត់បង់សមត្ថភាពការពារពីពន្លឺព្រះអាទិត្យ និងភាពកខ្វក់ក៏កាន់តែកកច្រើនទៅៗ។

៣. លុបគ្រឿងសម្អាងឱ្យបានត្រឹមត្រូវ៖ មុនពេលចូលគេងត្រូវប្រាកដថាមុខរបស់យើងត្រូវបានលាងសម្អាតបានល្អហើយ ឬនៅ។ នៅពេលគ្រឿងសម្អាងលើផ្ទៃមុខមិនបានសម្អាតបានត្រឹមត្រូវ ភាពកខ្វក់នឹងធ្វើឱ្យរន្ធញើសរីកកាន់តែធំ ហើយយូរទៅនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភ្នាសខូឡាជែន និងកាត់បន្ថយភាពបត់បែននៃស្បែកផងដែរ។

៤. បន្ថែមវីតាមីន៖ វីតាមីន A វីតាមីន C វីតាមីន E ឬ វីតាមីន B3 មិនត្រឹមតែជួយស្បែកឱ្យកាន់តែភ្លឺ និងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយការបន្សាបរ៉ាឌីកាល់សេរី និងជួយឱ្យក្មេងជាងវ័យបានដែរ។ សារធាតុចិញ្ចឹមទាំងនេះមាននៅក្នុងដូចជាក្រូច ការ៉ុត ផ្លែប៊ឺរី និងល្ពៅដែលយើងគួរបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ជាមួយគ្នានេះ យើងមិនអាចភ្លេចនូវអូមេហ្គា ៣ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បានឡើយ។

៥. ផឹកទឹក​ឱ្យបានគ្រប់គ្រាន់៖ នៅពេលស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់នោះវានឹងជួយឱ្យកាន់តែមានភាពភ្លឺរលោង ប្រឆាំងភាពចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ មិនត្រឹមតែប៉ុណ្ណោះ ទម្លាប់នៃការទទួលទានទឹកជារៀងរាល់ថ្ងៃក៏អាចជួយឱ្យសរីរាង្គទាំងមូល ប្រព័ន្ធរំលាយអាហារ ថ្លើម និងតម្រងនោមដំណើរការល្អផងដែរ។

៦. ម៉ាស្សាផ្ទៃមុខ៖ នៅពេលប្រើក្រែមនៅពេលយប់គឺមិនគួរភ្លេចជាមួយនឹងចលនាម៉ាស្សាសាមញ្ញៗ ដើម្បីឱ្យផលិតផលជ្រាបចូលបានល្អ និងជំរុញចលនានៃសាច់ដុំមុខផងដែរ។ ហេតុនេះទើបអាចជួយឱ្យស្បែកកាន់តែតឹង ការបត់បែនស្បែកបានល្អ និងកាត់បន្ថយភាពជ្រីវជ្រួញ ឬស្បែកយារធ្លាក់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត