អនុវត្ត ៤ ទម្លាប់នេះពេលព្រឹកជួយឱ្យស្បែកស្អាតគ្មានគូប្រៀប

ការថែរក្សាស្បែកឱ្យស្អាតដោយត្រឹមប្រើប្រាស់ផលិតផលថែរក្សាស្បែកគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ មានន័យថាត្រូវបូកបញ្ចូលទាំងរបបអាហារ និងទម្លាប់នៃការរស់នៅផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូននូវ ៤ ទម្លាប់ដែលគួរធ្វើនៅពេលព្រឹកអាចឱ្យសុខភាពស្បែកកាន់តែល្អ៖

១. ផឹកទឹកក្រូចឆ្មាជំនួសកាហ្វេ

មានមនុស្សជាច្រើនចូលចិត្តផឹកកាហ្វេនៅពេលព្រឹកដើម្បីចាប់ផ្ដើមថ្ងៃរបស់ខ្លួនដោយភាពស្រស់ស្រាយ។ ប៉ុន្តែកាហ្វេមិនត្រឹមតែធ្វើឱ្យស្បែកប្រែជាស្រអាប់ និងកើតមុនប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យធ្មេញឡើងលឿងស្រអាប់ទៀតផង។ ដូច្នេះយើងគួរជំនួសមកវិញនូវការផឹកទឹកក្រូចឆ្មាក្ដៅឧណ្ហៗមួយកែវវិញដើម្បីសម្រួលដល់ការរំលាយអាហារ ជួយដុតបំផ្លាញជាតិខ្លាញ់ រក្សាសាច់ដុំ សម្អាតធ្មេញ និងបំពង់កព្រមទាំងផ្ដល់ថាមពលផងដែរ។

២. លាងមុខជាមួយទឹកត្រជាក់

ជាទៅទៅក្រោយក្រោកពីដំណេកភ្លាមៗភាគច្រើន យើងមិនទាន់ស្វាងងងុយនោះទេ។ ដូច្នេះហើយយើងគួរតែលុបមុខជាមួយទឹកត្រជាក់នឹងជួយដាស់ឱ្យស្វាងភ្លាមៗ។ លើសពីនេះ ការលាងមុខជាមួយទឹកត្រជាក់ក៏អាចជួយសម្អាតជាតិកខ្វក់នៅលើស្បែក និងជួយបង្រួមរន្ធញើសផងដែរ។ ដូច្នេះយើងគួរយកទឹកមួយដបទៅក្លាស្សេក្នុងទូរទឹកកក ហើយប្រើវាលាងមុខនៅព្រឹកបន្ទាប់។

៣. ម៉ាស្សាមុខ

បន្ទាប់ពីលាងមុខជាមួយទឹកត្រជាក់ហើយ យើងគួរតែចំណាយពេលប្រហែល ៥ នាទីដើម្បីម៉ាស្សាលើផ្ទៃមុខ។ ការធ្វើបែបនេះនឹងជួយសម្រួលចរន្តឈាមឱ្យរត់ស្រួល និងមានស្បែកពណ៌ផ្កាឈូក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ បញ្ហាយារធ្លាក់ និងសម្រកខ្លាញ់លើមុខជាដើម។

៤. ញ៉ាំអាហារពេលព្រឹកសម្បូរប្រូតេអ៊ីន

អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ក្នុងពេលមួយថ្ងៃពេញរបស់យើង។ ដូច្នេះយើងគួរតែញ៉ាំអាហារណាដែលសម្បូរប្រូតេអ៊ីនដូចជាស៊ុត ឬទឹកដោះគោយ៉ាអួរជាដើម។ អាហារទាំងនេះមិនត្រឹមតែអាចជួយឱ្យឆ្អែតបានយូរនោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្រកទម្ងន់ មានស្បែកភ្លឺថ្លា និងពង្រឹងសុខភាពរាងកាយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប