ភូមិ «ចិនដំដែក» រៀបចំពិព័រណ៍ឱ្យមហាជនបានស្គាល់ភូមិចំណាស់មួយនេះ

ធ្លាប់​តែ​ឮ​ឈ្មោះ ​ពេល​នេះ​ភូមិ​​ ចិន​ដំ​ដែក​ ដែល​ជា​ភូមិ​ចំណាស់​ជាង​គេ​មួយក្នុង​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​កម្មវិធី​ពិព័រណ៍​ក្នុង​ភូមិ​ ដើម្បី​ឱ្យ​អ្នក​ទស្សនា​បាន​សិក្សា​ស្វែង​យល់​​ និង​ស្គាល់​ភូមិ​មួយ​នេះ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​របស់​ហ្វេស​បុក​ផេក គម្រោងចិនដំដែក Chen Dam Deak Project បាន​ឱ្យ​ដឹង​ថា ​នា​ថ្ងៃ​សៅរ៍ ​​៣០ ​​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ ​ចាប់​ពី​ម៉ោង​១​រសៀល ​ដល់​ម៉ោង​៦​ល្ងាច ​ភូមិ​ចំណាស់ដែលមានឈ្មោះថា ភូមិ «ចិន​ដំ​ដែក»​ បាន​រៀប​ចំ​កម្មវិធី​ពិព័រណ៍​ក្នុង​ភូមិ​​ដែល​មាន​ ផ្សារ​ចំណី​អាហារ​ ភេសជ្ជៈ​ចម្អិន​ដោយ​អ្នក​ភូមិ ​​បណ្ណាល័យ​ចល័ត​សម្រាប់​កុមារ ​របាំ​បុរាណ​ និង​ប្រពៃណី​ខ្មែរ​ ក៏ដូចជាការដើរ​ទស្សនា ​និង​ផ្ដិត​យក​រូបភាព​ដើម្បី​ស្វែង​យល់​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ភូមិក្នុងភូមិចំណាស់១នេះ។ ការ​រៀប​ចំ​កម្ម​វិធី​នេះ​ឡើង​គឺ​នៅ​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​មហាជន​បាន​សិក្សា​ស្វែង​យល់​ពី​ភូមិ​ចំណាស់​ដែល​មាន​ជីវិត​រស់​រវើក ​និង​កេរ​ដំណែល​ស្ថាបត្យកម្ម​​ប្រវត្តិសាស្ត្រ​នៅ​ភូមិ​ ចិន​ដំ​ដែក​ មួយ​នេះ​។​

​​​​​​​​​​​​​​​​​​ភូមិ ​​«ចិន​ដំ​ដែក»​ មាន​ប្រវត្តិ​គួរ​ឱ្យ​ចង់​សិក្សា​ស្វែង​យល់​ ដោយ​ហេតុ​ថា​ភូមិ​មួយ​នេះ​ជា​ទី​តាំង​ចំណាស់​ជាង​គេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​កកើត​តាំង​ពី​ស.វ​ទី​ ១៥ ​មក​ម្ល៉េះ។​ ភូមិ ​«ចិន​ដំ​ដែក» ​​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ​ឈ្មោះ​ថា ​វត្ត​ពិភទ្ទ​រង្សី ​(​ហៅ​វត្ត​ចិន​ដំ​ដែក​ខាង​ជើង​)​ ដែល​ត្រូវ​បាន​កសាង​ឡើង​វិញ​ក្នុង​ឆ្នាំ ​១៨៨៧​។​

ក្នុង​ភូមិ​មួយ​នេះ​​មាន​អគារ​សាសនា​ ​២ ​ទៀត ​គឺ​អតីត​ព្រះ​វិហារ​ចិន​សាន​កុង​ពី ​(​កសាង​ឡើង​ប្រមាណ​ក្នុង​ឆ្នាំ​១៩១៣​)​ និង​អតីត​ព្រះ​វិហារ​កាតូលិក​បង​ប្អូន​ស្រី​ (​កសាង​ឡើង​ប្រមាណ​ក្នុង​ឆ្នាំ ​១៩១០)​។ ក្រោយរបបខ្មែរក្រហមដួលរលំ​ទៅនៅឆ្មាំ​ ១៩៧៩ ព្រះវិហារកាតូលិក ក៏​បានប្រែក្លាយ​ទៅជា​មណ្ឌល​កុមារកំព្រា​ដំបូងគេនៅ​ភ្នំពេញឈ្មោះថា កូលាប ១ សម្រាប់ថែទាំកុមារ​ដែលបាន​បាត់បង់​ឪពុកម្តាយ។ ក្រោយមកទៀត ប្រជាជនក៏​​បានតាំងទីលំនៅជាបន្តបន្ទាប់​ក្នុងព្រះវិហារ​កាតូលិក ព្រះវិហារចិន និងនៅលំហ​ចន្លោះអគារសាសនាទាំងបីនោះ។

សព្វថ្ងៃនេះ​ ភូមិ «ចិនដំដែក» ​មានប្រជាពលរដ្ឋរស់នៅប្រមាណជាង ១៧០០ នាក់ ដែលទីតាំងភូមិស្ថិតនៅ ផ្លូវលេខ​ ៧៩​ ភូមិ​១៥​ ឬ ភូមិកុលាប​១​ ឬ ភូមិចិន​ដំដែក​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ៕

ប្រភពរូបភាព ៖ ហ្វេសបុក គម្រោងចិនដំដែក



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *