ចែក​រំ​លែករូបមន្ត​សម្ងាត់ ​ខ​ត្រី​យ៉ាង​ម៉េច​​ឲ្យ​ឆ្អឹង​ផុយល្អ តែ​សាច់​ត្រី​ណែន​​មិន​បែក

មុខ​ម្ហូប​ខ​ត្រី​ជា​ម្ហូប​ដែល​មាន​តាំង​ពី​សម័យ​បុរាណ​ ជា​ពិសេស​ប្រជាជន​នៅ​តាម​តំបន់​ទន្លេ​និយម​ធ្វើ​ទទួល​ទាន​​ដោយ​សារ​តែ​មុខ​ម្ហូប​នេះ​អាច​រក្សា​ទុក​បាន​យូរ​។​ ​ បច្ចុប្បន្ន​មុខ​ម្ហូប​នេះ​ក៏​នៅ​តែ​ទទួល​បាន​ការ​និយម​ចូល​ចិត្ត​ពី​សំណាក់​ប្រជាជនទូទៅ។​ តែ​បើ​និយាយ​ចំពោះ​យុវវ័យ​សម័យ​ថ្មី​ការ​ខ​ត្រី​នេះ​អាច​ជា​រឿង​មួយ​ដែល​លំបាក​គួរ​សម​ដែរ​ បើ​ធ្វើ​មិន​ប្រយ័ត្ន​ត្រី​អាច​នឹង​បែក​សាច់​លែង​ឆ្ងាញ់។​ ថ្ងៃ​នេះ​ AMS មាន​វិធី​សាស្ត្រ​ងាយ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​និយម​ចូល​ចិត្ត​ការ​ចម្អិន​ម្ហូប​។ តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ពី​របៀប​ធ្វើ​ទាំង​អស់​គ្នា!

គ្រឿង​ផ្សំ៖

  • ត្រី​កាម៉ុង​
  • ខ្លាញ់​ជ្រូក​​ ប្រសិន​បើ​មិន​មាន​អាច​ប្រើ​សាច់​ជ្រូក​ដែល​ជាប់​ខ្លាញ់​ច្រើន
  • ស្ករ​អំពៅ​ ឬ​ ស្ករ​ត្នោត
  • ទឹក​អំពិល​ទុំ​ច្របាច់​ស្រស់ៗ​កន្លះ​កូន​ចាន
  • ដើម​អំពៅ​

គ្រឿង​ផ្សំ​ពិសេស៖

  • ម្រេច​
  • ម្ទេស
  • ខ្ទឹម​ក្រហម
  • ខ្ញី​
  • ជី​វ៉ាន់ស៊ុយ

របៀប​ធ្វើ​៖

  • ធ្វើ​ត្រី​កាត់​ក្បាល​លាង​ឲ្យ​ស្អាត​
  • សក​សម្បក​អំពៅ​ចេញ​កាត់​ជា​កង់​តម្រៀប​នៅ​បាត​ឆ្នាំង​ការពារ​សាច់​ត្រី​កុំ​ឲ្យ​ជាប់​ឆ្នាំង
  • យក​ត្រី​មក​តម្រៀប​ពី​លើ​អំពៅ​
  • យក​ទឹក​អំពិល​ទុំ​ ស្ករ​ ទឹក​ត្រី​លាយ​ទឹក​ស្អាត​បន្តិច​កូរ​ចូល​ជា​ឲ្យ​សព្វ​ភ្លក់​មើល​ឲ្យ​ល្មម​ចាក់​ចូល​ក្នុង​ឆ្នាំង​ ថែម​ទឹក​ធម្មតា​ចូល​បន្តិច​ឲ្យ​លិច​ត្រី​ បន្ទាប់​មក​ដាក់​ខ្លាញ់​ជ្រូក​ចូល​បី​បួន​ដុំ​
  • បិទ​គម្រប​បើក​ភ្លើង​ឲ្យ​ក្ដៅ​យើង​នឹង​​ទុក​ឲ្យ​ពុះ​ប្រហែល​១០​នាទី​ បន្ទាប់​មក​បន្ថយ​ភ្លើង​រួច​ធ្វើ​ការ​រំ​ងោះ​បែប​នេះ​ពេញ​មួយ​ថ្ងៃ
  • យើង​នឹង​រំ​ងោះ​បែប​នេះ​ចោល​ជា​រឿយៗ​ បើ​បើក​មើល​ឃើញ​ទឹក​រីង​អាច​ថែម​ទឹក​បាន​ រំ​ងោះ​កាន់​តែ​យូរ​ឆ្អឹង​ត្រី​ក៏​កាន់​តែ​ផុយ
  • ខ្លាញ់​ជ្រូក​ជួយ​ឲ្យ​ឆ្ងឹង​ត្រី​ឆាប់​ផុយ​ ទឹក​អំពិល​ទុំ​ជួយ​ឲ្យ​សាច់​ត្រី​រឹង​ល្អ​មិន​បែក​។

ពេល​ទទួល​ទាន៖

ពេល​ដួស​មក​ទទួលទាន​ហាន់​ខ្ទឹម​ក្រហម​ ខ្ញី​ ម្ទេស​ ​ម្រេច​ និង​ជី​វ៉ាន់ស៊ុយ​ ដាក់​ចូល​បន្ថែម​ក្លិន​និង​រស​ជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់​ពិសា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ