Kim Seonho ប្រកាសឈប់ទទួលការងារពេញមួយឆ្នាំ២០២២ ក្រោយជួបរឿងស៊យមានបញ្ហាជាមួយអតីតមិត្តស្រី

បន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង Start-Up និង Hometown Cha-cha-cha បានធ្វើឲ្យតារាសម្ដែងប្រុស Kim SeonHo មានប្រជាប្រិយភាពខ្លាំងមែនទែននិងមានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយស្រាប់តែមានរឿងអាស្រូវជាមួយអតីតមិត្តស្រីបានធ្វើឲ្យអាជីពសិល្បៈរបស់លោកហាក់មានភាពរង្គោះរង្គើខ្លាំង។

បើយោងតាមប្រភពព័ត៌មាន Top Star News នៅព្រឹកថ្ងៃទី ៦ ខែមករានេះបានឲ្យដឹងថាតារាសម្ដែងប្រុស Kim SeonHo នឹងផ្អាកទទួលសម្ដែងរឿងភាគ ថតពាណិជ្ជកម្មនិងការធ្វើជំនួបជាមួយអ្នកគាំទ្ររហូតដល់ចុងឆ្នាំ២០២២ ខណៈខ្សែភាពយន្ដ Sad Tropical គឺជាការងារចុងក្រោយរបស់លោកសម្រាប់ចុងឆ្នាំ២០២១។

ជំនួយការរបស់តារាប្រុសវ័យ ៣៥ ឆ្នាំនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

តារាសម្ដែងប្រុស Kim SeonHo នឹងមិនទទួលសម្ដែងរឿងថ្មី ស្ប៉តពាណិជ្ជកម្មផ្សេងៗ ឡើយក្នុងឆ្នាំ ២០២២។ ចំណែកឯគម្រោងជំនួបអ្នកគាំទ្រដែលដើមឡើយត្រៀមធ្វើនៅចន្លោះខែមិថុនា ដល់ខែកញ្ញាឆ្នាំនេះក៏ត្រូវបានប្រកាសរំសាយចោលផងដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម មហាជនក៏ដូចជាអ្នកគាំទ្រក៏បានគោរពតាមការសម្រេចចិត្តរបស់លោក ដោយសារតែទើបមានរឿងដូច្នេះពិតណាស់ថាប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំងសម្រាកមួយរយៈសិនក៏ល្អចាំត្រលប់មកវិញក៏មិនយឺតពេលដែរ។

គួររំលឹកផងដែរ កាលពីខែតុលាឆ្នាំ ២០២១ តារាប្រុសល្បីឈ្មោះ Kim SeonHo ត្រូវបានអតីតមិត្តស្រីចោទប្រកាន់ថាមានអត្ដចរិតមិនល្អនិងបានបង្ខំឲ្យរូបនាងយកកូនចេញ។ នាពេលនោះលោកត្រូវបានក្រុមហ៊ុនស្បតពាណិជ្ជកម្មជាច្រើនប្រកាសផ្ដាច់កុងត្រា ត្រូវដកចេញពីកម្មវិធី 2Days & 1Night និងរឿងភាគផ្សេងៗដែលធ្វើឲ្យជីវិតសិល្បៈរបស់លោកស្ទើរតែរលាយអស់។ សំណាងល្អក៏ត្រូវខាងក្រុម អ្នកកាសែត Dispatch ចេញមុខទម្លាយការពិត និងការជួយជ្រោមជ្រែងពីមិត្តភ័ក្ដិអតីតមិត្តស្រីថា លោកគឺស្អាតស្អំមិនបានធ្វើរឿងដូចបានចោទប្រកាន់ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់