រោយភ្លាម ញ៉ាំភ្លែតក្ដៅៗហុយៗ នំបញ្ចុក Wifi នៅតែរក្សារសជាតិដើមពីកំពត

ជឿ​ថា​ប្រិយ​មិត្ត​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ច្បាស់​ជា​មិន​សូវ​បាន​ញ៉ាំ​នំ​បញ្ចុក​ណា​ដែល​អ្នក​លក់​រោយ​ភ្លាម​យក​មក​ឲ្យ​យើង​ញ៉ាំ​ភ្លាម​​ហើយ​ត្រូវ​អត់​? ថ្ងៃនេះ AMS នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ស្គាល់​ហាង​លក់​នំ​បញ្ចុក​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ហួស​ពី​ចោមចៅ​ត្រឹមតែ ៨០០ ម៉ែត្រ​តែ​ប៉ុណ្ណោះ។

បន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​ទីតាំង​មក​រាជធានី​ភ្នំពេញ​ហាង​នំ​បញ្ចុកwifi នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​បាន​ប្រើ​ប្រាស់​​រូបមន្ត​ដើម និង​រក្សា​នូវ​រសជាតិ​ដ៏​ពិសេស​ពី​ខេត្ត​កំពត។ ក្រៅ​អំពី​ទឹក​ដៃ​ដ៏​ចំណាន​របស់​ម្ចាស់​ហាង ចំណុច​ពិសេស​របស់​នំបញ្ចុក​នេះ​គឺ​រោយ​ភ្លាម​ហូប​ភ្លាម។

ចំពោះ​ទឹក​នំ​បញ្ចុក​ក្នុង​ហាង​របស់​គាត់​គឺ​មាន​៥ ប្រភេទ​ខុស​ៗ​គ្នា​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើការ​ជ្រើសរើស​តាម​ចំណង់ចំណូលចិត្ត ហើយ​ប្រភេទ​ទឹក​ទាំង​នោះ​មាន​ដូច​ជា៖ នំ​បញ្ចុក​ទឹក​​ម្ហិច នំ​បញ្ចុក​ទឹក​ខ្ជាយ នំ​បញ្ចុក​ទឹក​ការី​មាន់​ស្រែ នំ​បញ្ចុក​ទឹក​កំពត និង​នំ​បញ្ចុក​ទឹក​ត្រី​ផ្អែម។ ទឹក​នំ​ទាំង​នេះ​គឺ​មាន​រសជាតិ​​ប្លែក​ៗ​ពី​គ្នា បូក​រួម​ជាមួយ​សរសៃ​នំបញ្ចុក​ដែល​ទើប​តែ​ស្រង់​ចេញ​ពី​ឆ្នាំង​ផង​នោះ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆ្ងាញ់​ជក់​មាត់​តែ​ម្ដង។

ក្រៅ​ពី​នំ​បញ្ចុក​ដែល​ជា​នំ​ប្រចាំ​ហាង ហាង​​ក៏​មាន​លក់​នូវ​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ទៀត​ដូចជា នំ​កង់​ដំឡូង​ស្វាយ បាញ់​ឆែវ​ពណ៌​លឿង និង​បាញ់ឆែវ​ពណ៌​ស្វាយ សម្រាប់​លក់​ជូន​អតិថិជន​ណា​ដែល​ចង់​ផ្លាស់​ប្ដូរ​រសជាតិ។

ចំណុច​ពិសេស​របស់​ហាង​គឺ នំ​ថ្មី​ដែល​មាន​ន័យ​ថា​ទាល់​តែ​មាន​ភ្ញៀវ​ទើប​រោយ​ជូន ហើយ​ម្សៅ​នំ​គឺ​ម្ចាស់​ហាង​ធ្វើ​ខ្លួន​ឯង ចំពោះ​វត្ថុធាតុ​ដើម​សំខាន់​មួយ​ចំនួន​ភាគ​ច្រើន​យក​ពី​កំពត​ដូច​ជា​ត្រី​សម្រាប់​ធ្វើ​ទឹក​នំ ដែល​អាច​ហៅ​បាន​ថា​ជា​ប្រភេទ​ត្រី​សមុទ្រ និង​មិន​បង្ក​ឲ្យ​ទឹក​នំ​មាន​ក្លិន​ឆ្អាប​រំខាន​ដល់​​​រសជាតិ​នំ​ស្រស់​ៗ។

លោក ចំណាន ម្ចាស់​ហាង​នំបញ្ចុកwifi បាន​និយាយ​ថា បើ​ទោះ​បី​ជា​ហាង​របស់​គាត់​​ទើប​តែ​បាន​បោះ​ទីតាំង​​ត្រឹម​តែ​កន្លះ​ឆ្នាំ​មែនពិត ប៉ុន្តែ​បែរ​ក៏​​មាន​ការ​គាំ​ទ្រ​ពី​អតិថិជន​ច្រើន​អនេក​ផង​ដែរ ដោយ​ភ្ញៀវ​ខ្លះ​គឺ​គាត់​ចូល​ចិត្ត​ទៅ​ញាំ​នៅ​ហាង​ផ្ទាល់ ហើយ​អ្នក​ខ្លះ​ទៀត​តែងតែ​ធ្វើ​ការ​កុម្ម៉ង់​តាម​រយៈ​App ផ្សេងៗ​ពី​ហាង​របស់​គាត់។

សម្រាប់​អតិថិជន​ដែល​ចង់​កុម្ម៉ង់​ទិញ​តាម​រយៈ​អនឡាញ​ពី នំបញ្ចុកwifi គឺ​អាច​ស្វែង​រក​បាន​ជាមួយ​ app មួយ​ចំនួន​ដូចជា Food Panda, Wow Now, Loda, Nham24និងE-getជាដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ហាង​នំ​បញ្ចុកwifi បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៧ ព្រឹក​រហូត​ដល់​ម៉ោង​៧ យប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ