កាន់លុយ ៣ ពាន់ ទៅញ៉ាំ «បាយម៉ាក់មីវត្តបូព៌» ឆ្អែតហើយឆ្ងាញ់មាត់ទៀត!

នៅ​ជាប់​នឹង​របង​វត្ត​រាជបូព៌ ក្បែរ​សាលា​បឋម​សិក្សា​វត្ត​បូព៌ មាន​តូប​បាយ​មួយ​ដែល​ពេញ​និយម​មែនទែន ទាំង​ការ​លក់​នៅ​ទីតាំង​ផ្ទាល់ និង​លក់​អនឡាញ​ជាមួយ​បណ្ដាញ​ភ្នាក់ងារ​ដឹកជញ្ជូន ហើយ​ក៏​ជា​កន្លែង​ដែល​អ្នក​សៀមរាប​ភាគច្រើន​នឹក​គិត​ដល់ ពេល​និយាយ​ពី​បាយ​ស្រូប​ពេល​ព្រឹក​បែប​សិស្ស​សាលា។

«បាយ​ម៉ាក់​មី​វត្ត​បូព៌» មាន​លក់​បាយ​សាច់មាន់ ១ ចាន​ត្រឹម​តែ ៣ ៥០០ រៀល និង​សាច់​ជ្រូក ១ចាន ៣ ០០០ រៀល ដែល​អាច​ដាក់​ពង​ទា​ចៀន​ក្រឡុក ឬ​ពង​ទា​ខ​ក៏​បាន។ តែ​កុំ​បារម្ភ​ថា​តម្លៃ​ធូរ ហើយ​បរិមាណ​មាន​តិច​អី​ណា៎! ព្រោះ​មួយ​ចាន​ៗ គឺ​ល្មម​ដាក់​តឹង​ពោះ សម្រាប់​អ្នក​ញ៉ាំ​ធម្មតា​ម្នាក់​ៗ​តែ​ម្ដង!

អ្វី​ដែល​ប្លែក​ពី​គេ​នោះ គឺ​មាន​ជ្រក់​ត្រសក់​ធ្វើ​ផ្ទាល់​ដៃ​អម​ក្នុង​ចាន​ទៀត…ធ្វើ​ឱ្យ​រសជាតិ​រឹតតែ​ពិសេស! ពេល​ថែម​ទឹកម្ទេស ឬ​ម្ទេស​ហុយ​តិច​ៗ​ពី​លើ ហើយ​ច្របល់​ចូល​គ្នា រួច​ដួស​មួយ​ម៉ាត់​ៗ​ដាក់​ចូល​មាត់​ទៅ មាន​អារម្មណ៍​ថា​មាន​ច្រើន​រសជាតិ​រួម​បញ្ចូល​គ្នា។

ក្រៅ​ពី​បាយ អ្នក​ក៏​អាច​កុម្ម៉ង់​ភេសជ្ជៈ​ពេញ​និយម​ត្រជាក់​ៗ​ដូចជា កាហ្វេ តែ​ក្រូចឆ្មារ សេរ៉ូ​ទឹកដោះ​គោ ក្នុង​តម្លៃ​ចាប់ពី ២ ០០០ រៀល​ឡើង​ទៅ។ សរុប​ទៅ​មាន​តែ ៥ ០០០ រៀល​អី ក៏​អាច​ស្រស់​​ស្រូប​អាហារ​ពេល​ព្រឹក​ដ៏​ពេញលេញ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ឆ្អែត​បាន​ដែរ!

ទីតាំង ៖ https://goo.gl/maps/BHXc8feKoc6dwijs9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​