បើគេសួរថា តើអ្នកកំពុងមានស្នេហាជាប់លាប់ទេ? គួរឆ្លើយបែបនេះ

ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ត្រឹមត្រូវ​ឬ​អត់​នោះ ខ្ញុំ​គ្មាន​ចម្លើយ​ចំពោះ​រឿង​នោះ​ទេ។ វា​ងាយស្រួល​និយាយ ចាស! ខ្ញុំ​កំពុង​មាន​ទំនាក់ទំនង​ត្រឹមត្រូវ​នៅ​ពេល​នេះ ប៉ុន្តែ​យើង​មិន​អាច​ទស្សន៍ទាយ​អនាគត​បាន​ទេ ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ទៅ។ ខ្ញុំ​អាច​នឹង​យំ​នៅ​ជ្រុង​ណា​មួយ​ក្នុង​បន្ទប់​របស់​ខ្ញុំ តើ​នរណា​ដឹង? មែនទេ?

អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​នៅ​ពេល​នេះ គឺ​ថា​ខ្ញុំ​រីករាយ​ក្នុង​ការ​សេពគប់​គ្នា​ជាមួយ​បុរស​ម្នាក់​នោះ។ ថ្វី​បើ​វា​ប្រហែល​ជា​ចម្លែក​បន្តិច​ក្នុង​ការ​ប្រាប់ ប៉ុន្តែ​អារម្មណ៍​ដែល​ដៃគូ​ផ្ដល់​ឲ្យ​ខ្ញុំ​គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ចាំបាច់​ព្យាយាម ឬ​ប្រឹងប្រែង​រត់​តាម​នៅ​ក្នុង​ទំនាក់ទំនង​មួយ​នេះ​ទេ ខ្ញុំ​គ្រាន់តែ​ធ្វើ​ខ្លួន​ធម្មតា​ៗ​ដែល​ជា​ខ្ញុំ​ស្រាប់ មិន​ចាំ​បាច់​ផ្លាស់ប្ដូរ​អ្វី​ច្រើន​ឡើយ ដើម្បី​ថែរក្សា​ស្នេហា​មួយ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ​ក្នុង​ជីវិត​ខ្ញុំ​បន្ត​រីក​ចម្រើន​ជា​រៀងរាល់​ថ្ងៃ ដែល​ថាមពល​វិជ្ជមាន​នោះ​គឺ​គាត់​ជា​អ្នក​ផ្ដល់​ឲ្យ​ដោយ​គាត់។ គ្រប់​យ៉ាង​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ស្រឡាញ់ ការ​យោគយល់​គ្នា និង​ភាព​ចាស់​ទុំ។
ការ​ជួប​គ្នា​ជាមួយ​គាត់​គឺ​ជា​រឿង​មិន​នឹក​ស្មាន​ដល់ ប៉ុន្តែ​ការ​នៅ​ជាមួយ​គាត់​គឺ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​បួងសួង ហើយ​យើង​មាន​គម្រោង​ពី​អនាគត​ជាមួយ​គ្នា ថែម​ទាំង​ចង់​ឲ្យ​វា​ឈប់​ជា​សុបិន តែ​នឹង​ក្លាយ​ជា​ការ​ពិត​វិញ។


ខ្ញុំ​គិត​ថា​នៅ​ពេល​សេពគប់​គ្នា​ជាមួយ​ដៃគូ មិនមែន​និយាយ​ពី​ទំហំ​ស្រលាញ់​នរណា​ស្រឡាញ់​ធំ​ជាង ស្រឡាញ់​ដោយសារ​មុខមាត់​រូបរាង​សង្ហា/ស្អាត​ប៉ុណ្ណា ឬ​មនុស្ស​ម្នាក់​នោះ​រ៉ូមែនទិក​កម្រិត​ណា​នោះ ទេ តែ​ខ្ញុំ​គិត​ថា​វា​ច្រើន​ទៅ​លើ​របៀប​ដែល​អ្នក​អាច​រក្សា​ការ​យោគយល់​គ្នា​រវាង​គ្នា តើ​អ្នក​អាច​ស្រឡាញ់​គ្នា​ដោយ​របៀបណា? ដោយ​មិន​បាច់​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ត្រូវ​បាន​គេ​ស្រឡាញ់ ហើយ​តើ​អ្នក​មាន​ភាព​ចាស់ទុំ​ប៉ុណ្ណា​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ទំនាក់ទំនង​របស់​អ្នក។

ត្រូវ​ចាំ​ថា​ស្នេហា​លើ​លោក​យើង​នេះ​មិន​ដែល​មាន​ល្អឥតខ្ចោះ​នោះ​ទេ។ ស្រឡាញ់​គ្នា​មិន​ត្រូវ​ការ​ហេតុផល​ច្រើន​នោះ​ទេ តែ​មនុស្ស​ជាច្រើន​ប្រហែល​ជា​មាន​ពាក្យ​ដែល​ត្រូវ​និយាយ​រៀបរាប់​ហូរហែ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​អ្នក​ធ្វើតាម​បេះដូង​អ្នក ហើយ​នៅតែ​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​ជាមួយ​ដៃគូ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *