សហគមន៍នេសាទកំពង់សាមគ្គី កន្លែងលម្ហែបែបធម្មជាតិ ក្នុងស្រុកទឹកឈូ

សហគមន៍នេសាទកំពង់សាមគ្គី ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែល​អាច​ឱ្យ​អ្នក​ទេសចរ​សម្រាក​លម្ហែ​កាយ នា​ពេល​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រលាញ់។

ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​កំពត ប្រមាណ​ជា ១០ គីឡូម៉ែត្រ ទៅ​កាន់​ភូមិ កំពង់ត្នោត ឃុំកូនសត្វ ស្រុក​ទឹក​ឈូ អ្នក​ប្រាកដ​ជា​បាន​ប្លែក​ភ្នែក​ជាមួយ​សម្រស់​សហគមន៍​នេសាទ​កំពង់​សាមគ្គី ដែល​ជា​កន្លែង​ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​កោងកាង​ពណ៌​បៃតង​ស្រស់ និង​មាន​ការ​សង់​ជា​កញ្ចុះ​តូចៗ​តម្រៀបគ្នា សម្រាប់​អង្គុយ​លេង​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ។ លើស​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​និង​ទាក់ទាញ សហគមន៍​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ ក៏​មាន​ផ្ដល់​សេវា​កម្ម​ទេសចរណ៍​ជា​ច្រើន​ដូច​ជា ផ្ទះ​សម្រាប់​ស្នាក់ ឬ​បោះតង់ ជិះ​ទូក​កាយ៉ាក ជិះ​ទូក​ទស្សនា​ព្រៃ​កោងកាង ការ​ដាំ​ដើម​កោងកាង និង​មាន​សកម្មភាព​រក​គ្រឿង​សមុទ្រ​ពេល​យប់​ជាមួយ​បង​ប្អូន​ប្រជា​នេសាទ​ផង​ដែរ។

គួរ​បន្ថែម​ឱ្យ​បាន​ដឹង​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទកំពង់សាមគ្គី បានកែប្រែមុខមាត់យ៉ាងខ្លាំង តាមរយៈការសាងសង់ស្ពានដើរកម្សាន្តលើសមុទ្រ ដែលជាចំណុចដ៏ទាក់ទាញបំផុត បន្ទាប់ពីជិះទូកទស្សនាទេសភាពដើមកោងកាង កញ្ចុះអង្គុយលេង ផ្ទះស្នាក់នៅ រកគ្រឿងសមុទ្រនៅពេលរាត្រី ជាដើម៕

រូបភាព ៖ ផ្ដល់ដោយ កណ្ដៀរ/តាមខេត្ត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *