ទឹកធ្លាក់វាលខ្សាច់ ក្នុងស្រុកថ្មបាំង សក្ដិសមសម្រាប់ទេសចរផ្សងព្រេង

ទឹក​ធ្លាក់​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ខេត្ត​កោះកុង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខណៈ​តំបន់​ទេសចរ​ណ៍ផ្សេង​ព្រេង​មួយ​នេះ​ស្ថិត​ក្នុង​ព្រៃ​ដោយ​ត្រូវ​ជិះ​ទូក​ឆ្លង​បឹង​ទើប​អាច​ទស្សនា​ទី​ឋាន​ដ៏​ស្រស់​ស្អាត​នោះ​បាន។

ទឹក​ធ្លាក់​វាល​ខ្សាច់ គឺ​ជា​តំបន់​ទេសចរ​ធម្មជាតិ​ដែល​មាន​ទេសភាព​ស្អាត ប្លែក ត្រជាក់​ភ្នែក និង​សក្ដិសម​បំផុត​សម្រាប់​ទេសចរ​បែប​ផ្សេង​ព្រេង។ តំបន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​បាំង ​នៃ​ខេត្ត​កោះកុង។ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ធ្លាក់​វាល​ខ្សាច់​តម្រូវ​ឱ្យ​អ្នក​ទេសចរ​ត្រូវ​មាន Guide (អ្នក​ត្រួសត្រាយ​ផ្លូវ) ដោយ​ហេតុ​ថា​ទី​នោះ​ផ្លូវ​ធ្វើ​ដំណើរ​រាង​ពិបាក​ណា​ជា​តំបន់​ព្រៃ​ភ្នំ​ទៀត។

មែន​ទែន​ទៅ​បើ​នៅ​ក្នុង​រដូវ​វស្សា​បែប​នេះ​ម៉ូតូ​ទូទៅ​មិន​សូវ​ត្រូវ​បាន​ណែនាំ​ឱ្យ​ជិះ​ចូល​នោះ​ទេ​ព្រោះ​អាច​មាន​បញ្ហា​ជាប់​គាំង​គួរ​ប្រើ​មធ្យោបាយ​ថ្មើរ​ជើង​ជា​ការ​ល្អ (សម្រាប់​ការ​ដើរ​ពី​មាត់​ផ្លូវ​ចូល​ព្រៃ​រហូត​ដល់​មាត់​បឹង​ត្រូវ​បាន​អ្នក​ទេសចរ​ដែល​ធ្លាប់​បាន​ទៅ​ប្រាប់​មក​ថា​​ប្រហែល​ជា ១ម៉ោង​ប្រមាណ​ជា ៣ គ.ម)។ ក្រោយ​ចំណាយ​ពេល​ដើរ​ជាង ១ ម៉ោង អ្នក​នឹង​បាន​ទៅ​ដល់​ទី​ដ៏​ស្រស់​ស្អាត​នៃ​ទឹក​ធ្លាក់​វាល​ខ្សាច់។

ចំណុច​ពិសេស​នៃ​តំបន់​ទេសចរ​ធម្មជាតិ ១កន្លែង​នេះ​គឺ​ការ​ជិះ​ទូក​គយគន់​ទឹក​ធ្លាក់​និង​សម្រស់​ព្រៃ​ធម្មជាតិ​ដែល​ដុះ​ត្រៀប​ត្រា​ដាស​ពេញ​លើ​ផ្ទៃ​ទឹក​គួរ​ជា​ទី​គយគន់។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ងូត​ទឹក​លេង​កម្សាន្ត​យ៉ាង​ត្រជាក់​ចិត្ត​ជាមួយ​ទឹក​ធ្លាក់​ដែល​ហូរ​ច្រោះ​ពី​លើ​កំពូល​ភ្នំ។ ក្រៅ​ពី​នេះ ទេសចរ​អាច​បោះ​តង់ ស្ទូច​ត្រី ប្រើ​ជីវិត​ជាមួយ​ធម្មជាតិ​ដោយ​គ្មាន​សំឡេង​រំខាន​មាន​តែ​សំឡេង​នៃ​ធម្មជាតិ​ប៉ុណ្ណោះ។

តាម​រយៈ​ការ​លើក​ឡើង​បន្ថែម​ពី​សំណាក់​អ្នក​ទេសចរ​ក្នុង​តំបន់​ដែល​បាន​ទៅ​ដល់​ទី​នោះ​បាន​ឱ្យ​ដឹង​ថា​តំបន់​ទឹក​ធ្លាក់​​វាល​ខ្សាច់​មាន​សុវត្ថិភាព​ល្អ​ជា​ពិសេស​គឺ​ស្រស់​ស្អាត​តែ​ម្ដង។ ក្នុងនោះដែរ លោក​បាន​ស្នើ​សូម​សូម​ឱ្យ​បង​ប្អូន​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ខាង​លើ​កុំ​សូម្បី​តែ​បន្សល់​សំរាម​១​សរសៃ​នៅ​ទី​នោះ​បន្ទាប់​ពី​ចាកចេញ​ព្រោះ​បើ​អ្នក​ស្រលាញ់​ធម្មជាតិ​នោះ​ធម្មជាតិ​នឹង​នៅ​តែ​បន្ត​ផ្ដល់​ភាព​ស្រស់​ស្អាត​ដល់​ភព​ផែន​ដី៕

រូបភាព ផ្ដល់ជូនដោយ Mrr Vuthy



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *