អាល់ប៊ុមថ្មី TXT គ្រងលេខ១ លើតារាង iTunes ពិភពលោក ខណៈលក់បានច្រើនមិនធម្មតានៅថ្ងៃដំបូង

TXT បានកត់ត្រាការលក់អាល់ប៊ុមបានខ្ទង់លានបន្ទះជាថ្មីតាមរយៈអាល់ប៊ុមចុងក្រោយរបស់ពួកគេ។

ក្រុមចម្រៀងប្រុសកូរ៉េ Tomorrow X Together បានធ្វើការត្រលប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមខ្នាតពេញទី ៤ របស់ពួកគេមានចំណងជើងថា “The Star Chapter: TOGETHER” និងបទចម្រៀងនាំមុខគឺបទ “Beautiful Strangers” កាលពីថ្ងៃទី ២១ ខែកក្កដា ។

រយៈពេលមួយថ្ងៃបន្ទាប់ គេហទំព័រទិន្នន័យតន្ត្រីកូរ៉េ Hanteo ក៏បានរាយការណ៍ថា អាល់ប៊ុម “The Star Chapter: TOGETHER” អាចលក់បានសរុបខ្ទង់ ១ ៤២៨ ០០០ ច្បាប់នៅថ្ងៃដំបូង។ គួរកត់សម្គាល់ថា តួលេខការលក់ត្រឹមមួយថ្ងៃនៃអាល់ប៊ុមចុងក្រោយនេះស្ទើរតែស្មើនឹងតួលេខលក់រយៈពេលមួយសប្ដាហ៍សម្រាប់អាល់ប៊ុមខ្នាតតូចមុនរបស់ពួកគេមានចំណងជើងថា “The Star Chapter: SANCTUARY” ដែលអាចលក់បានខ្ទង់ ១ ៥៧៩ ០០០ ច្បាប់សម្រាប់សប្ដាហ៍ទីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

តាមនោះដែរ “The Star Chapter: TOGETHER” បានក្លាយជាអាល់ប៊ុមទី ៦ ជាប់ៗគ្នារបស់ TXT ដែលអាចលក់បានជាង ១ លានច្បាប់ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ បន្ទាប់ពីអាល់ប៊ុម “minisode 2: Thursday’s Child,” “The Name Chapter: TEMPTATION,” “The Name Chapter: FREEFALL,” “minisode 3: TOMORROW” និងអាល់ប៊ុម “The Star Chapter: SANCTUARY”។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី២២ ខែកក្កដា អាល់ប៊ុមចុងក្រោយនេះបានទទួលការគាំទ្រយ៉ាងខ្លាំង នៅលើតារាងតន្ត្រីក្នុងស្រុក ដោយបទចម្រៀងទាំងប្រាំបីពីអាល់ប៊ុមបានចូលក្នុងតារាង​ real time របស់ Melon, Bugs និង Genie។ អាល់ប៊ុម “The Star Chapter: TOGETHER” ក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums នៅយ៉ាងហោច ១៩ ប្រទេសនិងតំបន់ រួមមានទាំងជប៉ុន ឈីលី និងហុងកុង ខណៈបទ “Beautiful Strangers” ក៏បានឈានដល់លេខ ១ នៅលើតារាង iTunes Top Songs យ៉ាងហោច ៩ ប្រទេស រួមមានទាំងប្រទេសកម្ពុជាផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *