ប្លែក​មាត់​ជា​មួយ​មី​ដុត​ស្តេក​មួយ​កន្លែង​នេះ

ថ្ងៃ​នេះ​មក​យក​ចិត្ត​អ្នក​ដែល​ធុញ​បាយ​ផ្ទះ​តែ​មិន​ទាន់​រក​ឃើញ​ថា​គួរ​ទៅ​ញ៉ាំ​អី​នៅ​កន្លែង​ណា។​ AMS សូម​ណែ​នាំ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​ហាង​ “មី​ដុត” មួយ​កន្លែង​ដែល​ស្ថិត​នៅ​ផ្លូវ​ ១១៨​ កែង​ ផ្លូវ​ ២៥៩​ ក្រោយ​សាលា​ស៊ី​តិច​។​ ហាង​មី​ដុត​មួយ​កន្លែង​នេះ​បាន​នាំ​យក​អាហារ​ពីរ​សញ្ជាតិ​​ អឺរ៉ុប​ និង​ ចិន​ ច្របាច់​បញ្ចូល​គ្នា​កើត​ចេញ​ជា​រសជាតិ​មួយ​យ៉ាង​ឆ្ងាញ់​ពិសា។​

​ហាង​មី​ដុត​នេះ​ទើប​តែ​ដំណើរ​ការ​មិន​បាន​ប៉ុន្មាន​ផង​ តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ មិន​ថា​ជិះ​កាត់​ហាង​ពេល​ណា​ក៏​ឃើញ​អតិថិជន​អង្គុយ​ពេញៗ​ហាង​ រហូត​មាន​អ្នក​ឈរ​ចាំ​នៅ​ខាង​ក្រៅ​ថែម​ទៀត។​

ចំណុច​ពិសេស​របស់​ហាង​ “​មី​ដុត​”​ មួយ​នេះ​គឺ​៖​

១.​ សាច់​

សាច់​ដែល​យក​ប្រើ​គឺ​ជា​ប្រភេទ​សាច់​គោ​អូស្ត្រាលី​ ​ជា​ប្រភេទ​សាច់​ដែល​មាន​គុណ​ភាព​​ល្អ​ និង​មាន​រសជាតិ​ឆ្ងាញ់​។​

២.​ ទឹក​Sauce

ទឹក​ Sauce ដែល​ស្រោច​ ពី​លើ​មី​ដុត​គឺ​ជា​រូបមន្ត​ពិសេស​ពី​ខាង​ហាង​ដោយ​ផ្ទាល់​។​ ទឹក​ Sauce រាង​ខាប់​ មាន​រស់​ជាតិ​ ប្រៃ​ផ្អែម​ ល្មម​ ។ ពេល​ញ៉ាំ​ចូល​ទៅ​ទទួល​បាន​អារម្មណ៍​២​យ៉ាង​ក្នុង​ពេល​តែ​មួយ​គឺ​ ដូច​ជា​កំពុង​តែ​ញ៉ាំ​ អាហារ​អ៊ីតាលី​ និង​អាហារ​ចិន​ ដែល​លក់​នៅ​តាម​ហាង​ទំនើប​ថ្លៃៗ​ តែ​នៅ​ទី​នេះ​ឲ្យ​លោក​អ្នក​ចំណាយ​ត្រឹម​តែ​ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ។​

៣.​ ប្លែក​ខុស​ពី​គេ

សុំ​សរសើរ​ដល់​ម្ចាស់​ហាង​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​មួយ​នេះ​។​ អាច​ចាត់​ទុក​បាន​ថា​នេះ​ជា​មុខ​ម្ហូប​ប្លែក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​​ហើយ​ក៏​ជា​ការ​ចាប់​គូរ​រវាង​អាហារ​ អាស៊ី​ និង​ អឺរ៉ុប​ បាន​យ៉ាង​ល្អ។​ ក្រៅ​ពី​នេះ​បូក​រួម​ជា​មួយ​នឹង​សេវា​កម្ម​ដ៏​ល្អ​ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ច្រើន​ជាប់​ចិត្ត​ជា​មួយ​នឹង​ហាង​មី​ដុត​នេះ​។​


​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ