ព្រះកាយច័ន្ទ ប្រាប់ហេតុផលក្ដុកក្ដួល​ដែល​មិនទទួលថតភាពយន្តក្រោយបាត់បង់លោកឪពុក

តារាសម្តែងស្រី កញ្ញា ព្រះកាយច័ន្ទ ដែលគ្រប់គ្នា​ស្គាល់​ថាជា​តារា​ស្រី​ដែលមាន​ទេពកោសល្យ​ពហុ​ជំនាញ​ដូចជា សម្ដែង របាំ និង​ច្រៀង រហូតដល់​ក្លឹប​បង្ហាត់​សិល្បៈ​ផ្ទាល់ខ្លួន​ បានវិលត្រឡប់មកទទួលការងារសិល្បៈដូចធម្មតាវិញហើយ បន្ទាប់ពីបំពេញភារកិច្ចក្នុងការជូនដំណើរលោកឪពុកចុងក្រោយ ដែលលោកបានចាកឆ្ងាយផុតទៅ កាលពីចុងខែតុលា កន្លងទៅ។

យ៉ាងណាមិញ ការងារដែលកញ្ញា ព្រះកាយច័ន្ទ ទទួលនៅពេលនេះមានតែកម្មវិធី និងការងារទូទៅប៉ុណ្ណោះ ដោយឡែក សម្រាប់ការសម្តែងភាពយន្តកញ្ញានៅមិនទាន់ទទួលថតឡើងវិញឡើយទេ។ នេះបើតាមការឱ្យដឹងរបស់ កញ្ញា ព្រះកាយច័ន្ទ កាលពីពេលថ្មីៗនេះ។

ប្រាប់ឱ្យដឹងទាំងភាពក្តុកក្តួលកាលពីពេលថ្មីៗនេះ ព្រះកាយច័ន្ទ ថា៖ «ទាក់ទងជាមួយការងារសិល្បៈនាពេលបច្ចុប្បន្ននេះ ខ្ញុំនៅអត់ទាន់ទទួលខ្សែភាពយន្តភាគថតនៅឡើយទេ ព្រោះថាប្រសិនជាទទួលចេះតែមានអារម្មណ៍ថាខ្លួនឯងធ្វើទៅអត់រួច ដោយសារតែពេលដែលមានប៉ា គឺប៉ាអ្នករៀបចំគ្រប់យ៉ាងឱ្យទាំងអស់ ភ្ញាក់ពីគេងម៉ោង៥ឡើង ប៉ាអ្នកបើកឡានហើយយើងគ្រាន់តែអង្គុយ ជួនកាលខ្ញុំគេងតាមផ្លូវទៀត ដល់កន្លែងថតទើបចាប់ផ្តើម Make up ប៉ាអ្នករៀបចំសម្លៀកបំពាក់ឱ្យ។ … ចឹង! អារម្មណ៍របស់យើងវានៅមិនទាន់អាចនឹងធ្វើការងារហ្នឹងបានដោយខ្លួនឯង ទីពីរ ខ្លាចធ្វើហើយធ្វើអត់កើត ពីព្រោះយើងធ្លាប់តែមានគាត់ទៅជាប់ ពេលអត់មានគាត់ចឹងយើងវាអត់មានអារម្មណ៍ យើងអាល័យតែបែកអារម្មណ៍ទៅរកគាត់ ដល់ពេលចឹងខ្ញុំគិតថារឿងភាគនៅអត់ទាន់ទទួលហេ៎ តែការងារជាទូទោតាមប្រចាំប៉ុស្ត៍ទូរទស្សន៍ ក៏ដូចជាការងារទទួល Event អីធម្មតាចឹងខ្ញុំទទួល»។

ក្រោយលោកឪពុកទទួលអនិច្ចកម្មទៅ ព្រះកាយច័ន្ទ កូនស្រីដ៏កត្តញ្ញូរូបនេះ បានអនុវត្តតាមបណ្តាំរបស់លោកឪពុកមុនលោកចែកឋានទៅ ដោយកញ្ញាត្រូវបំពេញតួនាទីជាមេគ្រួសារ និងមិនឱ្យកញ្ញាយំសោកសៅព្រោះរឿងដែលបានកើតឡើងនោះឡើយ។

រៀបរាប់ទាំងសម្លេងញ័រៗតិចៗ ព្រះកាយច័ន្ទ ថា៖ «ខ្ញុំក៏បានសន្យាមួយប៉ាខ្ញុំថា ខ្ញុំអត់យំទេ ទោះបុណ្យ៧ថ្ងៃក៏ដោយ ខូចហើយ៣០០ថ្ងៃហើយក៏ដោយ ក៏ខ្ញុំអត់យំឱ្យបងប្រុស និងម្តាយខ្ញុំឃើញដែរ ខ្ញុំត្រូវតែរឹងប៉ឹង ពីព្រោះគ្រួសារខ្ញុំនាពេលបច្ចុប្បន្ននេះខ្ញុំជាមេគ្រួសារវិញហើយបន្ទាប់ពីប៉ា ចឹង! បើសិនជាមេគ្រួសារទន់ជ្រាយ ម៉ាក់ខ្ញុំបងខ្ញុំគាត់ក៏ទៅដែរ ចឹង! ខ្ញុំបានសន្យាមួយប៉ាខ្ញុំហើយទោះមានរឿងអីក៏ដោយ ខ្ញុំអត់យំទេ ខ្ញុំនឹងខំប្រឹងរឹងប៉ឹងដើម្បីឱ្យគ្រួសារ ដើម្បីឱ្យប្រុសខ្ញុំគាត់មានកម្លាំងចិត្ត»។

ប្រមាណជាង ២៧ឆ្នាំ ដែល ព្រះកាយច័ន្ទ នៅជាប់ក្បែរនឹងលោកឪពុកស្ទើរ ២៤ម៉ោង កម្លាំងចិត្ត និងពាក្យទូន្មានប្រៀនប្រដៅច្រើនអនេករបស់អ្នកមានគុណ បានធ្វើឱ្យតារាស្រីរូបនេះ បន្តមហិច្ឆតា ក្នុងការដើរតាមក្តីស្រមៃលើវិថីសិល្បៈនៃការបើកក្លឹបបណ្តុះបណ្តាលផ្នែកសិល្បៈបុរាណ និងសម័យ ដើម្បីចែករំលែកចំណេះដឹងទៅកាន់ក្មេងៗជំនាន់ក្រោយ ក្នុងបំណងចូលរួមថែរក្សា និងអភិរក្សសិល្បៈបុរាណខ្មែរទៀតផង។

ជាគម្រោង កញ្ញាគ្រោងពង្រីកសាខាក្លឹបព្រះកាយច័ន្ទបន្ថែមទៅតាមខេត្តផ្សេងៗ និងជួលគ្រួបន្ថែមមកបង្ហាត់បង្រៀនជំនួសកញ្ញា ដោយកញ្ញានឹងដកខ្លួនមកធ្វើជាអ្នកមើលខុសត្រូវវិញ ដើម្បីមានពេលទៅពង្រីកការងារផ្សេងៗបន្ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​