គ្រឿងផ្សំ៖
ស្ប៉ាហ្គាទី
ពងមាន់
ខ្ទឹមបារាំង
ប៉េងប៉ោះ
បង្គា
ទឹកប៉េងប៉ោះ
ប្រេងខ្យង
ទឹកស៊ីអ៊ីវ
ស្ករស
១. ដំបូងយកពងមាន់ទៅឆាក្រឡុកចូលគ្នាសិនរួចដួសទុកមួយឡែក។
២. បន្ទាប់មកចាប់ផ្ដើមរំលីងខ្ទឹមបារាំង និងប៉េងប៉ោះបន្តិច ហើយសឹមដាក់បង្គាចូល។
៣. ឆាត្រលប់បន្តិចយើងត្រូវដាក់គ្រឿងផ្សំចូលហើយឆាម្ដងទៀត។
៤. ចុងក្រោយមកយើងត្រូវភ្លក់រសជាតិឱ្យសមល្មម ហើយដាក់សរសៃស្ប៉ាហ្គាទីដែលស្រុះរួចចូល និងឆាឱ្យចូលជាតិម្ដងជាការស្រេច៕