ផ្ទុះការព្រួយបារម្ភខណៈ​កម្មវិធីតារាខេប៉ុបផឹកស្រាកាន់តែមានប្រជាប្រិយភាព

បច្ចុប្បន្ននេះអាចនិយាយបានថាកម្មវិធីផឹកស្រាជាមួយតារា Kpop គឺជានិន្នាការថ្មីមួយនៅលើ YouTube ​ខណៈ​ដែលវេទិកាវីដេអូអនឡាញ​មួយ​នេះ​ផ្តល់​នូវ​លក្ខខណ្ឌធូរស្រាលក្នុងការផ្សាយ និងមានលក្ខណៈពិតៗ ជាងកម្មវិធី​តាម​កញ្ចក់​ទូរទស្សន៍​។ យ៉ាងណាមិញ ចំណុចនេះបាន​បង្កឱ្យមាន​ការ​ព្រួយ​បារម្ភផងដែរ​អំពី​ផល​ប៉ះពាល់​ចំពោះ​ទស្សនិកជន ជា​ពិសេស​ក្មេងៗ។

កម្មវិធីដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េនាពេលបច្ចុប្បន្ននេះគឺកម្មវិធី Nothing much Prepared ដែលរៀបចំដោយ Lee Young Ji ។ ទើបតែដំណើរការកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែមកទល់ឥឡូវ Chanel នេះបានទាក់ទាញអ្នក subscribe ច្រើនជាង 2.84 លាននាក់ទៅហើយ។ គំនិតនៃកម្មវិធីនេះគឺអញ្ជើញតារាល្បីៗទៅផ្ទះរបស់ Lee Young Ji ហើយនិយាយអំពីជីវិត និងការងារជាមួយគ្នា។ ទន្ទឹម​នឹង​នោះ ទាំង​ម្ចាស់​ផ្ទះ និង​ភ្ញៀវ​នឹងមានការ​ផឹក​ស៊ី​ដូច​មិត្តភ័ក្ដិ។

សូម្បីកំពូលក្រុមចម្រៀងបុរស BTS ក៏បានចូលរួម Trend នេះដែរដោយសមាជិក Suga បានចាប់ផ្ដើមកម្មវិធីជជែកកម្សាន្តមួយមានឈ្មោះថា Suchwita (ពាក្យកាត់កូរ៉េមានន័យអង់គ្លេសថា “Time to Drink with Suga”) ។ កម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-pop ល្បីៗ រួមទាំងសមាជិក BTS ផងដែរ និងផ្តល់ឱ្យអ្នកគាំទ្រនូវការសម្ភាសន៍បែបស្និទ្ធស្នាលពាក់ព័ន្ធជីវិតរបស់ពួកគេតាមរយៈការទទួលទានអាហារធម្មតាៗ។ ចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២២ វគ្គដំបូងដែលមានមេក្រុម BTS RM ជាភ្ញៀវ ទទួលបានការចូលមើល 7.4 លានដង។

ក្រៅពីនេះ កម្មវិធី “Jo Hyun-ah’s Thursday Night” ​របស់តារាចម្រៀង Jo Hyun-ah និង​កម្មវិធី “Bam House” របស់ BamBam ក្រុម Got7 ក៏មាន​ការអញ្ជើញភ្ញៀវកិត្តយសជាតារាមក​ផឹកគ្រឿងស្រវឹងដើម្បីជជែកលេងជាមួយគ្នាដែរ។

សម្រាប់អ្នកគាំទ្រ កម្មវិធីទាំងនេះពិតជាទាក់ទាញខ្លាំង ដោយសារតែពួកគេចង់ដឹងចង់ឃើញពីជីវិតប្រចាំថ្ងៃរបស់តារាស្រាប់ទៅហើយ។ យ៉ាង​ណា​មិញ អ្នក​ទស្សនា​ជា​ច្រើន​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​វិបាក​ដែល​អាច​កើត​មានពី Trend មួយនេះដូចគ្នា ហើយអ្នក​ជំនាញ​វប្បធម៌​ខ្លះ​ក៏​យល់​ស្រប​នឹង​មតិ​នេះ​ដែរ។

ជាក់ស្តែង អ្នកវិភាគវប្បធម៌ Kim Hern-sik បានបញ្ចេញមតិថា កម្មវិធីដែលមានការផឹកគ្រឿងស្រវឹងមើលទៅទាក់ទាញ ដោយសារតែវាខុសពីកម្មវិធីទូរទស្សន៍ទូទៅដែលមានបទប្បញ្ញត្តិតឹងរ៉ឹង។ អ្វីដែលជាបញ្ហាគឺសមត្ថភាពរបស់អនីតិជនក្នុងការស្រូបយកខ្លឹមសារពីមាតិកាបែបនេះ។ ខណៈដែលនៅតាមទូរទស្សន៍គេអាចគ្រប់គ្រងលើខ្លឹមសារដែលបង្កគ្រោះថ្នាក់ដល់អ្នកមើលវ័យក្មេង ប៉ុន្តែនៅលើវេទិកាអនឡាញដូចជា YouTube មាតិកាទាំងនោះអាចឱ្យក្មេងៗចូលមើលបានយ៉ាងងាយ និងត្រូវបានចែករំលែកជាច្រើននៅលើបណ្តាញសង្គម។

អ្នកវិភាគ Kim Hern-sik ក៏បានបន្ថែមថា វត្តមានរបស់តារា K-pop ក្នុងកម្មវិធីទាំងនេះ អាចធ្វើឱ្យអ្នកគាំទ្រក្មេងៗយកតម្រាប់តាមបាន ព្រោះថាពួកគេជាក្រុមដែលទទួលឥទ្ធិពលយ៉ាងខ្លាំងពី idol។

លើសពីនេះ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតគឺការដែលថាកម្មវិធីបង្កើតផ្នត់គំនិតដ៏គ្រោះថ្នាក់ គឺការគិតថាគ្រឿងស្រវឹងជារបស់ចាំបាច់ដើម្បីភ្ជាប់ និងកសាងទំនាក់ទំនងសង្គម។

“ការពិតយើងនៅតែអាចនិយាយគ្នា និងចែករំលែករឿងក្នុងចិត្តបានក្នុងស្ថានភាពធម្មតា។ ដូច្នេះហេតុអ្វីបានជាចាំបាច់ត្រូវពឹងផ្អែកលើគ្រឿងស្រវឹងទើបនិយាយគ្នាបាន? ខ្ញុំមានអារម្មណ៍ថាកម្មវិធីដែលតម្រូវឱ្យប្រើគ្រឿងស្រវឹងនឹងជះឥទ្ធិពលអវិជ្ជមានដល់វប្បធម៌ទំនាក់ទំនងក្នុងសង្គម ដែលនាំឱ្យមនុស្សកាន់តែពឹងផ្អែកលើគ្រឿងស្រវឹង”។ អ្នកវិភាគរូបនេះបាននិយាយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម