ការសិក្សាបានបង្ហាញថាការស្ដាប់បទចម្រៀង BTS អាចជួយលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកគាំទ្រ

តន្ត្រីរបស់ក្រុមចម្រៀងបុរស BTS មិនត្រឹមតែគ្របដណ្ដប់តំណែងកំពូលៗលើតារាងតន្ត្រីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងសុខភាពផ្លូវចិត្តរបស់អ្នកស្ដាប់ទៀតផង។

យោងតាមអត្ថបទរបស់ទស្សនាវដ្តី Cosmopolitan ឆ្នាំ ២០២៥ ដោយផ្អែកលើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០២៤ ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Journal La Sociale បានឱ្យដឹងថាការស្ដាប់បទចម្រៀងរបស់ BTS កាន់តែច្រើនគឺកាន់តែមានទំនាក់ទំនងផ្ទាល់ទៅនឹងការកើនឡើងនៃសុខុមាលភាពផ្លូវចិត្តរបស់អ្នកស្ដាប់។

ការសិក្សានេះបានធ្វើការអង្កេតលើក្រុមអ្នកគាំទ្រ ARMY នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានរកឃើញទំនាក់ទំនងវិជ្ជមានយ៉ាងច្បាស់លាស់ រវាងរយៈពេលនៃការស្ដាប់តន្ត្រីរបស់ BTS ជាមួយនឹងកម្រិតនៃក្ដីសុខ ទំនុកចិត្ត និងការពេញចិត្តក្នុងជីវិត។ កត្តាចម្បងដែលនាំឱ្យមានផលវិជ្ជមាននេះ គឺដោយសារបទចម្រៀងរបស់ក្រុមបុរសទាំង ៧ រូប តែងតែបង្កប់នូវសាររំលេចពីសេចក្តីស្រឡាញ់ចំពោះខ្លួនឯង ក្តីសង្ឈឹម និងភាពរឹងមាំផ្លូវចិត្ត។

ក្នុងអំឡុងពេលនៃការស្រាវជ្រាវ អ្នកគាំទ្រជាច្រើនបានចែករំលែកថា BTS បានជួយឱ្យពួកគេរៀនទទួលស្គាល់ និងស្រឡាញ់ខ្លួនឯង ចេះលើកទឹកចិត្ត និងចេះមើលពិភពលោកក្នុងផ្លូវវិជ្ជមាន។ អ្នកចូលរួមបានរៀបរាប់ពីអារម្មណ៍ថា រាល់ពេលស្ដាប់បទចម្រៀង BTS ពួកគេមានអារម្មណ៍ថាក្រុមចម្រៀងមួយនេះពិតជាយល់ពីជម្រៅចិត្តរបស់ពួកគេយ៉ាងពិតប្រាកដ។ តន្ត្រីរបស់ BTS មិនត្រឹមតែផ្តល់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកគាំទ្រក្នុងការស្វែងរកអត្តសញ្ញាណខ្លួនឯង គ្រប់គ្រងអារម្មណ៍ ពង្រឹងទំនាក់ទំនងសង្គម និងជាប្រភពនៃការបំផុសគំនិត។

ជាងនេះទៅទៀត ការសិក្សាក៏បានភ្ជាប់ឥទ្ធិពលវិជ្ជមាននេះទៅនឹងវិធីសាស្ត្រទំនាក់ទំនងដ៏ពិសេសរវាង BTS និងអ្នកគាំទ្រផងដែរ។ BTS តែងតែទទួលស្គាល់ និងបញ្ជាក់ពីសារសំខាន់របស់ ARMY ដោយផ្ទាល់នៅក្នុងស្នាដៃតន្ត្រី និងការសម្តែងរបស់ពួកគេជានិច្ច។ ការយកចិត្តទុកដាក់ជាប្រចាំនេះ ធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថាខ្លួនត្រូវបានឱ្យតម្លៃដែលបង្កើតបានជាបង្អែកផ្លូវអារម្មណ៍យ៉ាងរឹងមាំ ជាពិសេសក្នុងកំឡុងពេលជួបវិបត្តិ ភាពតានតឹង ឬស្ថានភាពមិនច្បាស់លាស់ក្នុងជីវិត។

ទោះបីជាការស្រាវជ្រាវទទួលស្គាល់ថាតន្ត្រីជាទូទៅសុទ្ធតែអាចផ្តល់ផលវិជ្ជមានដល់អារម្មណ៍ក៏ដោយ ប៉ុន្តែសម្រាប់ BTS កម្លាំងរុញច្រានដ៏ធំបំផុតគឺទំនាក់ទំនងសង្គម។ ការធ្វើជា ARMY គឺស្មើនឹងការចូលរួមក្នុងពិភពលោកមួយដែលផ្តល់នូវអារម្មណ៍នៃភាពកក់ក្ដៅ និងការរាប់អានគ្នា។ ក្តីស្រឡាញ់រួមគ្នាចំពោះ BTS បានជួយឱ្យអ្នកគាំទ្របង្កើតមិត្តភាពឆ្លងដែន មិនថាតាមរយៈការចែករំលែកតន្ត្រី ការផ្លាស់ប្តូរប័ណ្ណរូបថត (Photocards) ឬការជួបគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនោះទេដែលទំនាក់ទំនងទាំងនេះបានក្លាយជាប្រភពនៃកម្លាំងចិត្តយ៉ាងធំធេង។

គួរឱ្យដឹងផងដែរថា យោងតាមការចុះផ្សាយ Cosmopolitan ឆ្នាំ ២០២៥ ដដែលអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថាសុខភាពផ្លូវចិត្តត្រូវបានរងឥទ្ធិពលពីកត្តាច្រើនយ៉ាង ហើយតន្ត្រីគ្រាន់តែជាផ្នែកមួយនៃរូបផ្គុំប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការសិក្សានេះបានសន្និដ្ឋានយ៉ាងច្បាស់ថា ឥទ្ធិពលដ៏ពិតប្រាកដរបស់ BTS គឺផ្អែកលើការបង្កើតសហគមន៍ ការផ្សារភ្ជាប់ទំនាក់ទំនង និងអារម្មណ៍នៃការត្រូវបានគេមើលឃើញ និងយកចិត្តទុកដាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ