ប្រិយមិត្តអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាប្រហែលនៅចាំ ខាត់ ស្រីច័ន្ធ ហៅ Kate Cat ដែលនាងបានប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand Cambodia 2023 ក្នុងវគ្គសម្ភាសន៍ដំបូង ក្រោមហេតុផលថា នាងមានភាពស្និទ្ធស្នាលជាមួយម្ចាស់ស្ថាប័ន និងធ្លាប់រួមធ្វើការងារ MGC កាលពេលកន្លងមក ដូច្នេះហើយនាងមិនចង់ឮពាក្យថា នាងមានខ្សែ ឬនាងជាប់ដោយសារខ្សែនោះទេ។

ដ្បិតប្រកាសដកខ្លួនចេញពីការប្រកួតហើយក៏ពិតមែន តែគេនៅតែឃើញវត្តមានកញ្ញាក្នុងការប្រកួតនេះដដែល តែមកក្នុងតំណែងជាពិធិការិនី កម្មវីធីនេះជំនួសវិញ។ Kate Cat មើលទៅស្រស់ស្អាតមិនប្រួលប្រែ ថែមទាំងពូកែបត់បែន និងអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អទៀតផង។








ងាកមកការងារសិល្បៈវិញ ស្រីស្អាត Kate កំពុងត្រូវប៉ាន់ខ្លាំងលើការថតប្រូម៉ូត និងផ្សព្វផ្សាយផលិតផលផ្សេងៗ រួមទាំងថតម៉ូដឱ្យហាងពេជ្រធំៗជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានការងារស៉្បតពាណិជ្ជកម្ម និង TVC ពីបណ្តាក្រុមហ៊ុនឯកជនផងដែរ។
ទោះការងាររវល់ប៉ុណ្ណាខ្លាំង អតីតលំដាប់រងទី៤ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ រូបនេះនៅតែឆ្លៀតពេលថតភាពយន្តខ្លះ ដើម្បីកុំឱ្យទស្សនិកជនភ្លេច។ តួយ៉ាង ឆាប់ៗនេះគ្រប់គ្នានឹងបានទស្សនាស្នាដៃរឿងថ្មីដែលនាងចូលរួមសម្តែង ចំណងជើងថា ស្នេហា Cover ជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា ត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិនឆាប់ៗនេះ៕




















































Account
Security
Favourite Content