កំពត ឬ កំពង់សោម? ឈប់មួយអាទិត្យនេះ ដាក់ថ្ងៃគ្នាឱ្យហើយទៅ ពីរខេត្តប៉ែកនិរតីត្រៀមកម្មវិធីសប្បាយៗច្រើនណាស់

ដែន​ទឹកប្រៃ​នៃ​ភូមិភាគ​​និរតី​ តែង​តែ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​វិសេស​មិន​អាច​រំលង​បាន​សម្រាប់​ទេសចរ​​ទៅ​ទស្សនា និង​សម្រាក​លំហែ​កាយ​។ ស្រប​ពេល​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​ទៅ​ព្រះសីហនុ​ដំណើរ​ការ ឯ​ថ្ងៃ​ឈប់​សម្រាក​ដ៏​កម្រ និង​យូរ​បំផុត​ប្រចាំ​ឆ្នាំ​ក៏​មក​ដល់​ អំណោយ​ផល​ខ្លាំង​​ក្នុង​ការ​ដំណើរ​កម្សាន្ត​។ ដោយ​ឡែក​ ដើម្បី​ញាំង​ថ្ងៃ​ឈប់​សម្រាក​ជិត​ ១សប្តាហ៍​នេះ​ឲ្យ​កាន់​តែ​មាន​ន័យ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​កំពត​បាន​ត្រៀម​កម្មវិធី​ជា​ច្រើន​សម្រាប់​ទេសចរ​ពី​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ។

សម្រាប់​ខេត្ត​កំពត តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​មាន​ប្រសាសន៍​​​ក្នុង​កិច្ចប្រជុំ​គណៈ​កម្ម​ការ​និង​អនុ​គណៈកម្មការ​រៀបចំ​រាជពិធី​បុណ្យអុំទូក​បណ្ដែត​ប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០២២ នៅ​សាល​ប្រជុំ​ខេត្ត​ថា ចាប់ពី​ស្ពាន​ឥន្ទធនូ និង​ស្ពានថ្ម​កំពង់បាយ​ឆ្លងកាត់​ទៅ​ត្រើយម្ខាង​ស្ថិត​នៅ​ក្នុង​ក្រុង​កំពត​ ខេត្ត​កំពត​នេះ​យើង​ត្រូវ​រៀបចំ កែលំអ​ដាក់​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ឲ្យ​មាន​សោ​​ភណ្ឌ​ភាព​ស្អាត​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ។

ក្នុង​នោះ​អាជ្ញាធរ​ខេត្ត បាន​បញ្ជាក់​​ថា​ខ្លួន​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​រមណីយដ្ឋាន​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ក្នុង​ពិធី​បុណ្យអុំទូក។ មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​លម្អ​ភ្លើង​ពណ៌​នៅ​តាម​ផ្លូវ តំបន់​នី​មួយៗ នឹង​មាន​កម្មវិធី​តូច​ៗ​រួម​មាន ពិព័រណ៍ ផលិតផល ភូមិ​មួយ​ផលិតផល​មួយ និង​ការ​ប្រគំ​តន្ត្រី​​ ។ ឯ​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំទូក ថ្នាក់​ខេត្ត នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដង​ព្រែក​កំពង់បាយ ពី​ថ្ងៃ​ថ្ងៃទី៦ ដល់៧ វិច្ឆិកា។ ដោយ​ឡែក​ក្រៅ​ពី​កម្មវិធី​ដែល​បាន​រៀប​ចំ​ឡើង ទិសដៅ​ទេសចរណ៍​សំខាន់ៗ​ផ្សេង​ទៀត​ក៏​ជា​ចំណុច​ពិសេស​នៃ​ខេត្ត​មួយ​នេះ​ តែ​យ៉ាងណា​កុំ​ភ្លេច​កក់​កន្លែង​ស្នាក់​ឲ្យ​បាន​មុន។

ងាក​ទៅ​ខេត្ត​ព្រះសីហនុ ក្នុង​ដូង​ចិត្ត​អ្នក​ភ្នំពេញ​វិញ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​រដ្ឋបាល​ខេត្ត​ នឹង​រៀប​ចំ​តាំង​ពិព័រណ៍​ម្ហូបអាហារ ផលិតផល​ខ្មែរ អម​ជា​មួយ​ការ​រត់​ប្រណាំង​អន្តរជាតិ រយៈ​ពេល​៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៥ ដល់ ៩ វិច្ឆិកា។ ទោះ​បី​មិន​មាន​ពិធីបុណ្យ​អុំទូក​ តែ​ទិសដៅ​ទេសចរណ៍​ខេត្ត​មួយ​នេះ​មាន​ច្រើន​អនេក រួម​មាន​ ឆ្នេរ​ខ្សាច់​ស តំបន់​កោះ អាហារដ្ឋាន​ល្បី​ៗ និង​ហាង​កាហ្វេ​មាត់​សមុទ្រ​ជា​ដើម។ ម្យ៉ាង​ការ​ធ្វើ​ដំណើរ​ទៅ​មក​​ងាយ​ស្រួល កន្លែង​ស្នាក់​សម្បូរ​បែប ហើយ​លើស​ពី​នេះ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ អាច​បោះតង់​តាម​ឆ្នេរ និង​តាម​កោះ ដោយ​មាន​សុវត្ថិភាព​សន្តិសុខ និង សណ្ដាប់ធ្នាប់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​មួយ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​