អ្នក​ចង់​ទៅ​លេង​កោះ​រ៉ុង ​មកមើល​រីសត​តម្លៃ​ធូរៗ​ទាំង ៥ ​នេះ​ទុក​ឲ្យ​ហើយទៅ

«កោះរ៉ុង» គឺ​ជា​កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ៧៨ ម៉ែត្រ​ការ៉េ និង​ជា​តំបន់​ទេសចរណ៍​គោលដៅ​មួយ​គួរ​ឲ្យ​ទាក់ទាញ​បំផុត ​ជា​ពិសេស​​ផ្ទៃ​សមុទ្រ​ដ៏​ស្រស់​ស្អាត។  ក្រៅ​ពី​នេះ «កោះរុង» គឺ​ជា​កន្លែង​អភិរក្ស​សត្វ​សមុទ្រ​ដ៏​ល្អ​មួយ ដែល​ទេសចរ​មុជ​ទឹក​មើល​ផ្កា​ថ្ម ប្រព័ន្ធ​ជីវចម្រុះ និង​មើល​សត្វ​សមុទ្រ​នៅ​បាត​សមុទ្រ​ជាដើម។ សម្រាប់​លោកអ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​លេង​កោះរ៉ុង​ដើម្បី​សម្រាក​លំហែ​នៅ​ថ្ងៃ​ខាង​មុខ AMS Infotainment សូម​ណែ​នាំ​រីសត​ទាំង ៥​ ​ដែល​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ៤០ ទៅ ៦០ ដុល្លារអាមេរិក៖

១. Scarlet Sails Resort

ចំណាយ​លុយ​មិន​ច្រើន​ប៉ុន្មាន​លោកអ្នក​ក៏​អាច​ទទួល​បាន​បន្ទប់​គេង​មួយ​ដែល​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ក្នុង​ទឹកដី​កោះរ៉ុង​បាន​ដែរ​ជាមួយ «Scarlet Sails Resort»។ នៅ​ទីនេះ​មាន​បន្ទប់​គេង​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ជ្រើសរើស​ជា​ប្រភេទ​បន្ទប់​គ្រែ​១ បន្ទប់​គ្រែ​២ និង​បន្ទប់​បែប​គ្រួសារ​បាន​ទៅ​តាម​តម្រូវ​ការ​។ អ្វី​ដែល​ពិសេស​អ្នក​ទេសចរ​អាច​ធ្វើ​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ដូច​ជា ជិះ​ទូក​មើល​ផ្កា​ថ្ម ជិះ​ម៉ូតូ​ទឹក ស្ទូចត្រី និង​បរិភោគ​អាហារ​សមុទ្រ​បាន​យ៉ាង​សប្បាយ។

ទំនាក់ទំនង៖​ 061 705 152 / 098 705 152

គេហទំព័រ​៖https://scarletsailsresort.co

២. Sok San Beach Resort

សាក​ស្រម៉ៃ​មើល​ថា​បើ​សិន​ជា​អ្នក​បាន​លេង​កម្សាន្ត​នៅ​កោះរ៉ុង​ជាមួយ​មនុស្ស​ជា​ស្រឡាញ់​របស់​អ្នក​តែ​ពីរ​នាក់ តើ​អ្នក​នឹង​សប្បាយ​ចិត្ត​ប៉ុណ្ណា? កុំ​ឲ្យក្ដី​ស្រមៃ​របស់​អ្នក​រំលង​ផុត​ទៅ​ដោយ​គ្មាន​អ្នកណា​ដឹង អ្នក​គួរតែ​សម្លឹង​រក​មើល​រីសត​មួយ​ណា​ដែល​មាន​តម្លៃ​សមរម្យ​អាច​ឲ្យ​អ្នក​ទាំងពីរចំណាយបាន​យ៉ាង​សប្បាយ​រីករាយ។ «Sok San Beach Resort» ក៏​ជា​រីសត​មួយ​មាន​តម្លៃ​មិន​ថ្លៃ​ខ្លាំង​ដែល​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ​ដ៏​ស្រស់​សោភា។ ចំពោះ​បរិយាកាស​វិញ​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង​អម​ជាមួយ​រលក​ទឹក​សមុទ្រ​បោក​ទៅ​បោក​មក​បណ្ដាល​អារម្មណ៍​អ្នក​ទេសចរ​ទាំងឡាយ​បាន​ស្បើយ​អស់​ទុក្ខ​កង្វល់។

ទំនាក់ទំនង៖ 017 777 831/ 092 836 050

គេហទំព័រ​៖ https://soksanbeachresort.com

៣. Koh Rong Hill Beach Resort

សម្រាប់​រីសត​មួយ​នេះ​ក្រៅ​ពី​មាន​តម្លៃ​សមរម្យ​ វា​ក៏​នៅ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ដូច​ជា​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ បន្ទប់គេង​ស្ថិត​នៅ​ឆ្ងាយ​ៗ​ពី​គ្នា មាន​ដើម​ឈើ​ច្រើន​ដែល​ជួយ​បង្កើន​បរិយាកាស​កម្សាន្ត​របស់​អ្នក​ទេសចរ​បាន​ច្រើន​បែប​។ មិន​ខុស​ពី​រីសត​មុន​ៗ «Koh Rong Hill Beach Resort» គឺ​ជា​កន្លែង​រំសាយ​ស្ត្រេស​ដ៏​ល្អ ​ដោយ​លោក​អ្នក​គ្រាន់​តែ​អង្គុយ​ផឹក Cocktails តែ​ម្នាក់​ឯង ឬ​ពីរ​នាក់​ហើយ​ចោល​ភ្នែក​មើល​ទឹក​សមុទ្រ​ក៏​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ​ដែរ។ បើ​និយាយ​ដល់​សកម្មភាព​កម្សាន្ត​នៅ​ទី​មាន​ដូច​លេង​ទឹក ជិះ​ទូក ស្ទូចត្រី ដើរ​កម្សាន្ត​ជុំវិញ​រីសត មើល​ផ្កាថ្ម និង​សកម្មភាព​ផ្សេង​ៗ​ទៀត។

ទំនាក់ទំនង៖ 010 918 646

គេហទំព័រ៖ https://www.facebook.com/profile.php?

៤. Long Set Resort

ទម្រាំ​បាន​ទៅ​កោះរ៉ុង​ម្ដង​ជឿ​ថា​ប្រិយមិត្ត​ច្បាស់ជា​មិន​ចំណាយ​ពេល​វេលា​ឲ្យ​កន្លង​ទៅ​ផុត​ទទេ​ៗ​នោះ​ទេ ដោយ​ឡែក​នៅ​ក្នុងរី​សត​មួយ​នេះ​គឺ​ជា​កន្លែង​អាច​មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​បាន​យ៉ាង​ល្អ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​ក៏​អាច​ដើរ​លេង​ជុំវិញ​បរិវេណ​រីសត ​ដើម្បី​មាន​ឱកាស​បាន​មើល​ឃើញ​ទេសភាព​ប្លែក​ៗ​នៅ​ក្នុង​ទឹកដី​កោះរ៉ុង​ដ៏​អស្ចារ្យ​មួយ​នេះ។

ទំនាក់ទំនង៖ 086 796 666 /099 79 3333

គេហទំព័រ៖ http://www.longsetresort.com/

៥. Treehouse Reception

រីសត​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដោយ​សារ​តែ​វា​មិន​ត្រឹមតែ​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ផ្ទះ​សង់​នៅ​ដើម​ឈើ​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ​ និង​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​ជួយ​បង្កើន​បរិយាកាស​រីករាយ​ និង​ភាព​រ៉ូមិនទិច​ដល់​គូស្នេហ៍ ឬ​អ្នក​ដំណើរ។ ចំពោះ​គ្រប់​រីសត​មួយ​នេះ ក៏​មិន​ខុស​ពី​រីសត​មុន​ៗ​ដែរ អ្នក​ទេសចរ​អាច​ជ្រើសរើស​កញ្ចប់​ស្នាក់​នៅ​ជា​ប្រភេទ​ម្នាក់​ឯង ពីរ​នាក់ ឬ​ច្រើន​នាក់​ទៅ​តាម​តម្រូវ​ការ​ ហើយ​អ្វី​ដែល​ពិសេស​តម្លៃ​រីសត​ទាំង​អស់​នេះ​ក៏​មាន​តម្លៃ​សមរម្យ​បើ​ប្រៀបធៀប​ទៅ​នឹង​សម្រស់​កោះរ៉ុង​ដ៏​ស្រស់​សោភា​ដែល​អ្នក​គ្រប់​គ្នា​ប្រាថ្នា​ចង់​ទៅ៕

ទំនាក់ទំនង៖ https://www.facebook.com/treehouse.reception



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ